ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពិភាក្សាអំពី បញ្ហាជាក់ស្តែងទាក់ទងនឹង ការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការ យោធាជាមួយរុស្ស៊ី នៅពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ក្នុងទីក្រុងវ្លាឌីស្ដុក ។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក Shoigu បានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ ដើម្បីស្វាគមន៍លោក គីម ដែលបានទៅទស្សនានាវាចម្បាំង របស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី...
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោង ចក្រផលិតយន្តហោះចម្បាំង មួយនៅទីក្រុង Komsomolsk-on-Amur ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានទៅដល់ទីនោះ តាមរថភ្លើងនៅពេលព្រឹក។ ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា រោងចក្រនៅក្នុងតំបន់ Khabarovsk ផលិតយន្តហោះចម្បាំង ដូចជាយន្តហោះចម្បាំង...
បរទេស៖ យោងតាមការប្រកាសដោយ រតនាគារជាតិអាមេរិកកាលពី ថ្ងៃព្រហស្បតិម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំផែនការក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងជាលើកទី២ ទៅលើក្រុមហ៊ុនដែលមានមូលដ្ឋាន ក្នុងប្រទេសតួគីចំនួន៥ ព្រមទាំងក្រុមហ៊ុនរដ្ឋតួគីមួយផងដែរ ដែលជឿជាក់ថាបានជួយគាំទ្រ ដល់ប្រទេសរុស្សីក្នុងការប្រឈមមុខ ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចនានា ដោយលោកខាងលិច។ យោងតាមការចេញផ្សាយរបស់ RT ការដាក់ទណ្ឌកម្មនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅក្នុងកញ្ចប់ធំ នៃវិធានការដាក់ទណ្ឌកម្ម ដែលផ្តោតលើប្រទេសរុស្ស៊ី ជាមួយនឹងការដាក់ទណ្ឌកម្មលើអង្គភាពជាង...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក គឺជាអំពើអាក្រក់ដ៏ធំបំផុតមួយនៃពិភពលោកទំនើប។ លោកស្រី Zakharova បានធ្វើការកត់សម្គាល់ដោយអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗ ដែលចេញផ្សាយដោយវិទ្យាស្ថានស៊ីនហួ ដែលជាអ្នកគិតរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ស្តីពី “ប្រភពដើម ការពិត និងគ្រោះថ្នាក់” នៃអនុត្តរភាពយោធាសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា របាយការណ៍នេះទាន់ពេលវេលា ហើយពាក្យសម្ដីរបស់វាពិតជាត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិកបានបង្កការលំបាកសម្រាប់ពិភពលោកក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ព័ត៌មានថ្មី ស្តីពីការស្លាប់ និងរបួស របស់យោធាអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការរបស់ពួកគេ បានចាប់ផ្តើមនៅដើមខែមិថុនា។ លោកបានកត់សម្គាល់បន្ថែមថា ក្រុងគៀវមិនបានសម្រេចបានលទ្ធផលដែលខ្លួនបានរំពឹងទុកពីដំបូងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើត នៅទីក្រុង...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមានពីការដាក់ទណ្ឌកម្មថ្មី លើទាំងកូរ៉េខាងជើង និងរុស្ស៊ី ប្រសិនបើក្រុងព្យុងយ៉ាងផ្តល់អាវុធ ដល់ទីក្រុងមូស្គូចំពេល មានជម្លោះនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួននឹងអនុវត្តវិធានការដែលមានស្រាប់នេះបើយោងតាម ការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ីនឹងបំពានលើដំណោះស្រាយ...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិថ្មីមួយក្នុងពេលឆាប់ៗនេះ។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានចាត់ទុកការកើនឡើងនៃភាពតានតឹងជាចម្បង នោះគឺការកើនឡើងនៃវត្តមានយោធាអាមេរិកនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok កាលពីថ្ងៃចន្ទ លោក Georgy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយរបស់ក្រសួងការបរទេសរុស្ស៊ី...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីនាពេលខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីប្រកាស នៃដំណើរទស្សនកិច្ចដែលវិមានក្រឹមឡាំងបាននិយាយថា នឹងប្រព្រឹត្តទៅ “នៅប៉ុន្មានថ្ងៃខាងមុខ” បន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងត្បូង...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានអះអាងថា គណបក្ស United Russia ដែលគាំទ្រយ៉ាងដាច់អហង្ការ ចំពោះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះសន្លឹកឆ្នោតក្នុងស្រុកនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។ វិមានក្រឹមឡាំងបានអះអាង យ៉ាងដូច្នេះថា...
បរទេស៖ ស្ថានទូតរុស្សីប្រចាំនៅក្នុងទីក្រុង Helsinki បានចេញសេចក្តីប្រកាសណែនាំ ពលរដ្ឋរបស់ខ្លួនមិនគួរឲ្យធ្វើការ ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខរុស្សីនៅពេល ដែលធ្វើដំណើរនៅក្នុង ប្រទេសហ្វាំងឡង់ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រុស្សីមានការព្រួយបារម្ភថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអាចអនុញ្ញាតិឲ្យ រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបនិងហ្វាំងឡង់ផង ក្នុងការអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពលរដ្ឋរុស្សីទាំងអស់។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ ដោយការពិចារណាគ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យដែលអាចកើតមាន យើងសុំណែនាំឲ្យជនជាតិរុស្ស៊ីទាំងអស់...