បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Matus Sutaj Estok បានព្រមានថា វានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើបណ្តាប្រទេសអង្គការណាតូ ត្រូវបានទាញចូលទៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាននៃសាធារណរដ្ឋស្លូវ៉ាគីបានដកស្រង់សម្តីរបស់លោក Estok ឲ្យដឹងថា ការប្រើប្រាស់សក្តានុពលនៃការប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយរបស់អាមេរិក អង់គ្លេស និងបារាំង ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី នឹងបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី។...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា គោលលទ្ធិនុយក្លេអ៊ែរ ដែលត្រូវបានកែសម្រួល របស់ទីក្រុងមូស្គូ បង្ហាញពីលទ្ធភាព នៃការឆ្លើយតបដោយ អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងគៀវ ប្រើប្រាស់មីស៊ីលដែលផលិត ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ។ លោកបានលើកឡើងថា “សហព័ន្ធរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានប្រឆាំង នឹងប្រទេសរបស់ខ្លួន ឬសាធារណរដ្ឋបេឡារុស្ស ជាមួយនឹងការប្រើប្រាស់អាវុធធម្មតា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកជាច្រើនគ្រាប់ ទៅលើតំបន់ Bryansk របស់ប្រទេសរុស្ស៊ី ដែលមួយចំនួនត្រូវបានស្ទាក់ចាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden តាមសេចក្តីរាយការណ៍បានអនុញ្ញាតឱ្យ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក សម្រាប់ការវាយប្រហារយ៉ាងជ្រៅ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បាននិយាយថា លោកខាងលិចគួរ តែយកចិត្តទុកដាក់ ចំពោះគោលលទ្ធិនុយក្លេអ៊ែរ ដែលបានធ្វើបច្ចុប្បន្នភាព របស់រុស្ស៊ី ដែលឆ្លុះបញ្ចាំង ពីសិទ្ធិ និងសមត្ថភាព របស់ទីក្រុងមូស្គូ ក្នុងការការពារខ្លួន ពីការគំរាមកំហែង។ ទីក្រុងមូស្គូបានបង្ហាញពីការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារ ព័ត៌មានឥណ្ឌា ក្នុងអំឡុងកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា នាពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាក្តីប្រភពដដែល...
សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច កំពុងប្រើប្រាស់យោធា អ៊ុយក្រែន ជា “កងទ័ពដ៏រន្ធត់” ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី និងជាប្រថុយនឹងការបង្កជម្លោះជាសកល ។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានចោទ ប្រកាន់ប្រទេសកូរ៉េខាងជើងថា បានបញ្ជូនយោធាជាង ១០.០០០នាក់ ដើម្បីជួយដល់រុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរុស្ស៊ី បានប្រកាសដាក់កម្រិត ជាបណ្ដោះអាសន្នលើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅកាន់សហរដ្ឋអាមេរិក ។ ប្រភពដដែលបានសរសេរដែរថា ការសម្រេចចិត្តនេះគឺ ជាការឆ្លើយតបនឹងការហាមប្រាម ដោយក្រុងវ៉ាស៊ីនតោនលើការទិញប្រេងនុយក្លេអ៊ែររបស់រុស្ស៊ី ។ យោងតាមឯកសារ ដែលបានចេញផ្សាយតាមអ៊ីនធឺណិត ដោយរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃសុក្រ វិធានការនេះក៏ទាក់ទង នឹងការនាំចេញក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយបុគ្គលដែលបានចុះបញ្ជី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ សាជាថ្មីមួយទៀតលើអ៊ុយក្រែន ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយផ្តោតលើថាមពលដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្ម។ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយរៀបរាប់ លម្អិតអំពីប្រតិបត្តិការនេះ ដែលប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។ ក្រសួងបានបញ្ជាក់បែបនេះថា៖ ការវាយប្រហារដែលត្រូវផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ ដែលគាំទ្រដល់ការងារនៃបរិវេណ...
បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk គួរតែត្រូវបានស៊ើបអង្កេត ជុំវិញការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថាលោកបានទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះមានទាំងសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យកំពូលចំនួន២រូបផងដែរ។ លោកJack Reed ប្រធានគណៈកម្មាធិការកិច្ចការងារ ប្រដាប់អាវុធព្រឹទ្ធសភា និង...
គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។ នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់...