បរទេស៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមនានាដែលបង្កឡើង ដោយប្រទេសចិនក្នុងតំបន់ ស្របពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានឲ្យដឹងថា លោកនឹងធ្វើការ ជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ តាមរយៈ“ ការទូត” និង“ ការរារាំងដ៏តឹងរឹង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក បៃដិន បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា លើកដំបូងទៅកាន់សម័យប្រជុំសភា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន កាល ពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការកាត់បន្ថយភាព តានតឹងជាមួយទីក្រុងមូស្គូ បន្ទាប់ពីការអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្ម ជាច្រើនប្រឆាំង នឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថា របស់លោកនៅឯសេតវិមានលោក បៃដិន បាននិយាយលម្អិតអំពីការហៅទូរស័ព្ទ របស់លោកជាមួយប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា មនុស្សពេញវ័យជនជាតិអាមេរិកទាំងអស់ នឹងមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រកាសពីកាលវិភាគថ្មីបន្ទាប់ពី ដំណើរទស្សនកិច្ចទៅកាន់កន្លែង ចាក់វ៉ាក់សាំងនៅអាឡិចសាន់ឌ្រី រដ្ឋវីជីនៀ ដោយបានផ្លាស់ប្តូរកាលបរិច្ឆេទ ផុតកំណត់ដើមរបស់លោក នៅថ្ងៃទី១ ខែឧសភា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានបញ្ជាក់ពីតម្រូវការ ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក្នុងកំឡុងពេលជជែកគ្នាតាមទូរស័ព្ទ អំពីគំនិតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយប្រទេសប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានស្នើថា យើងគួរតែមានគំនិតផ្តួចផ្តើមស្រដៀងគ្នាមួយ ដែលមកពីរដ្ឋប្រជាធិបតេយ្យ ជួយសហគមន៍ទាំងនោះ...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូប ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជាក់ស្តែង ស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី២២ និង ២៣ ខែមេសាខាងមុខនេះ ហើយមេដឹកនាំចិន និងរុស្ស៊ី ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនេះផងដែរ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជា“ ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅលើផ្លូវឆ្ពោះទៅសន្និសីទ...
បរទេស៖ នៅក្នុងការបង្ហាញវត្តមាន ជាភ្ញៀវបរទេសដំបូងនៅក្រុមប្រឹក្សាអឺរ៉ុប ក្នុងរយៈពេលជាងមួយទសវត្សកន្លងមក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាជំរុញបង្កើន កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូរ៉ូណា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាសហរដ្ឋអាមេរិក ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអឺរ៉ុប។ លោក Charles Michel ជាប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប បានមានប្រសាសន៍ថា លោក បៃដិន ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអនឡាញ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកអាមេរិកលោក Joe Biden បានធ្វើការលើកឡើងអំពី បញ្ហានៃជនភៀសខ្លួននៅតាមបណ្តោយព្រំដែន ដែលលោកបានជឿជាក់ថា គឺជាបញ្ហាដែលត្រូវការពេល វេលាដ៏យូរអង្វែងដើម្បីដោះស្រាយ។ ទោះបីជាយ៉ាងណាក្តីនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក Biden បានអះអាងថាទោះបីជាមិនអាច ដោះស្រាយបានទាំងអស់ តែលោកប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ ស្ថានភាពល្អប្រសើរឡើងវិញ ខណៈដែលចំនួនជនភៀសខ្លួន មានសភាពកាន់តែ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបតាម” ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសបង្កើន ភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការសាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ប៉ុន្តែជាសញ្ញាបង្ហាញថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតផ្លូវការ លើកដំបូងចាប់តាំងពី បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាថា...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ កាលពីពីរសប្តាហ៍មុន នៅលើទឹកដីអាមេរិក មហាអំណាចមួយនេះ បានចាប់យកចំណងជើង ទូទាំង ពិភពលោកថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន អាចចាត់វិធានការ លើការត្រួតពិនិត្យ កាំភ្លើងតាមរយៈការបញ្ជាប្រតិបត្តិ ។ ដោយសំដៅទៅលើសភា ដែលបែកខ្ញែកគ្នាយ៉ាងជ្រៅបំផុត ក្នុងពេលជាច្រើនទស្សវត្សរ៍...