ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអេហ្ស៊ីប ជំរុញឲ្យប្រទេសអភិវឌ្ឍ ផ្ដល់ប្រាក់ ១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំដើម្បីជួយប្រឈម នឹងការផ្លាស់ប្ដូរអាកាសធាតុ
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានឲ្យដឹងថា ប្រទេសអភិវឌ្ឍន៍ត្រូវតែបំពេញការសន្យាយូរអង្វែងរបស់ពួកគេក្នុងការផ្តល់ប្រាក់ចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។ លោក Sisi បានឲ្យដឹងក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ នៃភាគីនានា ( COP26) ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុង Glasgow ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារនេះថា “យើងមានការព្រួយបារម្ភអំពីគម្លាតរវាងមូលនិធិដែលមាន និងតម្រូវការជាក់ស្តែងនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាឧបសគ្គដែលប្រទេសរបស់យើងប្រឈមមុខក្នុងការទទួលបានវា”។...