បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធីបតី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថាលោក Joe Biden នឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ២០២៤។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកស្រី Karine Jean-Pierre ដែលត្រូវជាអ្នកនាំពាក្យ របស់មន្ទីរសេតវិមាននោះផងដែរ ក្រោយត្រូវបានអ្នកកាសែត សួរថាតើលោកប្រធានាធិបតី Biden នឹងមានបំណងចូលរួមជាមួយនឹង ការប្រកួតប្រជែងឆ្នាំ២០២៤ ឬយ៉ាងណា។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញថា អាមេរិកបានឈានមកដល់ ទីបញ្ចប់ហើយនៃព្រឹត្តិការណ៍ រីករាលដាលនៃវិរុសកូវីដទោះបីជា ចំនួននៃអ្នកស្លាប់ដោយសារកូវីដ នៅតែមានចំនួនកើនឡើងនៅឡើយក្តី។ លោក Biden បានថ្លែងថា ខណៈដែលយើងនៅតែបន្ត មានបញ្ហាខ្លះក្តីប៉ុន្តែលោកជឿជាក់ថា ស្ថានភាពនេះកំពុងតែស្ថិតនៅលើ ដំណើរការល្អប្រសើរឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ក្រុមមន្ត្រីរបស់ រដ្ឋាភិបាលចិនកំពុងតែរៀបចំ ផែនការសម្រាប់ដំណើរទស្សនកិច្ច ជូនលោកប្រធានាធិបតី Xi Jinping ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នាខែវិច្ឆិកាខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ទៀតដែរថា នេះនឹងក្លាយទៅជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោក Xi ទៅកាន់បរទេសគិត ចាប់តាំងតែពីពេលមានការ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញ សេចក្តីថ្លែងការណ៍មួយនៅឯសន្និសិទស្តីអំពី កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធលើកទី១០ ហៅឈ្មោះថា NPT ដោយបានអំពាវនាវឲ្យ មានការត្រៀមរៀបចំខ្លួន ជាមុនពីសំណាក់ប្រទេសរុស្សី ក្នុងការពិភាក្សាគ្នាទៅលើបញ្ហាបង្កើត កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយទៀតនាពេលខាងមុខជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំហដើម្បីឲ្យមានការចូលរួម សំណាក់ប្រទេសចិនផងដែរ ហើយដោយបានបញ្ជាកា់បែបនេះថា៖ នៅថ្ងៃនេះរដ្ឋបាលរបស់ខ្ញុំ គឺបានត្រៀមរួចរាល់ហើយក្នុងការចរចា ដើម្បីបង្កើតឲ្យបាន នូវកិច្ចព្រមព្រៀងគ្រប់គ្រង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធីបតីអាមេរិកលោក Joe Biden នឹងបន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីអាណត្តិឆ្នាំ២០២៤ ដដែលទោះបីជាកន្លងមកនេះ បានទទួលសម្លេងគាំទ្រពីការស្ទាបស្ទង់មានការធ្លាក់ចុះខ្លាំងក្តី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Karine Jean Pierre បានថ្លែងបែបនេះថា៖ប្រធានាធិបតីរូបនេះមានបំណង ចង់បន្តការប្រកួតប្រជែងនៅឆ្នាំ២០២៤ ម្តងទៀត ហើយរដ្ឋាភិបាលរបស់លោកនឹង ផ្តោតសំខាន់ទៅលើកិច្ចការងារ ជំនួញនិងអាជីវកម្មរបស់...
បរទេស៖ ប្រធានាធិបតិចិនលោក Xi Jingping កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងបែបព្រមាន ទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ថាកោះតៃវ៉ាន់គឺជាផ្នែក នៃប្រទេសចិនហើយពលរដ្ឋចិន ១,៤ពាន់លាននាក់ នឹងមិនអាចអត់ធ្មត់ទទួលយកបានឡើយនូវ សកម្មភាពណាមួយដែលព្យាយាម ផ្តាច់ខ្លួនចេញពីដែនដីរបស់ចិននោះ។ ការព្រមានរបស់លោក Xi នៅក្នុងពេលដែលមានការកើនឡើង នៃកំដៅរវាងអាមេរិកចិនក្នុងគ្រា ដែលប្រធានសភាអាមេរិកលោកស្រី Nancy...
បរទេស៖ យោងតាមតួលេខ ដែលត្រូវបានស្រាវជ្រាវ និងស្ទាបស្ទង់ដោយទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះ បានរកឃើញថាក្រុមសមាជិក មកពីបក្សប្រជាធិបតេយ្យ និងក្រុមអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ប្រមាណជា៧៥ភាគរយ ដែលត្រូវបានសាកសួរបង្ហាញថា ពួកគេមិនចង់ឲ្យលោកប្រធានាធិបតី Joe Biden ចូលរួមការប្រកួតប្រជែង តំណែងនេះម្តងទៀតឡើយ នាឆ្នាំ២០២៤។ មូលហេតុមួយចំនួនបូករួមទាំងវិធីសាស្ត្រ ក្នុងការគ្រប់គ្រងទៅលើសេដ្ឋកិច្ច របស់អាមេរិកផងនោះ នៅពេលនេះលោក Biden...
បរទេស៖ អតីតដុកទ័រជំនាញសុខភាព រាងកាយម្នាក់របស់សេតវិមាន របស់សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្យាករណ៍ថា សុខភាពរបស់លោកប្រធានាធិបតី Joe Biden នឹងមិនអាចបញ្ចប់អាណត្តិ របស់លោកបានឡើយ ហើយសូម្បីតែសុខភាពផ្លូវចិត្តក្តី។ អតីតដុកទ័រជំនាញរបស់ សេតវិមាននិងបច្ចុប្បន្នគឺជា សមាជិកសភាតំណាងរាស្ត្រមកពីរដ្ឋ Texas លោក Ronny Jackson បានធ្វើការលើកឡើងអំពីការព្យាករណ៍ របស់លោកបែបនេះនៅលើ បណ្តាញសង្គម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ NYT (New York Time) កាលពីថ្ងៃសៅរ៍បានចេញផ្សាយថា អាយុរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានកំពុងក្លាយទៅជាបញ្ហាចោទ សម្រាប់សេតវិមាន។ មន្ត្រីជាច្រើនរូប ដែលមិនបានបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ New York Times ទៀតថាមេដឹកនាំអាមេរិករូបនេះ និងកម្រិតនៃថាមពល សុខភាពរបស់គាត់ គឺមិនមែនជាអ្វីដែលពួកគេ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការរិះគន់ខ្លាំងចំពោះតួលេខ ដែលទើបតែទទួលបានពីភ្នាក់ងារជនភៀសខ្លួននៃ អង្គការសហប្រជាជាតិថា មានកំណើនទៅដល់ ១០០លាននាក់មកហើយនោះ គឺជាកើតឡើងដោយសារតែ បង្ខំចិត្តនៅជុំវិញពិភពលោក។ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ ក៏បានធ្វើការលើកឡើងដោយផ្សារភ្ជាប់ ប្រទេសរុស្សីជាមួយនឹងបញ្ហានេះដែរដោយបានចោទរដ្ឋាភិបាលក្រុងមូស្គូ ដែលបានធ្វើការបំពានលើប្រទេសអ៊ុយក្រែននោះ គឺជាកត្តាសំខាន់ដែលនាំឲ្យចំនួន នៃជនភៀសខ្លួនមានកំណើនខ្លាំងក្លាបែបនេះ នៅទូទាំងសកលលោក។ ថ្លែងនៅក្នុងសុន្ទរកថា នៃថ្ងៃជនភៀសខ្លួនពិភពលោកឬ World...