បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ វិមានក្រមឡាំងបានចេញ មកធ្វើការបញ្ជាក់ច្បាស់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងមិនចូលរួមវត្តមានក្នុងកិច្ចប្រជុំ G20 ឬសូម្បីតែការចូលរួមតាមអនឡាញ និងវិដេអូថតទុកជាមុនឡើយ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov ក៏បានបញ្ជាក់ដែរថាលោក Putin ក៏នឹងគ្មានផែនការ ដើម្បីចូលរួចវេទិកាសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកដែលគ្រោងនឹង ធ្វើឡើងនៅរដ្ឋធានីបាងកកប្រទេសថៃ សប្តាហ៍ក្រោយនោះដែរ។ ចំពោះមុខអ្នកកាសែតលោក...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្លែងច្បាស់ៗថា ប្រទេសរបស់លោកនឹងមិនចូលរួម ជាដាច់ខាតជាមួយនឹងកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅខែក្រោយ ប្រសិនបើមេដឹកនាំរុស្សីលោក Vladimir Putin នឹងមានវត្តមានចូលរួមដែរនោះ។ លោក Zelensky បានបញ្ជាក់បែបនេះថា៖ ជំហរបស់ខ្ញុំនិងប្រទេសអ៊ុយក្រែន គឺថាប្រសិនបើមេដឹកនាំរុស្សី នឹងចូលរួមក្នុងកម្មវិធីនេះនោះ អ៊ុយក្រែនគឺមិនបញ្ចូនគណៈប្រតិភូ ណាម្នាក់ទៅចូលរួមជាដាច់ខាត។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បាន ធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួន រួចរាល់ហើយក្នុងការ ពិភាក្សាគ្នាដើម្បីអាចបញ្ចប់ជម្លោះ នៅអ៊ុយក្រែនប៉ុន្តែអះអាង រដ្ឋាភិបាលក្រុងគៀវ នៅមិនទាន់រៀបចំខ្លួន នៅឡើយដើម្បីចូលមកតុចរចា។ លោក Putin បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំ Valdai Disussion Club នៅក្នុងទីក្រុងមូស្គូថា៖ សំណួរមិនមែនពេលនេះ មិនគួរមករុស្សីឡើយពីព្រោះ...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ដើម្បីអាចបន្តការចរចាគ្នា ដើម្បីសន្តិភាពឡើងវិញ ជាមួយនឹងរដ្ឋាភិបាលក្រុងគៀវនោះ រដ្ឋាភិបាលក្រុងមូស្គូ ប្រហែលជានឹងត្រូវរងចាំ រហូតដល់មានការកែប្រែជំហសាជាថ្មី ដោយប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ឬរហូតដល់មានការមកដល់នៃ មេដឹកនាំថ្មីរបស់អ៊ុយក្រែន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ របស់រុស្សីរូបនេះបានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថារដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួនរួចរាល់ ហើយដើម្បីធ្វើការចរចាជាមួយ នឹងរដ្ឋាភិបាលទីក្រុងគៀវ។ ការប្រកាសនេះធ្វើឡើង នៅអំឡុងពេលដែលលោក Putin បានចុះហត្ថលេខាក្នុងការ ដាក់បញ្ចូលតំបន់ចំនួន៤ ដែលជាអតីតទឹកដីរបស់អ៊ុយក្រែនដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson ទៅជារដ្ឋឯករាជ្យបែកចេញពីអ៊ុយក្រែន។ តាមរយៈការចេញផ្សាយរបស់ rt.com...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការអំពាវនាវទៅកាន់ សមភាគីរបស់លោកគឺលោក Vladimir Putin ដើម្បីចាប់យកការចរចាក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ឲ្យទទួលបានប្រសិទ្ធភាព។ តាមរយៈទូរស័ព្ទលោក Erdogan បានថ្លែងប្រាប់លោក Putin បែបនេះថា៖ ជាជំហានដើម្បីកាត់បន្ថយ ភាពតានតឹងនិងជាកិច្ចការងារចាំបាច់ ដើម្បីត្រួសត្រាយផ្លូវជាវិជ្ជមាន បន្ថែមទៀតសម្រាប់ការអភិវឌ្ឍរួមគ្នា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅតែមិនទទួលយកទេថាការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន គឺជាកំហុសរបស់រុស្សី។ ការលើកឡើងនេះត្រូវបានធ្វើឡើង ដោយលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ពោលគឺនៅបន្ទាប់ពីបានពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងលោក Putin កាលពីថ្ងៃអង្គារកន្លងមក។ លោកអធិកាបតីអាល្លឺម៉ង់ ក៏បានធ្វើការអំពាវនាវឲ្យរុស្សី ក្នុងការគោរពដល់ដែនអធិបតេយ្យភាពរបស់អ៊ុយក្រែនផង ដែរហើយបញ្ជាក់ថាសម្រាប់ភាគីអាល្លឺម៉ង់វិញ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងអគ្គលេខាធិកា អង្គការសហប្រជាជាតិ លោក Antonio Guterres ទៅលើប្រធានបទមួយចំនួន ដូចជាសន្តិសុខស្បៀងសកល កិច្ចព្រមព្រៀងធញ្ញជាតិ ព្រមទាំងបញ្ហាជម្លោះនៅអ៊ុយក្រែន។ ក្នុងនោះផងដែរលោក Guterres ក៏បានថ្លែងប្រាប់ទៅកាន់លោក Putin ផងដែរអំពីលទ្ធផល នៃការត្រួតពិនិត្យរបស់យូអិន ក្នុងការរៀបចំការដកទណ្ឌកម្ម...
បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងអធិកាបតីអាល្លឺម៉ង់លោក Olaf Scholzកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដោយភាគីបានលើកឡើងនូវ ជំហផ្ទុយគ្នាចំពោះជម្លោះ នៅអ៊ុយក្រែន។ លោក Olaf បានលើកឡើងថា និងអំពាវនាវឲ្យលោក Putin ក្នុងការដកទ័ពចេញពីប្រទេសអ៊ុយក្រែន ខណៈដែលលោក Putinបានបញ្ជាក់ថាមិនអាចនោះទេពីព្រោះថា បច្ចុប្បន្នអ៊ុយក្រែនកំពុងបំពាន សិទ្ធមនុស្សនិងរំលោភបំពានច្បាប់...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើដំណើរចាកចេញពីប្រទេស ជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ ដើម្បីបំពេញទស្សនកិច្ច ទៅកាន់តំបន់អាស៊ីកណ្តាល។ តាមផែនការមេដឹកនាំចិនរូបនេះ ក៏នឹងត្រូវជួបគ្នាដោយផ្ទាល់ ជាលើកដំបូងជាមួយប្រធានាធិបតីរុស្សី Vladimir Putin ផងដែរពោលគឺមុនពេល មួយខែដែលលោកនឹង ត្រូវប្រកាសថាជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុត បន្ទាប់លោកប្រធានម៉ៅសេទុង។ ដំណើរការទសន្សកិច្ចនេះផងដែរ...