បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងជើងលោក Kang Sun-nam កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកកំពុងឈានមួយជំហ៊ាន ចូលទៅក្នុងជម្លោះនៃការប្រើប្រាស់ គ្រាប់បែកនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្តីបន្ទោសចំៗទៅលើ សេចក្តីបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីធ្វើការដោះដូររបបដឹកនាំ នៅកូរ៉េខាងជើងដែលជាមូលហេតុ ក្នុងការបង្កភាពតានតឹង។ លោកក៏បានចោទប្រកាន់អាមេរិកដែរថា បានព្យាយាមបង្កើនវត្តមានយោធា នៅក្នុងតំបន់តាមរយៈការដាក់ពង្រាយ យន្តហោះដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ...
ប៉េកាំង៖ ប្រេសិតចិន បានឲ្យដឹងថា ប្រទេសចិនអំពាវនាវ ឱ្យរដ្ឋអាវុធនុយក្លេអ៊ែរទាំងអស់ កាត់បន្ថយហានិភ័យនៃ សង្គ្រាមនុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិថា “ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសធំៗ គឺជាការធានាជាមូលដ្ឋាន សម្រាប់ការរក្សាស្ថិរភាពជាយុទ្ធសាស្រ្តសកល”...
បរទេស៖ កូរ៉េខាងជើងបានព្រមាន អំពីការគំរាមកំហែង “ប្រាកដនិយម” នៃជម្លោះនុយក្លេអ៊ែរ បន្ទាប់ពីសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង នៅជុំមួយទៀតចាប់ផ្តើម ដោយព្យាករណ៍ពី “ការកើនឡើងមហន្តរាយ” នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារបានថ្កោលទោស សមយុទ្ធផ្លូវអាកាសរួមគ្នានាពេលថ្មីៗនេះ រវាងទីក្រុងវ៉ាស៊ីនតោន...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា សង្រ្គាមនុយក្លេអ៊ែរ មិនអាចឈ្នះបានទេ ហើយមិនត្រូវធ្វើសង្គ្រាមឡើយ ។ លោក ពូទីន បានថ្លែងនៅក្នុងសារស្វាគមន៍មួយថា “យើងឈរលើសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានសម្រាប់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក” លោក ពូទីន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ អាចកើតមានឡើងក៏ថាបាន ដោយសារតែបញ្ហាកំពុងកើតមានឡើងក្នុងពិភពលោកដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បូករួមទាំងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។ គួរកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្ន កំពុងមានភាពតានតឹងជាច្រើន រួមមាន ៖ បញ្ហាឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង តៃវ៉ាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង និងជាពិសេសគឺផ្ដើមចេញពីសង្គ្រាម...