ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា-ថៃឯកភាពគ្នា បន្តពង្រឹងនិងលើកកម្ពស់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែន ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវាយតម្លៃខ្ពស់ លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទទួលទានអាហារ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការងារវិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែក ដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយ បញ្ហានានា របស់ប្រជាពលរដ្ឋទំាងក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល ។ សម្តេចបានវាយតម្លៃដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ពីវឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងារ...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតសភា ដើម្បីបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភាចំនួន ៣០០រូប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបោះឆ្នោតដែលចាប់ផ្តើមពីម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក ត្រូវបានគេគ្រោង នឹងអូសបន្លាយរយៈពេល ១២ម៉ោងនៅការិយាល័យបោះឆ្នោត ចំនួន ១៤,២៥៩កន្លែង នៅទូទាំងប្រទេសអាស៊ី នេះបើយោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។ ក្នុងចំណោមអ្នកបោះឆ្នោត...
បរទេស៖ លោក Aleksey Goncharenko សមាជិកសភាជាន់ខ្ពស់របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Telegram របស់លោកកាលពីថ្ងៃពុធថា ប្រទេសបារាំងកំពុងរៀបចំបញ្ជូនកងទ័ព មកកាន់អ៊ុយក្រែន។ មន្ត្រីរូបនេះកំពុងស្ថិត ក្នុងប្រទេសបារាំង សម្រាប់កិច្ចប្រជុំរបស់គណៈកម្មាធិការសភា នៃក្រុមប្រឹក្សាអឺរ៉ុប (PACE)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមលោក...
តូក្យូ៖ សម័យប្រជុំសភាវិសា មញ្ញនឹងបញ្ចប់នៅថ្ងៃពុធនេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានកំណត់ជំនួសរដ្ឋមន្ត្រីមួយចំនួន ដែលជាប់ពាក់ព័ន្ធក្នុងរឿង អាស្រូវរៃអង្គាសថវិកា នយោបាយនៅប៉ុន្មាន ថ្ងៃខាងមុខនេះ ។ ថ្មីៗនេះ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ ចំពេលមានការចោទប្រកាន់ថា បក្សពួកដ៏ធំបំផុតរបស់ខ្លួនបានបរាជ័យក្នុងការប្រកាសប្រាក់រាប់រយលានយ៉េន ក្នុងការរៃអង្គាសប្រាក់ពីគណបក្សនៅក្នុងរបាយការណ៍មូលនិធិនយោបាយ ដែលអាចបង្កើតមូលនិធិសម្ងាត់។ ក្នុងចំណោមអ្នក...
ភ្នំពេញ ៖ លោកសួង ហួត ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC តំណាងឲ្យ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួម អបអរសាទរ ជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួល អប្បបរមាថ្មី...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជន១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សូមបញ្ជាក់ថា កាលពីថ្ងៃ៤...