ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ជំងឺកូវីដ-១៩ មិនអាចរារាំង និងរំខានដល់ការសាងសង់ផ្លូវ ៣៨ខ្សែឡើយ ហើយសមិទ្ធផលទាំងអស់នេះ កើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សមិទ្ធផល ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះកើតចេញពីស្នាដៃ កូនខ្មែរសុទ្ធសាធ ទាំងបច្ចេកទេសសាងសង់ និងថវិកា ។
ភ្នំពេញ៖ ថ្លែងចេញពីខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនត្រូវការយោធាចិន ឬយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។ ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងក្រុមអ្នកវិភាគមួយចំនួន លើការមូលបង្កាច់ថា យោធាចិន នឹងមានវត្តមាន នៅលើទឹកដីកម្ពុជា តាមរយៈការវិយោគ លើព្រលានយន្ដហោះថ្មីជាច្រើន...
ភ្នំពេញ៖ ថ្លែងចេញពីកម្មវិធីចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំយល់ច្រឡំថា ព្រលានយន្ដហោះ សៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ភាគីចិន។ ក្នុងន័យនេះសម្ដេចចង់សំដៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យមកទស្សនាក្នុងប្រទេសកម្ពុជា មិនមែនសម្រាប់តែទេសចរចិននោះទេ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា ខេត្តសៀមរាប អាចនឹងត្រូវរៀបចំ ឱ្យមានទីក្រុងរណបមួយទៀត នៅនៅតំបន់ព្រលានយន្តហោះថ្មី ខណៈខេត្តមួយនេះ មានការអភិវឌ្ឍស្ទើរគ្រប់វិស័យជាបន្តបន្ទាប់។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ឱ្យបានកើនខ្ពស់ជាងមុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃ៣១ មីនា នេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ជិត១២លានដូស សម្រាប់ចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅថ្ងៃ៣១ មីនា សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ខណៈលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងត្រកូល គឺជាបេក្ខជនបន្តវេន។ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ខណៈសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ។ នេះជាប្រសាសន៍សម្ដចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕