កណ្ដាល ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវ៉ើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន។ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅទូទាំងកម្ពុជាស្ទើរតែអស់គ្រាប់មីនទៅហើយ លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ពលរដ្ឋគឺសុវត្ថិភាពពីគ្រោះថ្នាក់ដោយគ្រឿងញៀន។ សម្តេចគូសបញ្ជាក់ថា “ហានិភ័យពីសង្គ្រាម ហានិភ័យពីគ្រាប់មីនយើងលែងមានហើយ តែហានិភ័យនៃការព្រួយបារម្ភ របស់ប្រជាពលរដ្ឋយើងគឺពីរឿងបញ្ហាសុខសុវត្ថិភាពសង្គមគឺសំខាន់ បញ្ហាគ្រឿងញៀន បញ្ហាបងធំ បងតូច បញ្ហាល្បែងស៊ីសងផ្សេងៗគឺជាកង្វល់”។ អំពីការបង្ក្រាបគ្រឿងញៀននេះ សម្តេចក៏បានប្រកាសពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀនផងដែរ ដោយមានក្រុមមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធដែលសុទ្ធសឹងតែមានសមត្ថភាព។ សម្តេចថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មន្ទីរពេទ្យជាតិតេជោសន្តិភាព ជាកន្លែងមួយប្រមូលផ្តុំទទួលព្យាបាលអ្នកជំងឺ ដែលជាកន្លែងរែកពន់ជួយមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” នាព្រឹកថ្ងៃ២៤ តុលា សម្តេចធិបតីគូសបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំពេទ្យដែល មានលក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ដោះស្រាយបញ្ហាចំពោះមុខនូវកំណើននៃជំងឺផ្សេងៗ។ កន្លែងដែលប្រមូលផ្តុំនៅទីនេះ ហើយជាកន្លែងមួយដែលជួយរែកពន់នូវបន្ទុកនូវមន្ទីពេទ្យផ្សេងៗដែលមាននៅក្នុងរាជធានីភ្នំពេញ»។ សម្តេចធិបតីបន្តថា មន្ទីពេទ្យជាតិតេជោសន្តិភាពនេះ គឺជាកន្លែងមួយសម្រាប់ដោះស្រាយបញ្ហាជាចាំបាច់ណាមួយដែលកើតឡើងដោយមិនដឹងជាមុន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកវិស័យឯកជន ឬអាជីវករ ជាសត្រូវឡើយ តែផ្ទុយទៅវិញ គឺជាដៃគូសហការមិនអាចខ្វះបាន ហើយក៏ជាគោលដៅត្រូវជួយដូចគ្នា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាព្រឹកថ្ងៃ២៤ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិត...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើហិង្សា នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ ជាច្រើនបាត់បង់ជីវិត។បើតាមការអះអាង របស់ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រសួងសុខាភិបាលនៅតំបន់Gaza បានឱ្យដឹងថា ទាហាននិងជនស៊ីវិល ជាង៥ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារគ្នា មិនដកដៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងកងទ័ពអ៊ីស្រាអែល...
ភ្នំពេញ ៖ លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបញ្ជាក់ពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧នេះ។ នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសការចូលរួម...
ភ្នំពេញ ៖ លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ ការអះអាងរបស់លោកបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣បានជួបលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលក្នុងឱកាសលោកបាននិងកំពុងចាប់ផ្តើមទស្សនកិច្ចជាផ្លូវការនៅកម្ពុជា(១១-១២តុលា) នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាសំឡេងប្រាប់ទៅប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅអ៊ីស្រាអែល ត្រូវជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរនៅទីនោះ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋអ៊ីស្រាអែល និងជនបរទេស។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងនិស្សិត...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មិនមានចរិតបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែជាការលើកទឹកចិត្តឲ្យចូលរួម។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែក៏អាចបង្កឲ្យមានផលវិបាកក្នុងការ គ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ...