ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលានេះ បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ រួមគ្នាជួយបីបាច់ថែរក្សាមនុស្សមានវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ឲ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងវាទិមនុស្សចាស់អន្ដរជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ ក្នុងការបើកទូលាយបន្ថែមទៀត លើទីផ្សារផលិតផលកសិកម្មរបស់កម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ដោយប្រជាជនភាគច្រើន នៃប្រទេសទាំងពីរ ជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ លើការផ្លាស់ប្តូរនូវជំនាញកសិកម្ម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ការអនុញ្ញាតនេះ ក្រោយពីសម្តេចបានត្រឡប់មកពីអាមេរិករយៈពេល២ថ្ងៃ ខណៈពេលកំពុងស្នាក់នៅអាមេរិកនោះ សម្តេច ហ៊ុន ម៉ាណែតបានជួបលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់រំលងអាធ្រាត ថ្ងៃអាទិត្យ ទី២៤ កញ្ញា ២០២៣(ម៉ៅងនៅសហរដ្ឋអាមេរិក) បាននិងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” ។
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះការងារការទូតរបស់ប្រទេសកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា ជាប្រទេសអធិបតេយ្យជាតិមួយ ទោះបីមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីក៏ដោយ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីកម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹមឆ្នាំ២០២៥។ តាមរយៈវីដេអូសុន្ទរកថា ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ កញ្ញា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា បោះជំហានដ៏ជោគជ័យ ក្នុងការពង្រឹងសុខមាលភាពរបស់ប្រជាជន ដោយធានាថា «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា...