ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងគ្រួសារប្រកបដោយភាពរឹងមាំ។ យោងតាមសារលិខិតសម្ដេចធិបតី ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ថ្ងៃទី១៥ ឧសភា គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវគ្រួសារ និងសហគមន៍នីមួយៗ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព និងប្រសិទ្ធភាព។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃ៧ ឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ហើយបានអនុញ្ញាតឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ឧសភា នេះ សម្ដេចធិបតីបានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកថា គឺជាសមិទ្ធផលរួមគ្នា របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ តាមអភិក្រម ចីរភាពនៃប្រព័ន្ធតួអង្គទាំងមូល ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ឧសភា សម្ដេចធិបតីរំពឹងយ៉ាងម៉ុតមាំថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ នាពេលថ្មីៗនេះ។ ការផ្ដល់ក្របខ័ណ្ឌរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់មានយុវជនម្នាក់អះអាងជាកូនរបស់ យោធិនម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់ ស្នើសុំបន្តវេនពីឪពុកខ្លួនឈ្មោះវរសេនីយ៍ទោ ជា សំណាង ។ ហ្វេសប៊ុកនោះបានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើដល់អ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនចាំបាច់ផលិត ឧទ្ធម្ភាគចក្រទាំងមូលនោះទេ ប៉ុន្តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃឧទ្ធម្ភាគចក្រ ដើម្បីបង្កើនផលិតភាពរបស់ខ្លួន។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃ២ ឧសភា សម្ដេចធិបតីគូសបញ្ជាក់ថា «កម្ពុជា អត់ចង់ចាំបាច់ត្រូវការផលិត ទាំងមូលនៅកម្ពុជាទេ តែយើងអាចផលិត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា គ្មានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីមានរោងចក្រដំឡើងរថយន្តនៅកម្ពុជា តួយ៉ាងរោងចក្រ ដំឡើងរថយន្តតូយ៉ូតាដែលជាក្រុមហ៊ុនជប៉ុន នឹងធ្វើឲ្យបាត់បង់ចំណូលផ្នែកគយ លើពន្ធនាំចូលក៏ពិតមែន ប៉ុន្តែកម្ពុជាបានផលចំណេញមកវិញ តាមរយៈការបង្កើនការងារជូនពលរដ្ឋ កម្មករកម្មការិនី ទទួលបានចំណេះជំនាញ លើបច្ចេកវិទ្យាថ្មីៗពីឧស្សាហកម្មរថយន្ត ហើយជាពិសេសបានចំណូលពន្ធដាវិញដដែល ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា...
ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកម្មករ រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្ដេជ្ញា ធ្វើឲ្យបាននូវគម្រោង ព្រែកជីកហ្វូណនតេជោ ទោះបីជាមានការរារាំង ពីបណ្តាប្រទេសមួយចំនួន ក៏ដោយ ខណៈរាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ សម្រាប់គម្រោងនេះឡើយ...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការ ផ្សះផ្សាវិវាទការងារ ។ តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា សម្ដេចធិបតី បានលើកឡើងថា...