ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ មាតុភូមិកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីការចូលរួម «វេទិកាចំណេះដឹង ពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ភ្នំពេញ៖ ក្នុងជំនួបទល់មុខ ជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ភាគីកូរ៉េ នឹងបន្ថែមកូតាការងារ សម្រាប់ពលករកម្ពុជា ទៅបំពេញការងារនៅប្រទេសកូរ៉េបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ...
ភ្នំពេញ៖ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន បានស្នើលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ពិចារណាលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ ការស្នើនេះ ធ្វើឡើងស្របពេលដែល នៅ៣ឆ្នាំខាងមុខ គឺជាខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ក្នុងជំនួបទល់មុខ នៅរសៀលថ្ងៃទី១១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ថា ទោះបីជាសម្ដេច នៅមានសុខភាពល្អ ដែលអាចបន្តធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជា មានគម្រោងធ្វើច្បាប់ ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវករនាពេលខាងមុខនេះ។ នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ...
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងភរិយា បានផ្ញើសារអបអរសាទរ យ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះសម្តេច ដែលទទួលបានសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែក...
ភ្នំពេញ ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញបំណង ចាប់ផ្ដើមដំឡើង រថយន្តអគ្គិសនី នៅកម្ពុជានាពេលខាងមុខ ។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងជំនួប អាហារថ្ងៃត្រង់ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញជំនឿថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា។ ការបង្ហាញជំនឿនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ៖ លោក Jung Eui-Yong ប្រធានអង្គការ ICAPP បានទទួលយកការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្រាប់ការរៀបចំមហាសន្និបាត ICAPPលើកទី១២ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក...
ភ្នំពេញ៖ នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ នារាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកា ចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និង អភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ ។ ពិធីដ៏មានអត្ថន័យនេះ...