ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ប្រធានព្រឹទ្ធសភានៃប្រទេសឥណ្ឌូណេស៊ី បានចូលរួមស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា កិច្ចប្រជុំ ISC លើកទី១ ប្រទេសប៉ាគីស្ថានបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ...
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាបណ្ដាប្រទេសនានា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់។ ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទម្រង់ជាសង្គ្រាមទំនើបដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះ ។ សម្តេចតេជោបន្តថា “សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដែលផ្អែកថា ទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោកអនឡាញ”...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបាននិងកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក...
ក្រចេះ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រក្សាធនធានសត្វផ្សោតទន្លេមេគង្គ និងខិតខំរកមុខរបរឲ្យប្រជានេសាទ ជំនួសឲ្យមុខរបរនេសាទ ធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ។ ការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
រតនគិរី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន...
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុង ហៃឡាង ប្រធានក្រុមហ៊ុន China Communications Construction Company Ltd.ចូលជួបសម្តែងការគួសម។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានលើកឡើងថា ប្រវត្តិសាស្រ្តរវាងកម្ពុជានិងឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហេណុក ពូរ៉ារ៉ូ សមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម...
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យចំនួន ១០៣៥នាក់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ...
ស្វាយរៀង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលរវាងប្រជាជនប្រទេសទាំងពីរ។ ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់...