ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខមកបញ្ជាក់ជាថ្មីក្រោយលោក Pita មិនទទួលបានការគាំទ្រ ធ្វើជានាយករដ្ឋមន្រ្តីថៃ។ ក្នុងនោះសម្ដេចតេជោ បញ្ជាក់ថា សម្ដេចមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃ និងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។ ប៉ុន្តែសម្ដេចគ្រាន់តែដាស់តឿន ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជា ឲ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកកម្មករ កម្មការិនីទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយមិនមានការរើសអើង និន្នាការនយោបាយ ហើយមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរ ជាមួយសន្លឹកឆ្នោតនោះទេ...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១១ កក្កដា នេះតទៅពករដ្ឋដែលប្រេីប្រាស់បណ្តាញ Twitter គឺអាច Add/Follow twitter ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលមានសញ្ញាធិកពណ៍បៃតង” តែ១គត់” ក្នុងបណ្តាញសង្គម Twitter ។ ជាមួយគ្នានេះដែរ សម្តេចស្នើពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមគាំទ្រ twitter ផ្លូវការ (Official...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូវអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។ យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។ សម្តេចតេជោបានបញ្ជាក់ថា...
ភ្នំពេញ ៖ រូបថតមួយសន្លឹក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ដែលសូម្បីតែសម្តេចផ្ទាល់ ក៏មិនដែលទាំងបានដឹងផងថា មានជនបរទេស បានថតកាលពីទសវត្សឆ្នាំ៩០នោះ ត្រូវបានដាក់ដេញថ្លៃ នៅប្រទេសបារាំង ។ បើតាមការឲ្យដឹងពីសម្តេចតេជោ ក្នុងបណ្តាញតេឡេក្រាម នារសៀលថ្ងៃ៤ កក្កដា គឺថា រូបថតនេះត្រូវបានថត ដោយអ្នកយកព័ត៌មានបរទេសថត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា គណនី Tiktok ផ្លូវការរបស់ សម្ដេចគឺមានតែមួយគត់ ដែលមានសញ្ញាធិកខៀវ(Tick) បញ្ជាក់ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន tiktok ជាមួយនឹងតំណ (Link) https://www.tiktok.com/@hunsenofcambodia ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានបិទប្រព័ន្ធហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បើសិនក្រុមប្រឆាំងនៅតែអុកឡុក និងព្រហើន ដោយងាកទៅប្រើប្រាស់ប្រព័ន្ធ សង្គមផ្សេងទៀតដូចជា តេឡេក្រាម វាត់អាប់ វ៉ាយប៊រ ឡាញជាដើម។ ក្នុងពធីសំណេះសំណាល ជាមួយកម្មករនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងផ្តល់តួនាទីជាជំនួយការសម្តេចផ្ទាល់ ទៅដល់បុគ្គលម្នាក់ដែលបានបង្កើតតិកតុក ដាក់ឈ្មោះនិងរូបភាពសម្តេចដែលមាន អ្នកចូលចិត្តរហូតទៅដល់៣០ម៉ឺននាក់ ។ សម្តេចតេជោមុននេះ បន្តិចតាមរយៈបណ្តាញតេឡេក្រាម ឡើងសារជាសំឡេងជាង៤នាទី សម្តេចបានរៀបរាប់ពីការបង្កើតតិតតុក សម្តេចកាលពីរាត្រីថ្ងៃ២៨ មិថុនា ដែលមានអ្នកចូលចិត្តប្រមាណជា១ម៉ឺននាក់ ប៉ុន្តែបន្ទាប់ពីបង្កើតហើយ សម្តេចក៏បានឃើញថា មានបុគ្គលម្នាក់ក៏បានបង្កើត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ក្រសួងការបរទេសខ្មែរ ឲ្យត្រៀមឯកសារនានា សម្រាប់ប្តឹងទៅអង្គសហប្រជាជាតិ (UN) និងប្រធានអាស៊ាន បើសិនយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅតែគន្លើនហោះចូលដែនអាកាសកម្ពុជាទៀត។ ការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់មានយន្តហោះគ្មានមនុស្សបើក ឬដ្រូន បានហោះចូលដែនអាកាសក្នុងក្រុងបានលុង ខេត្តរតនគិរី របស់កម្ពុជាអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនដឹងពីប្រភពច្បាស់ ខណៈសម្តេចតេជោបានដាក់ការសង្ស័យថា ជាក្រុមភេរវកម្មដែលបានរត់បាក់ទ័ពចេញពីទឹកវៀតណាម...