ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គ្រប់មេដឹកនាំកំពូល ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាសមាជិកអាស៊ាន មិនភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា ដែលស្តែងឲ្យឃើញនូវការគោរព និងនឹករឭក។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាមុននេះបន្តិចបានចេញសារជាសំឡេងជាង៨នាទីអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ដោយសម្តេចស្វាគមន៍ចំពោះការប្រកាសចង់សម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងៗដែលមានបានចូលរួមបោះឆ្នោតក្តី និងមិនបានចូលរួមបោះឆ្នោតក្តីមានបំណងចង់ចងសម្ព័ន្ធជាមួយគ្នា។ ការប្រកាសរបស់សម្តេចនេះ បន្ទាប់ពីព្រឹកថ្ងៃ១១ តុលានេះ មានគណបក្សខ្មែរតែមួយរបស់គុជ លី បានបង្ហាញពីការចង់ចងសម្ព័ន្ធមេតី្រភាពជាមួយគណបក្សប្រជាជន ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើបានល្អ ជាងការគិតទុក របស់សម្តេចទៅទៀត ។ ការវាយតម្លៃខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចេញតាមរយៈគណនីតេឡេក្រាមរបស់សម្តេច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានរំលឹកក៏ដូចជាការកោតសរសើរថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលកន្លងមកតែងតែនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍ នៅក្នុងក្របខណ្ឌអាស៊ាន ។ ការលើកឡើងរបស់ប្រធានាធិបតី ហ្វីលីពីន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារវាង គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តចិន ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ហ៊ុន ម៉ាណែត បានធ្វើឲ្យខ្ញុំមានមោទកភាពបំផុត សក្កិសមនឹងតម្លៃដែលខ្ញុំបានលះបង់ពីអតីតកាល ដោយយកជីវិត យកក្បាលធ្វើជាដើមទុន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីភាពរស់រានមានជីវិត របស់ប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្ន” ។ ចំណុចដែលសម្តេចបានរៀបរាប់នេះ បានធ្វើឲ្យសម្តេចស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនទុកជាមុន ។ ចំពោះការស្រក់ទឹកភ្នែកនេះដែរ សម្តេចគូសបញ្ជាក់ថា មិនមែនជាការស្រក់ទឹកភ្នែកដើម្បីទាក់ទាញ...
ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ថ្ងៃ២២ សីហានេះ សម្តេចបានក្លាយជាឪពុកនាយករដ្ឋមន្រ្តី ខណៈប៉ុន្មានម៉ោងមុនជានាយករដ្ឋមន្រ្តី ៕
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានីតិកាលទី៧ នាព្រឹកថ្ងៃ២២ សីហា នេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាប់ផ្តើមរៀបចំសន្និសីទសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើមនៃសន្និសីទដែលសម្តេចនឹងបញ្ចប់ជានាយករដ្ឋមន្រ្តីអាណត្តិចាស់ សម្តេចថា បានធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេក្នុងពិភពលោក រហូតដល់ជាង់៤៤ឆ្នាំ ៕
ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែងនោះ នាល្ងាចថ្ងៃ១០ សីហា បានយកពេលវេលាមកជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ...