ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឧកញ៉ានានា នៅកម្ពុជា កុំធ្វើសកម្មភាពអ្វីផ្តេសផ្តាស់ ដែលមិនសមទទួលគោរមងារ ឧកញ៉ា ពីព្រះមហាក្សត្រ ។ សម្តេចតេជោ បានមានប្រសាសន៍ ក្នុងឱកាសពិនិត្យ ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃ៩ ធ្នូ ថា “កុំភ្លេចណាឧកញ៉ា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលសម្តេច បានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ» គឺមិនមែនសំដៅលើឈ្មោះសម្តេចនោះទេ កុំយល់ច្រឡំ គឺសំដៅទៅលើ ប្រទេសរាជានិយម។ ក្នុងន័យនេះ សម្តេចបានលើកឡើង ពីមនុស្សល្បីឈ្មោះរបស់ខ្មែរ កាលពីរាប់ពាន់ឆ្នាំមុនផងដែរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក-សមាជិកការកណ្តាល នឹងរៀបចំសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាព អ្នកបន្តវេន អនាគត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ត្រីប្រាខ្មែរ នឹងត្រូវច្នៃធ្វើជាម្ហូបអាហារ សម្រាប់ប្រជាជនចិនទាំងមូល ។ ការបង្ហាញក្តីសង្ឃឹមសម្តេចតេជោនេះ ក្រោយភាគីចិន បានកំពុងពិចារណា លើសំណើរសម្តេចតេជោ ក្នុងការនាំចូលផ្លែមៀន និងត្រីប្រាខ្មែរ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសរៀបចំសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងឆ្នាំនេះ ឲ្យធំយ៉ាងអធិកអធម ព្រោះជាអំណោយ របស់ប្រធានាធិបតីចិន លោក ស៊ីជិន ពីង ផ្តល់ឲ្យសម្តេច។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះឧត្តមសេនីយ៍វៀតណាមម្នាក់ ឈ្មោះ Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារវៀតណាម ដែលវាយប្រហារ មកលើកម្ពុជាថា កម្ពុជា ជាអ្នកនាំកូវីដ១៩ ទៅវៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ ។ បើតាមសម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បន្តិចទៀតកម្ពុជាលែងខ្វះវ៉ាក់សាំងជំងឺកូវីដ ក្នុងការប្រើប្រាស់ហើយ បន្ទាប់ពីមានការផលិតក្នុងប្រទេស ប៉ុន្តែត្រូវត្រៀមថវិកាសម្រាប់ទិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយចំណាយប្រាក់ជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានលើកឡើងថាកន្លងមក សម្តេចបានស្នើឲ្យភាគីចិន ផលិតវ៉ាក់សាំងនៅកម្ពុជា ឥឡូវមានការគំាទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនចិន ដោយបានចុះហត្តលេខាជាមួយគ្នារួចហើយ...
ភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួនទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៦ ធ្នូ ខាងមុខ ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៣ ធ្នូថា...
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅក្រុមប្រឆាំងយ៉ាងច្បាស់ៗថា សម្តេចគាំទ្រកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច ហើយសម្តេចនឹងបន្តពង្រឹងអំណាចទៀត ។ សម្តេចបានគូសបញ្ជាក់បន្តថា «ឥឡូវនេះនិយាយត្រង់ៗថា ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ច នៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះមិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ ។ ទោះបីសម្តេចតេជោ មិនថ្លែងចំឈ្មោះប្រទេសដែល នឹងមិនបន្តអនុញ្ញាតឲ្យទៅទស្សកិច្ច នៅកំពង់ផែរាមយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានអ្នកណាក្រៅ ពីប្រទេសអាមេរិកទេ ព្រោះរឿងកំពង់ផែរាម មហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរកកាយ...