បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ៊ុយក្រែន បានបោះបង់ចោលសេចក្តីព្រាង សន្ធិសញ្ញាសន្តិភាព ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២២ ក្រោមសម្ពាធរបស់អង់គ្លេស។ កិច្ចព្រមព្រៀង ដែលអាចបញ្ចប់ជម្លោះអ៊ុយក្រែន ប៉ុន្មានសប្តាហ៍បន្ទាប់ពីវាបាន ចាប់ផ្តើមត្រូវបានអនុម័តដោយអ្នកចរចា នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែក្រោយមកទីក្រុងគៀវ...
បរទេស ៖ យោងតាមការចេញផ្សាយដោយ RT បានឲ្យដឹងថា ការិយាល័យ របស់នាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសកាលពីថ្ងៃអង្គារថា ជើងហោះហើរនិរទេសជាលើកដំបូង ក្រោមគម្រោងដ៏ចម្រូងចម្រាសរបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូនអ្នកស្វែង រកសិទ្ធិជ្រកកោន រាប់ពាន់នាក់ទៅកាន់ប្រទេស Rwanda នឹងប្រព្រឹត្តទៅនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ។ ផែនការនេះបន្តប្រឈមមុខ នឹងការប្រឆាំងពីសមាជិកសភា និងស្ថាប័នសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិផងដែរ។...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃក្រុម Quad បានឲ្យដឹងថា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកំពុងពិចារណា ធ្វើការជាមួយប្រទេសជប៉ុនលើ ការអភិវឌ្ឍន៍រួមគ្នានៃបច្ចេកវិទ្យាការពារជាតិ កម្រិតខ្ពស់តាមរយៈភាពជាដៃគូ សន្តិសុខត្រីភាគីរបស់ពួកគេ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការពង្រីក យោធារបស់ប្រទេសចិន។ សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយប្រមុខការពារជាតិ នៃប្រទេសទាំងបីបានឲ្យដឹងថា “ការទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារទ្វេភាគី ដ៏ជិតស្និទ្ធជាមួយប្រទេសទាំងបី យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសមិនមាន ផែនការជាតិពិតប្រាកដ សម្រាប់ការចល័តប្រជាជន ឧស្សាហកម្ម ឬកងកម្លាំងការពាររបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមនោះទេ នេះបើយោងតាមសារព័ត៌មានSky News បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពការពារជាតិមួយចំនួន។ របាយការណ៍នេះ បានចេញជាផ្នែកនៃស៊េរីមួយ ដោយទីភ្នាក់ងារដើម្បី ស្វែងយល់ពីរបៀបរៀបចំនៃរដ្ឋាភិបាល ទីក្រុងឡុងដ៍សម្រាប់លទ្ធភាព នៃជម្លោះប្រដាប់អាវុធ ខណៈដែលរដ្ឋមន្ត្រីរដ្ឋាភិបាលជាច្រើន បានព្រមានថាចក្រភពអង់គ្លេសកំពុងឈានចូលទៅក្នុង តំណាក់កាលដំបូងនៃសង្គ្រាមលោក...
ពេលថ្មីៗកន្លងទៅនេះ លោកAnthony Cartyអ្នកនិពន្ធ នៃសៀវភៅ«ប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព នៃសមុទ្រចិន ខាងត្បូង»និង ជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ អង់គ្លេសបានថ្លែងថា តាំងពីបុរាណ កាលមកបណ្តាកោះលើ សមុទ្រចិនខាងត្បូង គឺជាចំណែកមួយ ដែលមិនអាចបំបែក បាននៃទឹកដីប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាព លើបណ្តាកោះលើសមុទ្រចិនខាងត្បូង ដោយមានភស្តុតាង ប្រវត្តិសាស្ត្រនិង ច្បាប់ដ៏ពេញលេញ ។ ក្នុងសិក្ខាសាលា...
ឡុងដ៏៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Rishi Sunak នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានថ្លែងយ៉ាងដូច្នេះថា នឹងមិនមានការបោះឆ្នោត សកលនៅថ្ងៃទី២ ខែឧសភា នោះឡើយ ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែថា លោកនឹងហៅការបោះឆ្នោត នោះនៅមុនកាលកំណត់ ។ គួរបញ្ជាក់ថា លោក Sunak បានធ្វើការលើកឡើងយ៉ាងនេះ នៅគ្រាដែលរូបលោក បានជួបជាមួយសារព័ត៌មាន ITV...
ឡុងដ៍៖ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា លោកស្រីនឹងឈរឈ្មោះជាសមាជិកសភា នៅក្នុងការបោះឆ្នោតសកលបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Maidenhead Advertiser លោកស្រី May បានឲ្យដឹងថា ការងាររបស់លោកស្រី លើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបកំពុងប្រើប្រាស់ពេលវេលារបស់លោកស្រីកាន់តែច្រើនឡើង “ខ្ញុំបានដឹងថា បើមើលទៅមុខ ខ្ញុំនឹងលែងអាចធ្វើការងារជាសមាជិកសភាតាមរបៀបដែលខ្ញុំជឿថាត្រឹមត្រូវ ហើយអ្នកតំណាងរាស្ត្ររបស់ខ្ញុំសមនឹងទទួលបាន”។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រកាសដាក់ទណ្ឌកម្មថ្មីជាង ៥០ ដែលផ្តោតលើបុគ្គល និងអាជីវកម្មរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ គេសង្កេតឃើញថាកញ្ចប់ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេសគឺចង់ប្រារព្ធខួបលើកទី២នៃការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីនេះ បានកំណត់គោលដៅអង្គភាពដែលផ្គត់ផ្គង់ដល់យោធារុស្ស៊ីនូវអាវុធ ដូចជាប្រព័ន្ធបាញ់រ៉ុក្កែត កាំជ្រួច និងគ្រឿងផ្ទុះហើយ ការដាក់ទណ្ឌកម្មផងដែរគឺជាប្រភពចំណូលសំខាន់ៗសម្រាប់រដ្ឋរុស្ស៊ី ដូចជាលោហៈ...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស ឬហៅកាត់ថា MoD បានប្រកាសថា ភាពខុសប្រក្រតី បានកើតឡើងក្នុងអំឡុងពេលនៃ ការបាញ់សាកល្បងកាំជ្រួច Trident ចេញពីនាវាមុជទឹកនុយក្លេអ៊ែររបស់អង់គ្លេស នៅឯឆ្នេរសមុទ្រនៃរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីខែមុន ដោយបង្កើនការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេស។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា សមយុទ្ធដែលរបាយការណ៍និយាយថា ត្រូវបានសង្កេតនិងចូលរួមជាសក្ខីភាព ដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិលោក Grant...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា នាវាផ្ទុកយន្តហោះ HMS Prince of Wales មិនអាចចេញដំណើរសម្រាប់ សមយុទ្ធដ៏ធំបំផុតរបស់ណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ នេះជាកំហុសលើកទីពីរដែល ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ Royal Navy ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាដឹកយន្តហោះ...