ឡុងដ៌ ៖ នាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀង មិនអាចសម្រេច បានជាមួយអឺរ៉ុប ជុំវិញពិធីសារ NI នោះចក្រភពអង់គ្លេស នឹងមាន ‘ភាពចាំបាច់ ដើម្បីធ្វើសកម្មភាព ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងថា ចក្រភពអង់គ្លេស...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានបញ្ជាក់ថាទាំងមន្ត្រីការពារជាតិ និងមន្ត្រីទូតអង់គ្លេសជាច្រើននាក់ កំពុងធ្វើការយ៉ាងខ្លាំងក្នុងការស្វែងរកឱកាស បញ្ជាទិញអាវុធផលិតនៅសហភាពសូវៀត មកពីជុំវិញពិភពលោក ដើម្បីផ្គត់ផ្កង់ទៅឲ្យអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថា ខាងភាគីរុស្សី ក៏កំពុងស្វែងរកលទ្ធភាពបញ្ជាទិញអាវុធបន្ថែមផងដែរ ដោយសារតែស្តុកឃ្លាំងដាក់អាវុធរបស់ខ្លួន ក៏កំពុងមានចំនួនតិចទៅដូចគ្នា។ លោក Wallace ពន្យល់ថា៖ អាវុធដែលផលិតនៅសហភាពសូវៀត...
បរទេស៖យោងតាមចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែន ដែលចាកចេញពីជម្លោះរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែននោះ នឹងមិនត្រូវបញ្ចូនទៅកាន់ប្រទេស Rwanda ប្រទេសអាហ្វ្រិក។ ការលើកឡើងដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថាបែបនេះថា៖ ការសម្រេចចិត្តនេះ នឹងមិនអាចកើតឡើងឡើយ។ លោកបន្តថា៖រដ្ឋាភិបាលទីក្រុងឡុង នឹងបន្តរក្សាជំហក្នុងការគាំទ្រ ដល់ប្រទេសអ៊ុយក្រែននិងពលរដ្ឋរបស់ខ្លួន ក្នុងពេលវិបត្តិបែបនេះ ហើយជាក់ស្តែងអង់គ្លេស គឺជាអ្នកដែលបានជួយដល់ពលរដ្ឋ ជនភៀសខ្លួនអ៊ុយក្រែន បានច្រើនជាងគេបំផុត។...
កាលពីថ្ងៃទី៧ខែឧសភា តាមម៉ោងក្នុងតំបន់ លទ្ធផលនៃការបោះឆ្នោត នៅតំបន់អៀរឡង់ខាងជើង របស់អង់គ្លេសបាន ប្រកាសចេញមកហើយ ។ បក្ស Sinn Fin ដែលផ្តើមគំនិត ឱ្យតំបន់អៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស”ទទួលបានអាសនៈច្រើនបំផុត ហើយក្លាយជាគណបក្ស នយោបាយជនជាតិនិយមទីមួយ ដែលគ្រប់គ្រងសភាអៀរឡង់ ខាងជើង ក្នុងរយៈពេល១០១ឆ្នាំកន្លងមក ។ បញ្ហាតំបន់អៀរឡង់ខាងជើង ជាបញ្ហាប្រវត្តិសាស្ត្រ ដ៏ស្មុគ្រស្មាញ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមព្រៀងគ្នាជាគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍លើកតិកាសញ្ញា កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ នៅក្នុងការប្រឆាំងទៅនឹងប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។ កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមក នៅពេលចុះហត្ថលេខានឹងអនុញ្ញាតឱ្យ ដាក់ពង្រាយកងទ័ពរបស់ពួកគេកាន់តែលឿន និងអនុញ្ញាតឱ្យពួកគេចូលរួម...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្ស របស់អង់គ្លេស BP បានលើកឡើងនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកខ្លួនចេញពីប្រទេសរុស្ស៊ី ដែលជាលទ្ធផល នៃសង្រ្គាម នៅអ៊ុយក្រែន បានរុញច្រានក្រុមហ៊នឱ្យធ្លាក់ជ្រៅទៅក្នុងចំណុចក្រហម ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ។ ក្រុមហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គឺនឹងត្រៀមធ្វើការប្រកាសកញ្ចប់ថវិកាថ្មី សម្រាប់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលការតស៊ូប្រឆាំងរុស្សី នៅតែបន្តធ្វើឡើងនៅឡើយនោះ។ លោក Johnson នឹងក៏បានត្រៀមខ្លួនហើយផងដែរដើម្បីក្លាយជាមេដឹកនាំដំបូងគេ ដែលធ្វើសេចក្តីថ្លែងការណ៍ចំពោះ មុខក្រុមសមាជិកសភាអ៊ុយក្រែន គិតចាប់តាំងតែពីមានការលុកលុយ ដោយរុស្សីកាលពីខែកុម្ភៈមកនោះ។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើង តាមរយៈវិដេអូខលពីសំណាក់...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថា កងទ័ពអង់គ្លេសកំពុងត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយដ៏ធំបំផុត របស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានអង់គ្លេសរាប់ពាន់នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជាច្រើនចាប់ពី North Macedonia រហូតដល់ហ្វាំងឡង់ ក្នុងប៉ុន្មានខែខាងមុខ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយសមភាគីមកពីណាតូ...
ភ្នំពេញ៖ លោកស្រី Tina Redshew ឯកអគ្គរាជទូត អង់គ្លេស ប្រចាំកម្ពុជា បានអះអាងថា មូលនិធិការពារតំបន់ ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍ តំបន់ទេសភាពចំនួន ៦កន្លែង លើពិភពលោក ក្នុងនោះក៏មានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុងឡុងដ៍ពី “ការបង្កហេតុដោយផ្ទាល់” បន្ទាប់ពីរដ្ឋមន្ត្រីកងកម្លាំងប្រដាប់ អាវុធ អង់គ្លេសលោក James Heappey បានលើកទឹកចិត្ត កងកម្លាំងអ៊ុយក្រែន ឱ្យប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។ ក្រសួងបានព្រមាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា រាល់ការប៉ុនប៉ង ដើម្បីធ្វើដូច្នេះនឹងទាមទារ...