បរទេស៖ សូម្បីតែបើប្រៀបធៀបនឹង ភាពប្រែប្រួលនៃការ កាន់កាប់ទឹកដីប៉ាឡេស្ទីន អស់រយៈពេលជាច្រើនទសវត្សរ៍ របស់អ៊ីស្រាអែលក៏ដោយ ក៏ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានសម្គាល់ដោយភាពតានតឹងមិនធម្មតា និងអំពើហិង្សាដ៏សាហាវរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែនៅពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ លោកគ្រាន់តែបញ្ជាក់ឡើងវិញ នូវជំហរដ៏យូរអង្វែងរបស់ ក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនេះ៖ ការប្តេជ្ញាចិត្ត “ដ៏រឹងមាំ” ចំពោះអ៊ីស្រាអែល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ថា ភាគីអាមេរិក មិនអាចទាមទារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពីប្រទេសចិនបាននោះទេ ខណៈដែលរក្សាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ចិន។ ការអត្ថាធិប្បាយរបស់លោកស្រី Mao បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀត អំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់រដ្ឋមន្ត្រីលោក...
បរទេស៖ យោងតាមការស្ទាបស្ទង់ថ្មីមួយដោយ Gallup poll ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនយល់ឃើញថា រដ្ឋាភិបាលខ្លួនឯងគឺជាបញ្ហាចំបង របស់ប្រទេសនៅពេលនេះ។ ក្នុងនោះផងដែរគេសង្កេតឃើញថា បញ្ហាកំសោយនៃមេដឹកនាំ គឺមានប្រមាណជា ២១ភាគរយ នៃអ្នកចូលរួមស្ទាបស្ទង់បានអះអាងថា ជាចំណែកនៃបញ្ហាហើយប្រមាណជា ១៥ភាគរយ គឺទៅលើបញ្ហាអតិផរណា។ ការស្ទាបស្ទង់ដែលបានធ្វើឡើង ទាំងទៅលើអ្នកគាំទ្ររបស់ គណបក្សសាធារណ និងគណបក្សប្រជាធិបតេយ្យ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា សហរដ្ឋអាមេរិក ប្រថុយនឹង “ការប្រឈមមុខដាក់គ្នាដោយផ្ទាល់” ជាមួយទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ អាចនឹងមិនត្រូវបានបន្ត។ លោក Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុង កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន RIA នៅពេលសួរអំពីលទ្ធភាព នៃការបន្តការត្រួតពិនិត្យឡើងវិញ...
បរទេស៖ មន្ទីរបញ្ចកោណបានបដិសេធថា គ្មានកងកម្លាំងអាមេរិកណាមួយ បានចូលរួមក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបំផ្លាញអគារ ក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងទីក្រុង Isfahan ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់នោះទេ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលថា អាមេរិកនិងអ៊ីស្រាអែលអាច មានការពាក់ព័ន្ធការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិអ៊ីរ៉ង់ គឺមានយន្តហោះគ្មានមនុស្សបើក...
បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ...
បរទេស៖ សារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា មន្ត្រីយោធាអាមេរិក កំពុង«ជំរុញយ៉ាងស្ងៀមស្ងាត់» ដល់ក្រសួងការពារជាតិឱ្យ ផ្តល់ភ្លើងខៀវដល់ការបញ្ជូនយន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានផ្តល់ យន្តហោះចម្បាំងទំនើប ផលិតដោយលោកខាងលិច ដល់អ៊ុយក្រែននោះទេ ទោះបីជាមានការស្នើសុំម្តង ហើយម្តងទៀតក៏ដោយ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។ ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារជំងឺ គ្រុនផ្តាសាយ ដែលជាកុមារសរុបចំនួន៩១នាក់ នៅក្នុងរដូវកាលនេះ នេះបើយោង តាមទិន្នន័យចុងក្រោយបំផុត ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC)...