បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានសម្រេចចិត្ត ក្នុងការដាក់បម្រាមទៅលើពលរដ្ឋ និងជនជាតិអាមេរិកចំនួន ២០០នាក់ផ្សេងទៀត មិនឲ្យធ្វើដំណើរចូលមក ប្រទេសរុស្សីឡើយ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីប្រឆាំងនឹងប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេស នៃប្រទេសរុស្សីបានបន្តបញ្ជាក់ថា នៅក្នុងបញ្ជីខ្មៅទាំងនោះគេសង្កេតឃើញ មានដូចជាក្រុមមន្ត្រីរដ្ឋាភិបាល និងមនុស្សជិតស្និទ្ធប្រធានក្រុមហ៊ុន ក្រុមអ្នកជំនាញក្រុមអ្នក ជួយសម្របសម្រួលព្រមទាំង ក្រុមមាននិន្នាការប្រឆាំងនឹងរុស្សី ជាមួយនឹងយុទ្ធនាការដែលមានឈ្មោះថា...
វ៉ាស៊ីនតោន៖ លោក Neil H. Buchanan សេដ្ឋវិទូ និងជាអ្នកប្រាជ្ញផ្នែកច្បាប់ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចុះផ្សាយអត្ថបទមួយនៅលើ គេហទំព័រដោយផ្តល់ជូននូវ ការវាយតម្លៃរបស់លោក អំពីប្រព័ន្ធនយោបាយអាមេរិក ដែលត្រូវបានសម្រេចចិត្តដោយទុទិដ្ឋិនិយម ហើយបានលើកឡើងថា ហឹង្សានយោបាយ ធ្វើឲ្យប្រជាធិបតេយ្យរបស់អាមេរិក ស្លាប់ទាំងរស់។ លោកបានលើកឡើងថា “ខ្ញុំបានត្រលប់មកវិញម្តងហើយម្តងទៀត ចំពោះឃ្លាដែលថា “ការដើរលទ្ធិប្រជាធិបតេយ្យដែលស្លាប់”...
បរទេស៖ យោធាអាមេរិក បានសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលមួយ នៅពីលើរង្វង់អាកទិកកាលពីថ្ងៃពុធ។ មេបញ្ជាការទទួលបន្ទុកការសាកល្បង បានហៅការសាកល្បងនេះថា ជាសកម្មភាពដោយចេតនា ក្នុងគោលបំណងរារាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹង ការទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ចេញពីយន្តហោះដឹកជញ្ជូន ប្រតិបត្តិការពិសេស C-130 ជាមួយនឹងការលោតឆ័ត្រយោង បន្ថយល្បឿនចុះរហូតដល់ម៉ូទ័ររ៉ុក្កែត របស់វាបានបំផ្ទុះវាឆ្ពោះទៅ...
បរទេស៖យោងតាមការប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវជួបជាមួយនឹងប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំ G20 នាសប្តាហ៍ក្រោយ នេះហើយក្នុងប្រទេសឥណ្ឌូនេស៊ី។ សេតវិមានក៏បានបញ្ជាក់ដែរថាលោក Biden និងលោក Xi នឹងត្រូវពិភាក្សាគ្នាទៅលើប្រធានបទនៃកិច្ចប្រឹងប្រែងមួយដើម្បី អាចថែរក្សាទំនាក់ទំនងរវាងគ្នាជាពិសេសទៅលើបញ្ហាជាប់គាំង ដោយសារបញ្ហាកោះតៃវ៉ាន់ កាលពីពេលចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់អាមេរិក Karine...
វ៉ាស៊ីនតោន៖ អ្នកកាសែតដែលឈ្នះរង្វាន់ Pulitzer លោក Ed Yong បានលើកឡើងថា ទំនោរក្នុងរយៈពេល មួយឆ្នាំកន្លះចុងក្រោយនេះ ពីថ្នាក់ដឹកនាំ ប្រព័ន្ធផ្សព្វផ្សាយ និងពីប្រជាជនទូទាំងសហរដ្ឋអាមេរិក ក្នុងការប្រកាសម្តងហើយម្តងទៀត អំពីការបញ្ចប់ជំងឺរាតត្បាត កូវីដ-១៩ គឺជាការឆ្លុះបញ្ចាំងពីការពិតដែលថា ប្រទេស និងប្រជាជនរបស់ខ្លួន ពឹងផ្អែកខ្លាំងពេក លើដំណោះស្រាយបច្ចេកវិទ្យា ចំពោះបញ្ហាបែបនេះ ។...
By Lisa Martin and Alexis Hontang Southeast Asian countries look set to maintain ties with Russia as a trio of global summits...
វ៉ាស៊ីនតោន ៖ ការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតពាក់កណ្តាល អាណត្តិ របស់សហរដ្ឋអាមេរិក បាននិងកំពុងបន្ដ ដោយក្រុមអ្នក ប្រជាធិបតេយ្យភ័យខ្លាចថា ពួកគេអាចបាត់បង់ការគ្រប់គ្រង យ៉ាងហោចណាស់មួយក្នុង ចំនោមសភាទាំងពីរ នៅក្នុងសភា ចំពេលអតិផរណាខ្ពស់ និងការថយចុះប្រជាប្រិយភាព របស់ប្រធានាធិបតីលោក ចូ បៃដិន ។ ខណៈដែលការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ជាធម្មតាបម្រើជាការបោះឆ្នោត...
បរទេស៖ កាលពិថ្ងៃអង្គារម្សិលមិញនេះលោកស្រីប្រធានសភាអាមេរិក Nancy Pelosi ក្នុងវ័យ៨២ឆ្នាំ បានធ្វើការបកស្រាយជុំវិញបញ្ហានិងប្រធានបទមួយចំនួនជាមួយនឹងបណ្តាញទូរទស្សន៍ CNN ជាពិសេសទៅលើលទ្ធភាពនៃការសម្រេចចិត្តចូលនិវត្តរបស់លោកស្រី។ លោកស្រីប្រធានសភា Pelosi បានឆ្លើយតបថាការវាយប្រហារមកលើគេហដ្ឋានរបស់លោកស្រី និងធ្វើឲ្យរបួសស្វាមីរបស់លោកស្រីកាលពីសប្តាហ៍កន្លងទៅនោះ គឺបានដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្ត របស់លោកស្រីថាគួរត្រូវតែនៅបន្តជាមួយ នឹងសភាពឬធ្វើការដកខ្លួនចេញប៉ុន្តែទោះបីជា យ៉ាងណាក្តីលោកស្រីមិនបានបញ្ជាក់ទេថាលោកស្រីនឹងធ្វើការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយ។ លោកស្រី Pelosi បានបន្តបែបនេះថា៖ការសម្រេចចិត្តរបស់ខ្ញុំគឺជាអ្វី ដែលមានការពាក់ព័ន្ធគ្នាទៅនឹងហេតុការណ៍ដែលបានកើតឡើង កាលពីសប្តាហ៍កន្លងទៅប៉ុន្តែលោកស្រីបានបន្ថែមថា ការសម្រេចចិត្តចាកចេញ...
ញូវយ៉ក ៖ ការប៉ុនប៉ងចាប់ពង្រត់ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi គឺជាទង្វើដ៏សាហាវឃោរឃៅ និងគួរឱ្យស្អប់ខ្ពើម ដែលឆ្លុះបញ្ចាំង ពីវប្បធម៌នយោបាយ របស់សហរដ្ឋអាមេរិក ដែលកាន់តែពុល ហើយក៏ឆ្លុះបញ្ចាំង ពីប្រជាជាតិ ដែលដឹកនាំប្រទេសអភិវឌ្ឍន៍ ក្នុងអំពើឃាតកម្មផងដែរ។ អត្ថបទនិពន្ធដោយ Michael R. Bloomberg ដែលជាស្ថាបនិក...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងជើងបានពន្យល់ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃសមយុទ្ធដែលក្លែងធ្វើការវាយប្រហារលើគោលដៅរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយប្រើអាវុធជាច្រើនប្រភេទ រួមទាំងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបន្តចង្អុលបង្ហាញថា ការបាញ់មីស៊ីលគឺជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសរួមគ្នា ‘Vigilant Storm’ របស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែតុលា...