យ៉េវ៉ាន៖ អ្នកវិទ្យាសាស្ត្រនយោបាយ ឈានមុខគេជនជាតិអាមេនី បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងប្រទេសចិន ដែលប្រើលេសជំងឺកូវីដ-១៩ ចេញពីផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ បានរារាំងកិច្ចប្រឹងប្រែងរួមគ្នា ជាសកលប្រឆាំងនឹងរោគរាតត្បាត និងបានគំរាមជីវិតមនុស្សរាប់លាននាក់។ លោក Benyamin Poghosyan ប្រធានមជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅអាមេនី បានសរសេរនៅក្នុងគំនិតមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសៅរ៍នៅសហរដ្ឋអាមេរិកថា បានចាប់ផ្តើមយុទ្ធនាការបែបនេះ...
ប៉េកាំង៖ ប្រភពពីក្រសួងការបរទេសបានឲ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ប្រទេសរបស់លោកស្រី និងប្រទេសចិន ដើម្បីធ្វើការរួមគ្នាក្នុងការ ដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ដូចជាប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សារបស់លោកស្រី ជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងមន្ត្រីដទៃទៀត អ្នកការទូតអាមេរិកលេខ២...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman ដោយជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលភាពក្រអឺតក្រទម និងការរើសអើងហើយងាកទៅរកនយោបាយចិន ដែលមានហេតុផល និងសមហេតុផលវិញ។ ប្រឈមនឹងការលំបាក និងបញ្ហាប្រឈមធ្ងន់ធ្ងររវាងមហាអំណាចចិន – សហរដ្ឋអាមេរិក។ លោកវ៉ាង បានលើកឡើងថា វាតម្រូវឱ្យមានការពិចារណាយ៉ាងម៉ឺងម៉ាត់ សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីធ្វើការជ្រើសរើសត្រឹមត្រូវថាតើចំណងទាក់ទងទ្វេភាគីនឹងឈានទៅរកការប្រឈមមុខ ឬធ្វើឱ្យប្រសើរឡើង។ ដោយអំពាវនាវឱ្យមានដំណើរទស្សនកិច្ចរបស់លោកស្រី...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានស្តីបន្ទោស សហរដ្ឋអាមេរិក សម្រាប់អ្វីដែលខ្លួនហៅថា ជាការជាប់គាំង នៅក្នុងចំណងមិត្តភាព ទ្វេភាគី ក្នុងខណៈកិច្ចពិភាក្សា ជួបមុខផ្ទាល់ បានចាប់ផ្តើមនៅក្នុងទីក្រុង Tianjin ប្រទេសចិន ។ នៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នាថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie...
បរទេស ៖ ទីបញ្ជាការជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា សហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើការ វាយឆ្មក់តាមអាកាស ក្នុងដំណើរគាំទ្រ ដល់កងកម្លាំង អាហ្វហ្គានីស្ថាន ស្របពេលមានការ កើនឡើងក្នុងការវាយប្រហារ ពីពួកតាលីបង់ នៅមុនការដកទ័ពអាមេរិក និងកងទ័ពអន្តរជាតិចេញពីអាហ្វហ្គានីស្ថាន ទាំងស្រុង ។ ក្នុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ តាមសេចក្តីរាយការណ៍ ពួកតាលីបង់បាន ឈ្នះលើសមរភូមិជាបន្តបន្ទាប់...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្រ្តីក្រសួងការបរទេស Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ នៅក្នុងអ្វីដែលជាដំណើរលើកដំបូង របស់លោកទៅកាន់ ប្រទេសលទ្ធិប្រជាធិបតេយ្យ សំខាន់របស់ឥណ្ឌូ – ប៉ាស៊ីហ្វិក ក្នុងនាមជាអ្នកការទូតកំពូល នៃរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិ...
ភ្នំពេញ៖ សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ដល់ប្រជាជនកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៣ កក្កដា។ ទូតបញ្ជាក់បន្តថា អាមេរិក កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នូវប្រេសិតពិសេសមួយរូបសម្រាប់ប្រទេសហៃទី ក្រោយមានហេតុការណ៍ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមខែនេះ។ យោងតាមសេចក្តីប្រកាសនោះ ក្រសួងការបរទេសអាមេរិក បានតែងតាំងលោកឯកអគ្គរដ្ឋទូត Daniel Foote ដែលជាសមាជិកនៃទីភ្នាក់ងារបរទេសជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសហៃទី ដើម្បីសម្របសម្រួលដល់សន្តិភាពនិងស្ថិរភាព ព្រមទាំងគាំទ្រកិច្ចប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីនិងរដ្ឋសភា ដោយសេរីនិងយុត្តិធម៌។ សេចក្តីប្រកាសដដែលនេះបាននិយាយដូច្នេះថា “លោកប្រេសិតពិសេស Foote នាំយកនូវបទពិសោធន៍ការទូតដ៏ទូលំទូលាយ មកកាន់តំណែងនេះ...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...
បរទេស ៖ កំណត់ផ្លូវការនានា តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តបិទព្រំដែនជាប់ប្រទេស កាណាដា និងប្រទេសម៉ិកស៊ិក យ៉ាងហោចណាស់ ក៏រហូតដល់ថ្ងៃទី២១ ខែសីហាដែរ ។ ឯកសារបាននិយាយថា ការឆ្លងនៃមេរោគកូរ៉ូណា ពីមនុស្សទៅមនុស្ស ជាបន្តបន្ទាប់ និងហានិភ័យ ដែលបង្កឡើង...