ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ អាមេរិក ៖ សំពាធលើលោក Putin ចាប់ផ្តើម មានប្រសិទ្ធភាព

បរទេស ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថាសំពាធទាំងឡាយ ដែលបានដាក់ ទៅលើប្រទេសរុស្សី ជាពិសេសលោកប្រធានាធិបតី Vladimir Putin នោះគឺចាប់ផ្តើមមាន ប្រសិទ្ធភាព និងមានផលប៉ះពាល់ខ្លះៗហើយ ។

លោកស្រីបានអះអាងដែរថា ជាក់ស្តែងយើងបានមើលឃើញថា វាបានធ្វើឲ្យរដ្ឋាភិបាលមូស្គូ កំពុងបានបង្ហាញជំហ ក្នុងការបើកចរចាមួយដែលមានភាពប្រាកដប្រជា និងជាកិច្ចប្រជុំ ដែលមានការទាមទារ ខ្លាំងជាងមុនពីសំណាក់រុស្សី ។

ថ្លែងទៅកាន់សារព័ត៌មាន The Fox News លោកស្រី Sherman បានបញ្ជាក់ថា អាមេរិកមានគោលបំណង សំខាន់ចំនួន២ចំពោះមុខជម្លោះនៅអ៊ុយក្រែននេះគឺទី១ ដើម្បីគាំទ្រទៅដល់រដ្ឋាភិបាល ទីក្រុងគៀវ នៅគ្រប់មធ្យោបាយតាមលទ្ធភាព ដែលអាចធ្វើទៅបានហើយបញ្ជាក់ថា គម្រោងជំនួយប្រមាណជា ១២០០លានដុល្លារ នឹងត្រូវបានផ្តល់ទៅឲ្យអ៊ុយក្រែន ជាបន្តបន្ទាប់។

ដោយឡែកគោលបំណងសំខាន់ទី២ នោះគឺជាការបន្តដាក់សំពាធធ្ងន់ធ្ងរ ទៅដល់ប្រទេសរុស្សី និងលោក Putin ដើម្បីធ្វើយ៉ាងណា ឲ្យពួកគេទទួលយការ បទឈប់បាញ់ នៅអ៊ុយក្រែននិងបើកជំហ ក្នុងការចរចាគ្នាឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top