តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងមិនអាចត្រឡប់វិញបានរបស់កូរ៉េខាងជើង។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងតូក្យូ ក្រុមអ្នកការទូតក៏បានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់ ដែលទាមទារដោយចិនដីគោក ខណៈពេលដែលថ្កោលទោសរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ។ ទោះយ៉ាងណាកូរ៉េខាងត្បូង មិនបាននិយាយអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងការអះអាងរបស់កោះតៃវ៉ាន់ ឬទីក្រុងប៉េកាំង នៅក្នុងសន្និសីទ ឬនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយជាបន្តបន្ទាប់នោះទេ...
ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម...
វ៉ាស៊ីនតោន៖ កុមារជាង ៤ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺរាតត្បាត ខណៈពេលដែលករណីប្រចាំសប្តាហ៍បានកើនឡើងម្តងទៀត បន្ទាប់ពីការថយចុះប៉ុន្មានខែ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក។ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា មានកុមារជិត ៤,០៩ លាននាក់ បានឆ្លងជំងឺកូវីដ-១៩ ។ យោងតាមរបាយការណ៍របស់ AAP និងសមាគមមន្ទីរពេទ្យកុមារ បានឱ្យដឹងថា បន្ទាប់ពីមានការថយចុះនូវករណីដែលបានរាយការណ៍ប្រចាំសប្តាហ៍ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយប្រាប់ នៅថ្ងៃពុធនេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងធ្វើដំណើរ ទៅទស្សនកិច្ច ប្រទេសចិន នៅចុងសប្ដាហ៍នេះ ហើយនេះជាដំណើរទស្សនកិច្ចមួយ ធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ តាមសេចក្តីរាយការណ៍ លោកស្រី Wendy Sherman...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការចុះក្នុងបញ្ជីខ្មៅ នូវអតីតប្រធានាធិបតី នៃប្រទេសហុនឌូរ៉ាសលោក Porfirio “Pepe” Lobo Sosa និងភរិយារបស់លោក គឺលោកស្រី Rosa Elena Bonilla Avila សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងរឿងអំពើពុករលួយធ្ងន់ធ្ងរ ក្នុងពេលនៅកាន់តំណែង ដោយហាមឃាត់មិនឲ្យ ចូលក្នុងទឹកដីអាមេរិក។...
បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្ញើសារយ៉ាងច្បាស់មួយ ស្តីពីការកែសម្រួលគោលនយោបាយ ចំពោះប្រទេសកូរ៉េខាងជើង។ ក្រោយជួបគ្នាជាមួយ អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានមានប្រសាសន៍ថា “ការសម្របសម្រួលដ៏ជិតស្និទ្ធ គឺយកចិត្តទុកដាក់ជាខ្លាំង ចំពោះកូរ៉េខាងជើង...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រឌិតការចោទប្រកាន់ ដែលខ្លួនបានធ្វើការវាយលុកក្រុមហ៊ុន Microsoft យ៉ាងខ្លាំង ដោយរាប់បញ្ចូលថា ទីក្រុងវ៉ាស៊ីនតោន គឺជា“ ជើងឯកពិភពលោក” នៃការវាយប្រហារតាមអ៊ីនធឺណិត ខណៈពេលដែលកំពុងវាយឆ្មក់ ជាមួយសម្ព័ន្ធមិត្តអាមេរិក ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការថ្កោលទោស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅខែមីនានៅលើក្រុមហ៊ុន Microsoft...
បរទេស ៖ មន្ទីរបញ្ចកោណ បានធ្វើការប្រកាសថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកការវាយប្រហារ តាមអាកាស ដោយប្រើកូនដ្រូន ទៅលើពួកសកម្មប្រយុទ្ធ អាល់សាបាប ហើយវាជាការវាយប្រហារ បែបនេះជាលើកដំបូង ទៅក្រុមពួកសកម្មប្រយុទ្ធ នៅក្រោមរដ្ឋបាលលោក បៃដិន ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោកស្រី Cindi King...
ភ្នំពេញ ៖ “សហរដ្ឋអាមេរិក មានផែនការកសាងជញ្ជាំងប៊ែកឡាំង នៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិននឹងមិនអនុញ្ញាតដាច់ខាត រួមទាំងកោះតែវ៉ាន់ ទោះត្រូវខាតបង់ប៉ុណ្ណាក៏ដោយ” ។ នេះបើតាមការលើកឡើង របស់លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននាថ្ងៃ២១ កក្កដា។ លោកបន្តថា អាមេរិក និងក្រុមរបស់គេនៅពេលនេះ មិនអាចកកូរពិភពលោក ដូចក្រោយសម័យកាលសង្រ្គាមលោកលើកទី២ ក្រោមផែនការ ម៉ាកសាល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ចេញដោយក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់យោបល់ ស្តីពីការធ្វើដំណើរ ដែលទាក់ទង ទៅនឹងជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ឲ្យនៅត្រឹម“ កម្រិតទី៣ នៃការធ្វើដំណើរ...