ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ទាញយកមេរៀន ពីប្រវត្តិសាស្ត្រ គោរពសេចក្តីថ្លែងការណ៍រួមចិន – អាមេរិក ទាំង៣ និងគោរពតាមគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់មួយ នៅពេលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើខួបលើកទី៤០ នៃសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា យោធានៃកោះតៃវ៉ាន់ បានធ្វើការបង្ហាញដ៏កំរមួយ នៃអាវុធបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ដែលជាអាវុធផលិតនៅអាមេរិក ទៅកាន់ក្រុមអ្នកកាសែត ជាលើកដំបូងដោយអះអាងថា វានឹងត្រូវប្រើប្រាស់សម្រាប់ ការឆ្លើយតបទៅនឹង ការវាយប្រហារណាមួយ។ ក្រុមអ្នកកាសែតត្រូវបាន ដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ព Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីធ្វើការបង្ហាញនូវយន្តហោះ ប្រយុទ្ធដ៏ទំនើបបំផុតរបស់ខ្លួន F-16V ព្រមទាំងបានធ្វើការសាកល្បងហោះហើរ...
តូក្យូ ៖ យោធាអាមេរិក បានឲ្យដឹងថា ខ្លួនបានបាញ់ សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដើម្បីបង្ហាញពីការត្រៀមខ្លួន របស់កងកម្លាំងនុយ ក្លេអ៊ែររបស់ខ្លួន ដោយអនុវត្តការសាកល្បង បន្ទាប់ពីការពន្យារពេល កាលពីដើមខែ ចំពេលមានភាពតានតឹង កើនឡើងជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់។ ការបាញ់សាកល្បងមីស៊ីល Minuteman 3 គឺជាផ្នែកមួយនៃ “សកម្មភាពជាប្រចាំ និងតាមកាលកំណត់...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវការ “ពេលវេលាខ្លះ” ដើម្បីសិក្សាពីការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់សហភាពអឺរ៉ុប ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ ប៉ុន្តែបានឲ្យដឹងថា ការចរចាគឺឥឡូវនេះនៅក្នុងដំណាក់កាល ចុងក្រោយរបស់ពួកគេ។ លោក Ned Price អ្នកនាំពាក្យក្រសួង ការបរទេសបានឲ្យដឹងថា “យើងកំពុងសិក្សាការឆ្លើយតប ដោយបញ្ជាក់ពីការទទួលការ ឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះសំណើរព្រាងចុងក្រោយ...
បរទេស៖ ស្ថានទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានព្រមានថា អាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន នៅលើឆាកពិភពលោក គឺប្រថុយនឹងជម្លោះដោយផ្ទាល់ រវាងរដ្ឋនុយក្លេអ៊ែរទាំងពីរគឺរុស្ស៊ី និងអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram របស់ខ្លួនថា “ថ្ងៃនេះ សហរដ្ឋអាមេរិក...
ដាម៉ាស់៖ អ្នកជំនាញស៊ីរីបានឲ្យដឹងថា គោលបំណងពិតនៃវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី គឺមិនដែលមានអំពីការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាការលួចធនធាន និងការដាក់ចក្ខុវិស័យផ្ទាល់ខ្លួន អំពីអនាគតនៅលើប្រទេសអារ៉ាប់។ អ្នកជំនាញបានកត់សម្គាល់ថា ចាប់តាំងពីការគ្រប់គ្រងវិស័យប្រេង និងកសិកម្មសំខាន់ៗ រហូតដល់ការដាក់ទណ្ឌកម្ម ហើយសហរដ្ឋអាមេរិក បានរំលោភលើអធិបតេយ្យភាព របស់ស៊ីរីយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Maher Ihsan...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ១០០គ្រឿងដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានលួចពីខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃយុទ្ធនាការកាន់តែខ្លាំងរបស់ពួកគេក្នុង ការរត់ពន្ធប្រេងពីប្រទេសស៊ីរី។ ដោយលើកឡើងពីអ្នកសារព័ត៌មានរបស់ខ្លួន អង្គភាពព័ត៌មាន SANA បានចុះផ្សាតថា រថយន្ដដឹកប្រេងរាប់សិបគ្រឿង ដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានគេលួចត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរ ទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់តាមរយៈការឆ្លងកាត់ខុសច្បាប់ ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា គណៈកម្មាធិការសភាអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ត្រូវតែមានលទ្ធផលក្នុងការ ដកចេញនូវទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកក្នុងវិធីមួយ ដើម្បីការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ លោក Abolfazl Amoui អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយ ការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការ ដែលបានធ្វើឡើង...
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌានៅធនាគារជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានធ្វើការសាកសួរនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផលិតផល ជាប្រេងឆៅរបស់រុស្សីដែលត្រូវបានចោទប្រកាន់ថា បាននាំចូលទៅអាមេរិកតាមរយៈ ឈ្មួញកណ្តាលជាប្រទេសឥណ្ឌា។ លោក Michael Patra ទេសាភិបាលរងនៃធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា រតនាគារជាតិអាមេរិក បានធ្វើការសាកសួរអំពីរបាយការណ៍ ដែលខ្លួនបានរកឃើញថា នាវារបស់ឥណ្ឌាបានធ្វើការដោះដូរ ប្រេងជាមួយនឹងនាវាផ្ទុកប្រេង របស់រុស្សីនៅច្រកផ្លូវសមុទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមគណប្រតិភូនៃរដ្ឋសភាជាតិអាមេរិក ដឹកនាំដោយសមាជិកសភាព នៃបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Massachusetts លោក Ed Markey បានធ្វើដំណើរមកដល់ទឹកដី នៃកោះតៃវ៉ាន់ហើយ។ ប្រភពដដែលបានបញ្ជាក់ដែរថា ដំណើរទសន្សកិច្ចរយៈពេល២ថ្ងៃនឹង ត្រូវបានធ្វើឡើងនៅលើដែនកោះមួយនេះ ទាំងដែលមិនបានធ្វើការប្រកាស ជាផ្លូវការជាមុនឡើយ និងក៏បានក្លាយទៅជាដំណើរទស្សនកិច្ច នៃក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក លើកទី២ហើយដែរ សម្រាប់ខែសីហានេះ។...