ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ចោទថា អាមេរិក មានផែនការក្នុងការបង្កើតជាវិបត្តិបែបជីវសាស្ត្រ

រូបភាពពី៖​ AFP

បរទេស៖ ស្ថានទូតរុស្សី ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថា សហរដ្ឋអាមេរិក ពិតជាមានបំណងដ៏អាក្រក់មួយ ក្នុងការបង្កើតឲ្យទៅជាវិបត្តិតាមរយៈជីវសាស្ត្រ តាមរយៈមន្ទីរពិសោធរបស់ខ្លួនដែលស្ថិតនៅតាមបណ្តាទីតាំងជាច្រើនរបស់ពិភពលោក។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ហើយដោយបានព្រមានខ្លាំងៗអំពីអ្វីដែលហៅថា ជាអំពើហិង្សាដែលបង្កើតឡើងដោយអាមេរិកតាមរយៈកម្មវិធីអាវុធជីវសាស្ត្រ របស់ខ្លួនទោះបីជាកន្លងមកបានចុះហត្ថលេខាលើបម្រាមហាមប្រាមអាវុធទាំងនេះរួចរាល់ហើយ ជាមួយនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោកបូករួមទាំងរុស្សីផង។

ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្សីដដែលក៏បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺមិនបានអើពើនឹងការអះអាងនេះទេ ដោយគ្រាន់តែបង្ហាញពីសមាសធាតុមនុស្សធម៌មួយចំនួន នៃកម្មវិធីរបស់ខ្លួន ដោយអះអាងថាការលើកឡើងបែបនេះមិនមានពាក់ព័ន្ធនឹងការពិតនោះទេ។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី តែងតែបានលើកឡើងម្តងហើយម្តងទៀត អំពីការព្រួយបារម្ភអំពីការស្រាវជ្រាវជីវសាស្រ្តរបស់សហរដ្ឋអាមេរិក ដោយក្រសួងការពារជាតិរបស់ទីក្រុងម៉ូស្គូ និងថែមទាំងបានស្នើកាលពីដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយភ្នាក់ងារបង្ករោគដែលមានគ្រោះថ្នាក់ និងគ្រោះថ្នាក់ខ្ពស់ ដើម្បីរៀបចំសម្រាប់ជំងឺរាតត្បាតថ្មីដែលអាចកើតមាននាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top