បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សេតវិមានរបស់អាមេរិក បានបង្ហាញក្តីបារម្ភថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី អាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់កាសែត គឺថា មន្ត្រីកំពូលនៅក្នុងរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ជឿថា ការរឹបអូសទ្រព្យសម្បត្តិ នឹងខុសច្បាប់ ហើយអាចបង្អាក់ប្រទេសផ្សេងទៀត ពីការពឹងផ្អែកលើសហរដ្ឋអាមេរិក និងប្រាក់ដុល្លារជាជម្រកសុវត្ថិភាព សម្រាប់ការវិនិយោគ។ ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី និងប្រើប្រាស់វាដើម្បីកសាងអ៊ុយក្រែនឡើងវិញ គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីសេដ្ឋកិច្ចកំពូល មកពីប្រទេស G7 កាលពីពីរសប្តាហ៍មុន។ ប្រទេសកាណាដា អាល្លឺម៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន គាំទ្រគំនិតនេះ ដែលត្រូវបានលើកឡើងដំបូង ដោយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកJosep Borrell ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានប្រុងប្រយ័ត្ន។ ប្រធានរតនាគារជាតិអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីខែមុនថា ការរឹបអូសមូលនិធិរុស្ស៊ីជាជំនួយដល់អ៊ុយក្រែននឹងខុសច្បាប់។ យោងតាមកាសែត New York Times , មន្ត្រីនៅក្នុងរដ្ឋបាលលោក Biden កំពុងជជែកវែកញែកថា តើការរឹបអូសបែបនេះនឹង “លើកទឹកចិត្តប្រទេសផ្សេងទៀត ឱ្យដាក់ទុនបម្រុងធនាគារកណ្តាលរបស់ពួកគេ នៅក្នុងរូបិយប័ណ្ណផ្សេងទៀត ហើយរក្សាវាឱ្យនៅក្រៅដៃអាមេរិក ឬយ៉ាងណា”។ មិនទាន់មានការសម្រេចចិត្តនៅឡើយទេ លើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិក អនុវត្តយ៉ាងពិតប្រាកដនូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានកំណត់លក្ខណៈនៃ យុទ្ធសាស្ត្រចិនរបស់រដ្ឋបាលលោក Biden ថាជាការ “វិនិយោគ តម្រឹម និងប្រកួតប្រជែង” ។...
បរទេស៖ មេបញ្ជាការ និងអគ្គនាយកនៃទីភ្នាក់ងារ NSA លោក Paul Nakasone បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកឯកទេស Cyber របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹង Sky News ពាក់ព័ន្ធទៅនឹងបញ្ហាអ៊ីនធឺណេត ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្តូនី...
វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសម្រាប់ថវិកា សហព័ន្ធដែលមានការទទួលខុសត្រូវ បានឲ្យដឹងថាបំណុល របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០៣២ អាចឈានដល់ ១២៥ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (GDP) ហើយការទូទាត់ការប្រាក់អាចកើនឡើងដល់ ៣,៦ភាគរយ នៃផលិតផលក្នុងស្រុក សរុបជាមួយនឹង “សកម្មភាពមិនទទួលខុសត្រូវ” របស់ខ្លួន។ ក្រុមឃ្លាំមើលថវិកា បានកត់សម្គាល់ថា ការព្យាករណ៍ថវិកាថ្មីៗ...
បរទេស៖ ជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងគៀវនឹង ងាកទៅរកការផ្ទុះកំហឹង ប្រសិនបើសហរដ្ឋអាមេរិកបរាជ័យ ក្នុងការបញ្ជូនគ្រាប់រ៉ុក្កែតជាច្រើន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ លោក Alexey Arestovich ដែលជាជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បានឆ្លើយតបទៅនឹងការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូន...
វ៉ាស៊ីនតោន៖ ហ្វូងសិស្សជាង ១០០០នាក់កាលពីថ្ងៃសុក្រ បានចំណាយពេលថ្ងៃដំបូង នៃថ្ងៃឈប់សម្រាករដូវក្តៅ របស់ពួកគេ បានប្រមូលផ្តុំគ្នានៅឯវិមានរដ្ឋ Colorado ក្នុងទីក្រុង Denver ដើម្បីទាមទារការគ្រប់គ្រង កាំភ្លើងរបស់រដ្ឋាភិបាលអាមេរិក។ វាជាថ្ងៃទីពីរហើយ ដែលការដើរចេញរបស់សិស្ស បានបន្តនៅទូទាំងសហរដ្ឋអាមេរិក ខណៈដែលសិស្សរាប់ពាន់នាក់ បានប្រតិកម្ម ចំពោះការសម្លាប់កុមារ នៅរដ្ឋតិចសាស់ ១៩នាក់កាលពីថ្ងៃអង្គារ ភាគច្រើនជាក្មេងអាយុ ១០ឆ្នាំ...
បរទេស៖ យោងតាមការិយាល័យតម្រួត Napa County បានឱ្យដឹងថា ស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi ត្រូវបានប៉ូលីសចាប់ខ្លួនដោយសង្ស័យថា បានបើកបរក្រោមឥទ្ធិពលស្រវឹង នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកំណត់ត្រាលោក Paul Pelosi អាយុ ៨២ឆ្នាំ...
កម្រងរូបភាព៖ ទិវារម្លឹកខួប ទាហានពលីអាមេរិក ដើម្បីបុព្វហេតុ សេរីភាព។ រូបភាព៖ AFP
CNN៖ ស្ត្រីជនជាតិអាមេរិកម្នាក់ បានបាញ់សម្លាប់បុរសម្នាក់ ដែលបានបាញ់ប្រហារទៅលើហ្វូងមនុស្ស ដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ នៅទីក្រុង Charleston រដ្ឋ West Virginia សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ ដែលត្រូវគេបាញ់ស្លាប់នោះ ឈ្មោះ Dennis Butler...
បរទេស ៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger មានអាយុ 99 ឆ្នាំ ត្រូវបានសកម្មជន ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាល អ៊ុយក្រែន បានបន្ថែមឈ្មោះ របស់គាត់ចូលក្នុង គេហទំព័រ Mirotvorets (‘Peacemaker’) របស់ពួកគេ ។ ដោយដាក់ស្លាកថា “អ្នកសមគំនិត...