តូក្យូ ៖ រដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា ប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ចំនួនរាប់សិប នឹងចូលរួមជាមួយ សហរដ្ឋអាមេរិក នៅក្នុងសម្ព័ន្ធភាពសេដ្ឋកិច្ច ដ៏ធំទូលាយមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទល់ នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ទោះបីជាមានសំណួរ អំពីប្រសិទ្ធភាព របស់វាក៏ដោយ។ សេតវិមានបានឲ្យដឹងថា ប្រទេសដែល...
ប៉េកាំង ៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានព្រមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក កំពុងលេងជាមួយភ្លើង ដោយប្រើ “សន្លឹកបៀតៃវ៉ាន់” ដើម្បីទប់ស្កាត់ប្រទេសចិន ហើយខ្លួនឯងនឹងឆេះ ។ អ្នកនាំពាក្យលោកស្រី Zhu Fenglian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នាពេលថ្មីៗនេះ...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា អ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Yi បានធ្វើអត្ថាធិប្បាយ នៅពេលជួបជាមួយសារព័ត៌មាន បន្ទាប់ពីបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal...
បរទេស ៖ យោងតាមប្រភព ដោយមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ដែលបានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺបានរៀបចំផែនការ រួចទៅហើយក្នុងការបន្តរក្សាវត្តមាន យោធារបស់ខ្លួនប្រមាណជា១០ម៉ឺនានាក់ នៅតំបន់អឺរ៉ុបខាងកើត ដដែល។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះធ្វើឡើង នៅចំពេលដែលមានការគម្រាម កំហែងយ៉ាងខ្លាំងពីសំណាក់រុស្សី និងជាពិសេសដើម្បីអាចថែរក្សាសន្តិសុខជូនហ្វាំងឡង់ និងស៊ុយអែត ដែលទើបស្នើសុំជាសមាជិក របស់ណាតូផងនោះ ។...
សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកមិនពិចារណាបន្ថែមប្រទេសកូរ៉េខាងត្បូង ទៅក្នុងវេទិកាសន្តិសុខ Quad ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានគេមើលឃើញថា ជាដៃគូដើម្បីទប់ទល់នឹងប្រទេសចិននោះទេ។ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិករូបនេះបានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលអមដំណើរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden...
បរទេស៖ បេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសស៊ីរី ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសស៊ីរីភ្លាមៗ ហើយផ្តល់សំណងសម្រាប់ការស្លាប់ របស់ជនស៊ីវិលជាច្រើននាក់ នៅក្នុងការវាយប្រហារតាមអាកាសឆ្នាំ 2019 នៅទីក្រុង Baghuz ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Damascus...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍បានចេញផ្សាយ បញ្ជីឈ្មោះជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីការចូលប្រទេសរុស្ស៊ី។ បញ្ជីខ្មៅ គឺមានបុគ្គលចំនួន 963 នាក់ ដែលត្រូវបានចោទប្រកាន់ ពីសកម្មភាពប្រឆាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីថា “ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងសំណើចូលមកអំពីសមាសភាពពិតប្រាកដនៃ...
ប៉េកាំង៖ ៦ខែបន្ទាប់ពីការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា យោធាអាមេរិកបានលាក់បាំង ការវាយប្រហារតាមអាកាសឆ្នាំ២០១៩ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ការស៊ើបអង្កេតផ្ទៃក្នុង របស់មន្ទីរបញ្ចកោណ បានឈានដល់ការសន្និដ្ឋាន ផ្ទុយស្រលះបន្តិចនៅដើមសប្តាហ៍នេះ ខណ:ពេលដែលការពិនិត្យឡើងវិញ ដំបូងរបស់យោធានៃការវាយប្រហារនេះ ត្រូវបានចាត់ចែងខុស គ្មានវិធានការវិន័យត្រូវបានធានា។ ដើម្បីការពារសេចក្តីសន្និដ្ឋាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឲ្យដឹងកាលពីថ្ងៃអង្គារថា “បាទ...
បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។ ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។ យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក...