បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី និងអាមេរិក មកដល់ពេលនេះហាក់ដូចជា មិនបង្ហាញសញ្ញាជាវិជ្ជមាន ឬចន្លោះប្រហោងតូចឡើយ ចំពោះបញ្ហាអ៊ុយក្រែន និងចំពោះកិច្ចការងារពិភាក្សា សន្តិសុខនៅតំបន់អ៊ឺរ៉ុប។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងជំនួបគ្នាចុងក្រោយ រដ្ឋាភិបាលក្រុងមូស្គូគឺ នៅបន្តការទាមទារចំពោះចំណុច ជាច្រើនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏តែងតែបានបញ្ជាក់ហើយថា នឹងមិនអាចទទួលបាននោះទេ។ រំលឹកដែរថា រុស្សីបានបង្កើនចំនួនកម្លាំង យោធាយ៉ាងច្រើនគំហ៊ុក...
បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ...
វ៉ាស៊ីនតោន ៖ ចំនួនពិតនៃការស្លាប់ ដោយសារជំងឺរាតត្បាត កូវីដ-១៩ នៅសហរដ្ឋអាមេរិក គឺប្រហែលជាកំពុង ត្រូវបានរាប់បញ្ចូលក្នុងកម្រិតទាប – ការស្លាប់ជាច្រើន មិនត្រូវបានរាប់បញ្ចូលនោះទេ ព្រោះវាកើតឡើងជាច្រើន ខែបន្ទាប់ពីការឆ្លង នេះបើយោង តាមនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង។ កាសែត The Guardian បានដកស្រង់សម្តីលោក Scott Davison...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្រ្តីជំនាញ៣រូប ដែលបម្រើនៅអង្គការដោះមីនកម្ពុជា បានទទួលមរណភាព ដោយសារការដោះមីនមិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រៅពីស្លាប់ទាំង៣នាក់នោះ ក៏មានអ្នករបួសធ្ងន់ម្នាក់ ថែមទៀតផងដែរ ។ យោងតាមស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១១ មករា នេះបានឲ្យដឹងថា “សហរដ្ឋអាមេរិក...
បរទេស៖ មន្ត្រីមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិសុខ នៅក្នុងទីក្រុងហ្សឺណែវ ដែលជាការចាប់ផ្តើមដំណើរការ សកម្មភាពការទូតរយៈពេល មួយសប្ដាហ៍នៅតំបន់អឺរ៉ុប ក្នុងគោលបំណងរំសាយភាពតានតឹង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងគណៈប្រតិភូរបស់លោក បានធ្វើដំណើរទៅដល់ ដោយមានប៉ូលិសអមដំណើរ នៅទីកន្លែងបេសកកម្មការទូតអាមេរិក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស...
វ៉ាស៊ីនតោន៖ ការកើនឡើងចុងក្រោយ បំផុតនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង កំពុងនាំទៅរកការខ្វះខាត បុគ្គលិកសំខាន់ៗនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រហែល ២៤ភាគរយ នៃមន្ទីរពេទ្យសហរដ្ឋអាមេរិកចំនួន ៥០០០កន្លែង ដែលរាយការណ៍ពីស្ថានភាពបុគ្គលិក របស់ពួកគេទៅកាន់នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់ សហរដ្ឋអាមេរិក (HHS) មាន “កង្វះបុគ្គលិកសំខាន់” នេះបើយោងតាមទិន្នន័យរបស់ HHS...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនវ បានព្រមព្រៀងរក្សាឲ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងមូលដ្ឋានយោធា ក្នុងប្រទេសជប៉ុន និងដាក់កំហិតលើសកម្មភាព ចេញក្រៅបន្ទាយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន ករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកនឹងស្វែងរក “ការបញ្ជាក់” អំពីមូលហេតុដែលប្រទេស កាហ្សាក់ស្ថាន ស្វែងរកជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ចំពេលមានការផ្ទុះឡើងនៃអំពើហិង្សានៅទូទាំងប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា និយាយអំពីការសម្រេចចិត្តរបស់ប្រទេស កាហ្សាក់ស្ថាន...