បរទេស ៖ ដោយចោទប្រកាន់ថាក្រុម Wagner គំរាមកំហែងដល់សេរីភាព សាសនានៅសាធារណរដ្ឋអាហ្រ្វិក កណ្តាល រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្រ បានកំណត់ក្រុមហ៊ុនយោធាឯកជន រុស្ស៊ី ក្នុងប្រភេទដូចគ្នាជាមួយក្រុមរដ្ឋ អ៊ីស្លាម (IS អតីត ISIS) សាខាអាល់កៃដា និងក្រុមតាលីបង់ ។...
បរទេស ៖ ជាលើកដំបូង ក្នុងរយៈពេលជាង ៣០ឆ្នាំ កងទ័ពអាកាស អាមេរិក បានបង្ហាញយន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយយុទ្ធសាស្ត្រថ្មីមួយ កាលពីថ្ងៃសុក្រ ។ ជាមួយនឹងតម្លៃប៉ាន់ ស្មានជាងកន្លះ ពាន់លានដុល្លារ B-21 Raider មិនទាន់អាចធ្វើការហោះហើរបាននៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២...
បរទេស៖អតីតភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិក CIA និងភ្នាក់សំងាត់ សន្តិសុខជាតិ NSA លោក EdwardSnowden ទីបំផុតត្រូវបានគេដឹងថា បានទទួលលិខិតឆ្លងដែន របស់ប្រទេសរុស្សី ហើយដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin តាំងតែពីដើមឆ្នាំមកម្ល៉េះ ។ យោងតាមការបញ្ជាក់ របស់មេធាវីរបស់លោក Snowden លោក Anatoly...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។ លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក...
វ៉ាស៊ីនតោន៖ អាមេរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែម ដើម្បីទប់ស្កាត់កម្មវិធីអាវុធ របស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីប ចុងក្រោយបង្អស់កាលពីខែវិច្ឆិកា ដោយផ្តោតលើមន្ត្រីកូរ៉េខាងជើង ៣នាក់។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ ទទួលបន្ទុកភេរវកម្ម និងហិរញ្ញវត្ថុបានឲ្យដឹងថា នាយកដ្ឋានរតនាគារ កំពុងចាត់វិធានការក្នុងការសម្របសម្រួល ត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត អាស៊ីសំខាន់ៗចំនួនពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ប្រឆាំងនឹងមន្ត្រី...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើប្រទេសចិន ដើម្បីដោះស្រាយការអនុវត្តសេដ្ឋកិច្ច ដែលបង្កើតគុណវិបត្តិ សម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែមិនមែនកំពុងស្វែងរក ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសមហាអំណាចអាស៊ីនោះទេ។ ខណៈពេលដែលរិះគន់ទីក្រុងប៉េកាំង ជុំវិញការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំ ដែលវាផ្តល់ដល់ក្រុមហ៊ុនចិន និងការលួចកម្មសិទ្ធិបញ្ញារបស់ខ្លួននោះ លោកស្រី Raimondo បានឲ្យដឹងនៅក្នុងសុន្ទរកថានៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ថា “យើងមិនស្វែងរកការកាត់ផ្តាច់នៅក្នុងវិធីណាមួយ នៃសេដ្ឋកិច្ចរបស់យើង ពីប្រទេសចិននោះទេ”។ លោកស្រីបានបន្ថែមថា “យើងចង់លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យ ដែលមិនគំរាមកំហែងដល់សន្តិសុខជាតិ ឬតម្លៃសិទ្ធិមនុស្សរបស់យើង” ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំជាងគេទី៣ សម្រាប់សហរដ្ឋអាមេរិក ហើយការនាំចេញទាំងនោះ ដោយផ្ទាល់ជួយដល់ការងារអាមេរិកចំនួន ៧៥ម៉ឺន ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលបាន និងកំពុងធ្វើដំណើរ ទៅប្រទេសរូម៉ានី ក៏បានបញ្ជាក់ជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bucharest អំពីជំហររបស់សហរដ្ឋអាមេរិកថា “មិនសម្លឹងមើលការបង្រួបបង្រួមសេដ្ឋកិច្ចរបស់យើង” និងមិនស្វែងរកជម្លោះជាមួយប្រទេសចិន ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងវិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងតំបន់ផ្សេងទៀត។ ការកត់សម្គាល់របស់មន្ត្រីបានធ្វើឡើង នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បន្តរឹតបន្តឹងលើការចូលប្រើប្រាស់ របស់ប្រទេសចិន ចំពោះបច្ចេកវិទ្យាទំនើបៗដូចជា semiconductors ជាដើម។ នៅក្នុងខែតុលា នាយកដ្ឋានពាណិជ្ជកម្មបានបង្ហាញ នូវការត្រួតពិនិត្យការនាំចេញយ៉ាងទូលំទូលាយ នៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលអាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងដើម្បីបណ្តុះបណ្តាល ប្រព័ន្ធបញ្ញាសិប្បនិម្មិត និងថាមពលកម្មវិធីកម្រិតខ្ពស់ នៅក្នុងវិស័យយោធា និងការឃ្លាំមើល៕ ប្រែសម្រួល ឈូក បូរ៉ា
វ៉ាស៊ីនតោន ៖ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងធ្វើជាម្ចាស់ ផ្ទះជាមួយកូរ៉េខាងត្បូង និងប្រទេសដទៃទៀតនូវ “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” លើកទីពីរ នៅចុងខែមីនា ដើម្បីលើកកម្ពស់តម្លៃ ប្រជាធិបតេយ្យ លើរបបផ្តាច់ការ នៃប្រទេសដូចជារុស្ស៊ី និងចិន។ កិច្ចប្រជុំកំពូលបែបនេះ ជាលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំមុន ក្នុងទម្រង់និម្មិត ជាមួយនឹងការអញ្ជើញរបស់តៃវ៉ាន់...
បរទេស ៖ មន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសចិន កំពុងបង្កើនសមត្ថភាព អាវុធនុយក្លេអ៊ែរ របស់ខ្លួនយ៉ាងឆាប់រហ័ស ហើយកំពុងឈាន ទៅដល់ជិតបួនដង នៃចំនួនក្បាលគ្រាប់នៅក្នុងឃ្លាំង អាវុធរបស់ខ្លួននៅឆ្នាំ ២០៣៥ ដោយកាត់បន្ថយគម្លាត កម្លាំងអាវុធជាមួយ សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២...
បរទេស ៖ យោងតាមការចេញផ្សាយ ដោយ The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិក Joe Biden ទំនង ជានឹងអាចធ្វើការដាក់បញ្ចូល ក្រុមហ៊ុន Wagner Group ទៅជាអង្គភាពភេរវកម្ម ដើម្បីអាចបន្តដាក់សំពាធ ទៅដល់ប្រទេសរុស្សី និងលោក Putin...
បរទេស៖ យោធារបស់ប្រទេសចិនបាននិយាយថា កងកម្លាំងរបស់ខ្លួនបាន “តាម និងព្រមានឱ្យចាកចេញ” របស់នាវាចម្បាំងអាមេរិក USS Chancellorsville បន្ទាប់ពីនាវានេះបានចូលទៅជិតប្រជុំកោះ Nansha (ហៅផងដែរថា ប្រជុំកោះ Spratly) ក្នុងសមុទ្រចិនខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារបស់ប្រទេសចិន...