ភ្នំពេញ៖ “សហរដ្ឋអាមេរិកមិនគួរចង់ ដើរជាន់ដានចាស់នៅអ៊ីរ៉ាក់ទេ ចង់ចោទថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដើម្បីដាក់គំនាបមកលើកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលបានលើកឡើងក្នុងបណ្តាញតេឡេក្រាម។ លោកបន្តថា អាមេរិកដែលមានគោលបំណង ទៅពិនិត្យភាពការណ៍ទូទៅ នៅផែសមុទ្ររាមនោះ ការពិតទៅពេលទៅដល់ជាក់ស្តែង បែរជាចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននិងសហរដ្ឋអាមេរិក បានដោះស្រាយជម្លោះជិតរយៈពេល ១៧ឆ្នាំរបស់ខ្លួន ជុំវិញរឿងឧបត្ថម្ភធនក្រុមហ៊ុន ផលិតយន្តហោះ ការដំណើរនាំឲ្យទៅរក ការបិទពន្ធគយសម័យលោក ត្រាំ ដែលបានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព។ គួរបញ្ជាក់ថា ភាគីទាំងពីរបានចាប់ផ្តើមមានជម្លោះនេះ ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងសំណុំរឿងដូចគ្នានៅ អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការឧបត្ថម្ភធនឲ្យក្រុមហ៊ុន ផលិតយន្តហោះសហរដ្ឋអាមេរិក Boeing...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនា ដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋអាមេរិកកាន់តែច្រើន បានធ្វើការ បោះបង់ការងាររបស់ពួកគេក្នុងអត្រា ដ៏ខ្ពស់មួយមិនធ្លាប់ ក្នុងរយៈពេល២ទសវត្ស ចុងក្រោយនេះ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា អត្រាកើនឡើងនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងនៅចំ ពេលដែលក្រុមហ៊ុន តូចធំជាច្រើនកំពុងព្យាយាមក្នងការប្រជែងទៅ នឹងបញ្ហាវិបត្តិកូវីដតាមរយៈបង្កើន ការងារដោយសង្ឃឹមថានឹងអាចជួយដល់រដ្ឋាភិបាល...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនាដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken និងលោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង...
ប៉េកាំង៖ អ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក Yang Jiechi បានសម្តែងការមិនពេញចិត្ត យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ទៅកាន់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ជុំវិញទ្រឹស្តីដែលថា មេរោគឆ្លងកូវីដ-១៩នេះ អាចលេចចេញដោយចៃដន្យ ពីមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ទ្រឹស្តីដែលត្រូវបានជំរុញដោយ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ជាថ្មី...
បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។ បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់...
បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលអាមេរិកត្រូវបានគេដឹងថា បានរៀបចំកិច្ចការងារក្នុងការបង្កើន ចំនួនវ៉ាក់សាំងដែលត្រូវប្រើប្រាស់សម្រាប់ ជួយទៅដល់បណ្តាប្រទេសលើ លោកប្រមាណជា ៥០០លានដូស។ កញ្ចប់វ៉ាក់សាំងនេះ នឹងត្រូវចែកចាយទៅកាន់ប្រទេសចំនួនជាង១០០ដែលខ្វះ ខាតវ៉ាក់សាំងហើយវានឹងត្រូវអនុវត្តការងារនេះក្នុងរយៈ ពេលយ៉ាងហោចណាស់២ឆ្នាំ ដែលឆ្នាំដំបូងខ្លួននឹងជំនួយចេញ២០០លានដូស ហើយបន្តចែកចាយ៣០០លានដូស ទៀតនៅឆ្នាំបន្ទាប់។ វ៉ាក់សាំងទាំងនោះក៏ត្រូវបានដឹងដែរថា នឹងធ្វើការចែកចាយភាគច្រើនទៅកាន់ បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ជាពិសេសគឺធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីគ្រប់គ្រងដោយ អង្គការសុខភាព ពិភពលោកឬ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានចេញសេចក្តីណែនាំផ្ទៃក្នុងមួយដើម្បីធ្វើឱ្យបណ្តាញសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រសើរឡើង និងជំរុញការរាំងស្ទះដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខ ជាមួយប្រទេសចិន បានប្រសើរជាងមុន។ សារាចរណែនាំ គឺផ្អែកលើអនុសាសន៍ចុងក្រោយពីក្រុមការងាររបស់ក្រសួងការពារជាតិ ស្តីពីប្រទេសចិន ដែលការដាក់ឱ្យដំណើរការត្រូវបានប្រកាសក្នុងខែកុម្ភៈ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប៉ុន្តែព័ត៌មានលម្អិតនៃគំនិតផ្តួចផ្តើម ដែលមួយចំនួននឹងនៅតែត្រូវបានចាត់ថ្នាក់ គឺមិនច្បាស់លាស់នោះទេ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ គំនិតផ្តួចផ្តើមជាច្រើនមានគោលបំណងធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូសហរដ្ឋអាមេរិកជាពិសេសនៅក្នុងតំបន់ឥណ្ឌូ...