វ៉ាស៊ីនតោន៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្តី Wendy Sherman បានលើកឡើងថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីជាមួយជប៉ុន និងកូរ៉េខាងត្បូងនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត ប៉ុន្តែអវត្តមានរបស់សមភាគីទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏អាក្រក់រវាងប្រទេសទាំងពីរ នៃសម្ព័ន្ធមិត្តអាស៊ី។ នៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានលើកឡើងថា ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីអ្វីដែលគេសន្មត់ថា ជាសន្និសីទកាសែតបីផ្លូវជុំវិញជម្លោះជាមួយទីក្រុងសេអ៊ូល អំពីកោះពីរដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង ដែលទាមទារដោយប្រទេសជប៉ុន ដែលគេស្គាល់ថា កោះ...
វ៉ាស៊ីនតោន៖ ក្រុមសភាមួយ បានអំពាវនាវឱ្យមាន “វិធានការបន្ទាន់” ដើម្បីពង្រឹងការរារាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងហានិភ័យណាមួយនៃការឈ្លានពានរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ដោយព្រមានពីការកើនឡើងសក្តានុពលសម្រាប់ “វិបត្តិយោធា” ។ របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ក៏បានស្នើថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំងការពារ “ប្រកបដោយវិជ្ជាជីវៈខ្ពស់” នឹងមានតួនាទីសន្តិសុខដ៏សំខាន់ ដើម្បីដើរតួក្នុងស្ថានភាព ដែលអាចកើតមាននៅតៃវ៉ាន់។ គណៈកម្មាការបានឲ្យដឹងនៅក្នុងកាសែតថា...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Zhao Lijian នៅថ្ងៃពុធនេះបានថ្លែងថាអាមេរិកនិងចិន នឹងចាប់ផ្តើមលុបចោល នូវការរឹតត្បិតនៃដំណើរការ ធ្វើការរបស់ក្រុមអ្នកកាសែត នៃប្រទេសរៀងខ្លួន។ លោក Zhao បានបន្តដែរថាថ្មីៗនេះ អាមេរិកនិងចិន បានឈានទៅដល់ការយល់ព្រមគ្នា លើកិច្ចការងារចំនួន៣រួមគ្នាយោងទៅ តាមគោលការណ៍គោរពគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសទៅលើវិស័យសារព័ត៌មាន។ ក្នុងន័យនេះចិននិងអាមេរិក នឹងធ្វើការផ្តល់សិទ្ធឡើងវិញ ឲ្យទៅកាន់ក្រុមអ្នកកាសែតរៀងខ្លួន ក្នុងការធ្វើការងារដោយសេរីក្នុងប្រទេសទាំងពីរ...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកសួងសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីនៃប្រទេសមិកស៊ិកូលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទម្សិលមិញនេះសាជាថ្មីបានធ្វើការបរិយាយ ខ្លាំងៗប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយអាមេរិកទៅលើប្រទេសគុយបា។ លោក Lopez Obrador បានថ្លែងនៅក្នុងអំឡុងពេលសន្នសិទកាសែតប្រចាំថ្ងៃថា៖ខ្ញុំគិតថាគុយបាមិនមានឈ្មោះជាប្រទេសដែលដាច់ដោយឡែកពីគេ នោះទេហើយ ព្យាយាមដាក់សំពាធដល់ពលរដ្ឋ គុយបាដែលសម្រេចចិត្តក្នុង ការរស់នៅក្នុងប្រទេសនោះឡើយ។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដែលបានសំដៅទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបានដាក់ដោយអាមេរិក មកលើប្រទេសគុយបាក្នុងរយៈពេល ជាងកន្លះសតវត្ស ចុងក្រោយនេះ។ លោកបន្តថា៖ខ្ញុំមានជំហប្រឆាំង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បាននិយាយថា វាជារឿងដែលមិនអាចប៉ាន់ស្មានបាន ដែលប្រទេសរបស់លោកនឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការការពារតៃវ៉ាន់ ពីប្រទេសចិន ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ស្តីពីសកម្មភាពយោធាកើនខ្លាំងឡើងរបស់ទីក្រុងប៉េកាំង។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Australian លោក Peter Dutton បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំចិន មានការប្រាកដច្បាស់ក្នុងចិត្តជាខ្លាំង ស្តីពីបំណងចូលទៅក្នុងកោះតៃវ៉ាន់របស់ពួកគេ និងថា...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា យោធារបស់សហរដ្ឋអាមេរិក បានធ្វើការលាក់បាំង ទៅលើការវាយប្រហារ ដ៏អាក្រក់មួយ ដែលធ្លាប់បានធ្វើ នៅក្នុងប្រទេសស៊ីរី។ ការចេញផ្សាយដោយ BBC និងជាការស្រាវជ្រាវ ដោយកាសែត New York Times បានបញ្ជាក់ទៀតថាការវាយប្រហារមួយ ដែលធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយគ្រានោះអាមេរិក បានសម្លាប់មនុស្សដល់ទៅជាង ៨០នាក់ហើយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនថ្មីលោក Yoshimasa Hayashi បានថ្លែងនៅចុងសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken បានធ្វើការប្តេជ្ញាចិត្តតាមរយៈ សន្ទនាគ្នាមួយតាមទូរស័ព្ទ ថាអាមេរិកនឹងការពារ ដល់ជប៉ុនលើបញ្ហាជាច្រើនបូករួមទាំង បញ្ហាកោះដែលកំពុងត្រូវបានទាមទារ ដោយប្រទេសចិននោះផង។ គួរឲ្យដឹងដែរថា ទំនាកទំនងរវាងចិននិងជប៉ុន បានឈានទៅដល់បញ្ហារកាំរកូសយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការទាមទារ រវាងគ្នាទៅលើកោះ Senkaku...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ របស់សារព័ត៌មាន Bloomberg ថ្មីៗនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក បានដើរយឺតជាងប្រទេសចិនទាក់ទង នឹងដំណើរការសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អត្ថបទដែលមានចំណងជើងថា “គោលនយោបាយពាណិជ្ជកម្ម ‘អាមេរិចដំបូង’ របស់លោក ចូ បៃដិន ផ្តល់ឱ្យប្រទេសចិន នូវឱកាសមួយ” ត្រូវបានបោះពុម្ពផ្សាយ ដោយគេហទំព័រ...