ព័ត៌មានអន្តរជាតិ

អាមេរិក សន្យាផ្តល់ជំនួយបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស៖ ខណៈដែលប្រទេសរុស្សី បានប្រកាសបន្ថែមទៀតជាច្រើនរយពាន់នាក់ទៀត ទៅកាន់ប្រទេសអ៊ុយក្រែននោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ អង្គការសហប្រជាជាតិថា វ៉ាស៊ិនតោននឹងបន្តជួយគាំទ្រដល់អ៊ុយក្រែនថែមទៀតរហូតដល់ អាចបញ្ចប់ទៅនៃជម្លោះហើយស្របតាមលក្ខខណ្ឌ ចង់បានរបស់រុស្សីផងដែរ។

ថ្លែងទៅកាន់អង្គក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោក Blinken បានប្រកាសថា នឹងបន្តជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនដើម្បីអាចការពារខ្លួនឯង និងពង្រឹងកងកម្លាំងការពារជាតិដើម្បីធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនអាច ធ្វើការដោះស្រាយជម្លោះ តាមរយៈកាទូតជាមួយនឹង លក្ខខណ្ឌរបស់ប្រទេសរុស្សី។

លោក Blinken បានបន្តថា៖ វិធីសាស្ត្រក្នុងការទំនាក់ទំនងកាទូត គឺជាដំណោះស្រាយតែមួយគត់ សម្រាប់ជម្លោះប៉ុន្តែកាទូតមិនអាចប្រើប្រាស់ ដើម្បីធ្វើឲ្យខាងអ៊ុយក្រែន ជាអ្នកខាតបង់ខណៈដែលរុស្សីនឹងទទួលបាន អត្ថប្រយោជន៍នោះឡើយ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធកន្លងទៅលោក Putin បានប្រកាសបង្កើនចំនួនយោធា ចេញពីកងម្លាំងទ័ពបម្រុងរបស់ខ្លួន៣០ម៉ឺននាក់ ក្នុងគោលបំណង ដែលមេដឹកនាំរុស្សីរូបនេះ អះអាងថា ជាកិច្ចការងារការពារដែន អធិបតេយ្យភាពរបស់រុស្សី៕

ប្រែសម្រួល៖ ស៊ុន លី

To Top