បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកនឹងស្វែងរក “ការបញ្ជាក់” អំពីមូលហេតុដែលប្រទេស កាហ្សាក់ស្ថាន ស្វែងរកជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ចំពេលមានការផ្ទុះឡើងនៃអំពើហិង្សានៅទូទាំងប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា និយាយអំពីការសម្រេចចិត្តរបស់ប្រទេស កាហ្សាក់ស្ថាន...
វ៉ាស៊ីនតោន ៖ ជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង អាចឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ នេះ ហើយការថយចុះ នៃការឆ្លងកើនឡើង អាចកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមរបាយការណ៍ របស់ The Harvard Gazette ។ លោក Jake Lemieux អ្នកឯកទេសខាងជំងឺឆ្លងនៅមន្ទីរពេទ្យ Massachusetts General...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។ សហរដ្ឋអាមេរិក...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស្ថាប័ន និងមន្ត្រីគុយបា អស់រយៈពេលជាច្រើនឆ្នាំ ដែលនេះគឺជាការទូតបង្ខិតបង្ខំធម្មតា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយ...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្តោតគោលដៅដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨រូប ហាមឃាត់មិនឲ្យធ្វើដំណើរ ចូលសហរដ្ឋអាមេរិក ដោយចោទពីបទថា មន្ត្រីទាំងនោះបានចូលរួមក្នុងការ បង្ក្រាបលើក្រុមអ្នកតវ៉ា កាលពីរដូវក្តៅឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីគុយបាទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បំបិទមាត់ប្រជាជនគុយបា...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេសកំពុងរួមចំណែក ដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រជាជនក្នុងស្រុក ហើយសហរដ្ឋអាមេរិក គួរតែឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ លើផលប៉ះពាល់អវិជ្ជមាន ដែលសកម្មភាពរបស់ខ្លួន មានលើកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹង ជំងឺរាតត្បាតសកល ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាន...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា “ការប៉ុនប៉ងធ្វើអន្តរាគមន៍” ចុងក្រោយបង្អស់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការថ្កោលទោសនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ខ្លួននៅតែទទួលស្គាល់អតីតអនុប្រធានបក្សប្រឆាំងលោក Juan Guaido ជា “ប្រធានាធិបតីបណ្តោះអាសន្ន” នៃប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺ “បំពានយ៉ាងច្បាស់លាស់ ចំពោះច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញ និងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ ដែលបានបង្កើតឡើងនៅក្នុងប្រទេសដោយឆន្ទៈអធិបតេយ្យភាពរបស់ប្រជាជនវេណេស៊ុយអេឡា”។...
ឡុងដ៌៖ អត្ថបទដែលចុះផ្សាយដោយកាសែត The Guardian បានឲ្យដឹងថា បញ្ហានយោបាយ ដែលកំពុងប្រឈមមុខនឹងសហរដ្ឋអាមេរិក គឺជារចនាសម្ព័ន្ធ និងជាបន្ទាន់ ដោយសូម្បីតែកិច្ចការសាមញ្ញៗរបស់រដ្ឋាភិបាលក៏ក្លាយជាបញ្ហា “កាន់តែខ្លាំងឡើង” ដើម្បីអនុវត្តនោះដែរ។ ដោយគូរភាពស្របគ្នារវាងនៅមុនថ្ងៃ នៃសង្រ្គាមស៊ីវិលលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក និងអ្វីដែលប្រទេសនេះកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ លោក Stephen Marche អ្នកនិពន្ធវប្បធម៌ដែលមានមូលដ្ឋាននៅទីក្រុង Toronto បានកត់សម្គាល់នៅក្នុងអត្ថបទ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា...
វ៉ាស៊ិនតោន៖ នៅក្នុងតួលេខស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើនជាងអ្វីដែល ពួកគេមានភាពសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។ ការស្រាវជ្រាវដែល ត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយ នៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវ គឺមានក្តីព្រួយបារម្ភចំពោះ អ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២២នេះ សម្រាប់ប្រទេសអាមេរិកហើយប្រមាណជា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា អ្វីដែលសហរដ្ឋអាមេរិក យកចិត្តទុកដាក់ គឺមិនលើសពីច្បាប់ដែលបំពេញតម្រូវការ និងបម្រើផលប្រយោជន៍របស់ខ្លួននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍ សាធារណៈជនអ៊ីរ៉ង់ថ្មីៗនេះបានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍ ដើម្បីគោរពដល់លោក Qassem Soleimani អតីតមេបញ្ជាការកងកម្លាំង Quds នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីពីរឆ្នាំមុន។ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) ពីមុនបានថ្កោលទោសការធ្វើឃាតដោយអាមេរិកនេះថា ជាអំពើភេរវកម្មរដ្ឋ។ ប្រធានាធិបតីអ៊ីរ៉ង់លោក...