ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ចេញ ថវិកា ៣,៥ពាន់លានដុល្លារ នៃមូលនិធិអាហ្វហ្គានីស្ថាន ដែលបានបង្កក ដើម្បីសងបំណុលអន្តរជាតិ

បរទេស ៖ សហរដ្ឋអាមេរិក កំពុងរៀបចំបញ្ចេញ មូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាល អាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរ វាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម ។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។

យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការត្រៀមបញ្ចេញថវិកានេះ ត្រូវបានប្រកាស កាលពីថ្ងៃពុធ ដោយក្រសួង រតនាគារ សហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារនឹងត្រូវដាក់ នៅក្នុងអ្វីដែលគេហៅថា ‘មូលនិធិ អាហ្វហ្គានីស្ថាន ដែលបង្កើតឡើង នៅធនាគារស្វីស សម្រាប់ការ ទូទាត់ជាអន្តរជាតិ ហើយមូលនិធិនេះ នឹងត្រូវប្រើប្រាស់ ដើម្បីជំរុញ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច របស់ប្រទេសអាហ្វហ្គានីស្ថាន ។ តាមរយៈការបង់ថ្លៃទំនិញ ដូចជាការនាំចូលអគ្គិសនី និងការរ៉ាប់រងការជំពាក់ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀត អ្នកតំណាងពីររូប នៃរតនាគារដែលបាននិយាយ ជាមួយអ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានពន្យល់ថា គោលបំណងសំខាន់ នៃការផ្លាស់ប្តូរនេះគឺ ដើម្បីការពាររបបតាលីបង់ ពីការទទួលបានប្រាក់ ដែលត្រូវបានរឹបអូស បន្ទាប់ពីមាន ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top