តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការខិតខំប្រឹងប្រែងដឹកនាំពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៦ ខែមេសា ស្របពេលដែលសេតវិមានបានឲ្យដឹងកាលពីខែមុនថា លោក បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូបឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុជាក់ស្តែង ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានទទូចឲ្យសហរដ្ឋអាមេរិកគោរព ផលប្រយោជន៍ស្នូលរបស់ចិន យ៉ាងពិតប្រាកដ និងប្រកាន់យកទស្សនៈត្រឹមត្រូវនៃការអភិវឌ្ឍន៍របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីជួបជាមួយសមភាគីសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្វូជានប្រទេសចិន។ ដោយលើកឡើងថារដ្ឋមន្រ្តីការបរទេសបានចាត់ទុកការអភិវឌ្ឍ និងកំណើនរបស់ចិនថា ជាភាពចាំបាច់ជាប្រវត្តិសាស្ត្រលោក វ៉ាង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក មានមោទកភាព ក្នុងការគាំទ្របំណង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យលែង មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ ដោយក្នុងនោះ អាមេរិកបានផ្ដល់ ជំនួយជាថវិកាជាង ១៦៧ លានដុល្លា គិតតាំងពីឆ្នាំ ១៩៩៣ មក ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤...
បរទេស៖ ប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ទំាងអស់ដែលជាម្ចាស់ហត្ថលេខា នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ នឹងជួបប្រជុំគ្នាដើម្បីពិភាក្សា នូវភាពអាចវិលត្រឡប់ចូល មកកិច្ចព្រមព្រៀងនោះវិញ សម្រាប់សហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយប្រាប់ថា មន្ត្រីមកពីប្រទេសទាំងអស់៦ និងសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នាធ្វើការពិភាក្សា ពីភាពអាចកើតមាន ហើយសហភាពអឺរ៉ុប...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេ នៅក្នុងការរិះគន់ ជាឯកតោភាគី និងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធមនុស្សរបស់ប្រទេសដទៃទៀត។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន រួមមានទាំងប្រទេសកម្ពុជា ដោយបានរិះគន់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមតំណាងរបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឬ Airlinesfor America បានធ្វើការបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ខ្លួននៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីជួយឲ្យរដ្ឋាភិបាល អាចសម្រេចបានទៅនូវផែនការលប់ចោលនូវការបំពុលអាកាស ទាំងស្រុងឲ្យបានត្រឹមឆ្នាំ ២០៥០។ ក្រុមពាណិជ្ជករនេះបាននិយាយទៀតដែរថា ពួកគេមានគោលបំណងធ្វើការឆ្ពោះទៅរកការពង្រីកផលិតកម្ម និងការដាក់ពង្រាយឥន្ធនៈអាកាសចរណ៍ ដែលមានភាពប្រកបដោយនិរន្តរភាព មិនប៉ះពាល់ធម្មជាតិឬSAF ប្រមាណជា ២ ពាន់លានហ្គាឡុនសម្រាប់ប្រតិបត្តិករយន្តហោះហោះហើរនៅអាមេរិក នៅក្នុងឆ្នាំ ២០៣០...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនស្វាគមន៍កិច្ចប្រជុំនិម្មិត ដែលដឹកនាំដោយសហភាពអឺរ៉ុប នៃគណៈកម្មការចម្រុះនៃផែនការសកម្មភាពរួម (JCPOA) ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក P5+1 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “យើងស្វាគមន៍កើប្រជុំមួយនេះ ដែលការស្វាគមន៍នេះជាជំហានវិជ្ជមាន” ។ លោក Price លើកឡើងថា“ យើងបានដឹងច្បាស់អស់រយៈពេលជាច្រើនសប្តាហ៍ហើយថា យើងបានត្រៀមខ្លួនរួចជាស្រេច...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ “អំពើប្រល័យពូជសាសន៍” ដែលបានកើតឡើងប្រឆាំងនឹង ជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅក្នុងប្រទេសចិន នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដែលបានចេញផ្សាយជាលើកដំបូង ក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ របាយការណ៍ឆ្នាំ២០២០ បានឲ្យដឹងថាការរំលោភបំពាន លើក្រុមជនជាតិភាគតិច និងសាសនានៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន រួមមានការដាក់ពន្ធនាគារដោយបំពាន ឬការដកហូតសិទ្ធិរាងកាយ ធ្ងន់ធ្ងររបស់ជនស៊ីវិលជាង ១...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នំា២០២១ថា សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិសម្រាប់សហរដ្ឋអាមេរិក និងហ្វីលីពីនបានជួបពិភាក្សាស្តីពី ការព្រួយបារម្ភរួមគ្នារបស់ពួកគេ ចំពោះសកម្មភាពរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលបានអំពាវនាវកាលពីថ្ងៃពុធ ។ ហ្វីលីពីនបានពណ៌នាវត្តមានរបស់ទូកចិន រាប់រយគ្រឿងនៅខាង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ២០០ម៉ាយ ស្មើនឹងប្រមាណ ៣៧០គីឡូម៉ែត្រ នៅឯតំបន់ប្រជុំកោះ...