ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ ជំរុញ សហភាពអឺរ៉ុប ឲ្យត្រៀមទណ្ឌកម្ម លើរុស្ស៊ី ជុំវិញរឿង លោក Navalny
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះ បានជំរុញសមភាគីសហភាពអឺរ៉ុបរបស់លោកឲ្យផ្តល់ភ្លើងខៀវ ចំពោះទណ្ឌកម្មប្រឆាំងមន្ត្រីរុស្ស៊ី ដែលទទួលខុសត្រូវចំពោះការដាក់ពន្ធនាគារលោក Alexei Navalny។ សំណើរបស់ទីក្រុងប៊ែកឡាំង គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យដាក់ទណ្ឌកម្មនៅខែក្រោយ ហើយជាអ្វីដែលសហភាពអឺរ៉ុបមាន សមាជិក២៧ប្រទេសនិយាយថា គួរតែត្រូវបានគេមើលឃើញ ជាសារមួយជូនលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថាការពិភាក្សានិងការតវ៉ា ត្រូវតែអនុញ្ញាតក្នុងប្រទេសរុស្ស៊ី។ នៅពេលមកដល់ទីក្រុងព្រួចសែល...