ប៊ែរឡាំង៖ ក្រសួងការពារជាតិតួកគី បានឧ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ប្រទេសតួកគី នៅក្នុងខែមិថុនា សម្រាប់បេសកកម្មរយៈពេល ៦ខែ ក្រោមវិធានការរបស់អង្គការណាតូ ដែលមានគោលបំណងពង្រឹង ការការពារដែនអាកាសរបស់ប្រទេសនេះ ចំពេលមានភាពតានតឹងក្នុងតំបន់ដែល ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Zeki Akturk បានឧ្យដឹងថា ប្រព័ន្ធអាល្លឺម៉ង់នឹងជំនួសប្រព័ន្ធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Markus Soder មេដឹកនាំនៃសហភាពសង្គមគ្រីស្ទាន (CSU) នៃទីក្រុងBavaria បាននិយាយថា ប្រទេសអាល្លឺម៉ង់គួរតែ ដាក់បញ្ចូលឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីបង្កើនទំហំនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ទីក្រុងប៊ែរឡាំងបានបង្កឱ្យមាន ការតវ៉ាទូទាំងប្រទេស បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់គំរូសេវាកម្មស្ម័គ្រចិត្ត ដែលចាប់ផ្តើមពីថ្ងៃទី១ខែមករា។ អ្នករិះគន់បានព្រមានថា វាអាចត្រួសត្រាយផ្លូវសម្រាប់ ការស្តារឡើងវិញនូវការចុះឈ្មោះដែលត្រូវបានផ្អាកនៅ ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់អធិការបតី...
បរទេស៖ ទីក្រុងប៊ែរឡាំង បានបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម ដែលជំរុញឱ្យទីក្រុងមូស្គូសន្យាថា នឹងឆ្លើយតបឲ្យ “សមស្រប” ចំពោះចលនាអរិភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាម២០២៦ បានឱ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសពីការបណ្តេញនេះនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួនបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧប្បត្តិហេតុនេះ។ ខណៈពេលដែលក្រសួងមិនបានពន្យល់លម្អិត ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីយោធារុស្ស៊ីម្នាក់គឺជាអ្នកការទូតដែលពាក់ព័ន្ធ ហើយគាត់ត្រូវបានបញ្ជាឱ្យ ចាកចេញពីប្រទេសក្នុងរយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រមុខចារកម្មបរទេសថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសហភាពអឺរ៉ុប ដោយព្រមានថា សន្តិភាពដ៏ត្រជាក់ខ្លាំងពេករបស់ខ្លួនជាមួយនឹងប្លុកនេះអាចកើនឡើងទៅជា ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក នៅពេលណាក៏បាន។ លោកMartin Jager ដែលបានក្លាយជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់អាល្លឺម៉ង់កាលពីខែមុន បានប្រាប់សមាជិកសភានៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូអាចបង្កទៅជាបញ្ហាអស្ថិរភាព លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់អង្គការណាតូនៅពេលណាក៏បាន។ លោក Jager បាននិយាយថា៖យើងមិនត្រូវអង្គុយត្រឡប់មកវិញ ហើយសន្មត់ថា ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថាលោកស្រី Iris Stalzer ដែលជាអភិបាលក្រុងដែលទើបជាប់ឆ្នោតថ្មីនៃទីក្រុងមួយនៅ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់ ត្រូវបានរកឃើញដោយមានស្នាមចាក់ជាច្រើនកន្លែង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាក្តីប៉ូលិសបាននិយាយថា មកទល់ពេលនេះនៅមិនមានការចាប់ខ្លួនជនសង្ស័យណានៅឡើយទេ។ លោកស្រីStalzer អាយុ ៥៧ឆ្នាំជាអ្នកប្រជាធិបតេយ្យសង្គមនិងមេធាវីការងារបានឈ្នះការបោះឆ្នោតកាលពីខែមុនជាមួយនឹង ៥២,២ភាគរយ នៃការបោះឆ្នោតដើម្បីក្លាយជាអភិបាលក្រុង Herdecke ។ នាងត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងរបស់នាងដោយមានរបួសធ្ងន់ធ្ងរដែលអាចឆក់យកអាយុជីវិត។...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។ យ៉ាងណាក្តីក្រោយមក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាថាប្រទេសអាល្លឺម៉ង់ បានត្រៀមរៀបចំសន្តិសុខរួចរាល់ករណីមានការវាយប្រហារណាមយ ដោយប្រទេសអ៊ីរ៉ង់មកលើក្រុមសហគមន៍ រស់នៅរបស់ជនជាតិជ្វីហ្វ។ យ៉ាងណាក្តីលោកក៏បានបង្ហាញពីការគាំទ្ររបស់ទីក្រុងប៊ែរឡាំងដដែលចំពោះអ៊ីស្រាអែល ដែលវាគឺបានក្លាយទៅជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ហើយដែលក៏កំពុងបង្កឱ្យមានការសងសឹកពីទីក្រុងតេហរ៉ង់ជាបន្តបន្ទាប់ដែរ។ លោកMerz បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងការទូតមិនបានបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរយោធា របស់ខ្លួនឡើយ។ ទីក្រុងតេហរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរ...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានសន្យាថា នឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនដែលខ្លួនអាចប្រើដើម្បីវាយប្រហារគោលដៅនៅក្រៅទឹកដីដែលខ្លួនទាមទារ។ ចំណែកទីក្រុងមូស្គូបានរិះគន់ចំណាត់ការនេះ ដោយនិយាយថា វាធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ លោក Merz បាននិយាយថា “មិនមានការរឹតបន្តឹងទៀតទេ” លើអាវុធដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយចក្រភពអង់គ្លេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកបានប្តេជ្ញាថា នឹងដាក់ពន្ធ៥០ភាគរយ លើការនាំចូលទាំងឡាយពីប្លុកអឺរ៉ុប EU ក្នុងគ្រាដែលការជាប់គាំងការចរចា ពាណិជ្ជកម្មនៅបន្តកើតឡើងនៅឡើយ។ យោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ឬ IW បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចបាត់បង់រហូតដល់ ២០០ពាន់លានអឺរ៉ូ នៅចុងឆ្នាំ២០២៨ ប្រសិនបើពន្ធ៥០ភាគរយ នៅតែមានសុពលភាពរហូតដល់ចុងបញ្ចប់ នៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមរបាយការណ៍...