បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យ ការពឹងផ្អែករបស់ខ្លួនលើ ថាមពលរបស់រុស្ស៊ីកើនឡើង ដូចជាអ្នកញៀនថ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទនៅទីក្រុង Warsaw ស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ុយក្រែន លោក Morawiecki...
គៀវ ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ុយក្រែន បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបលើកទីមួយ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ លោកស្រី von der Leyen...
បរទេស ៖ អាកាសយានដ្ឋាន អង់គ្លេស Fyble ដែលធ្លាប់ជាអាកាសយានដ្ឋាន អន្តរជាតិដ៏ធំបំផុតមួយ របស់តំបន់អឺរ៉ុប នោះបានប្រកាសអំពីការក្ស័យធន ហើយបន្ទាប់ពីបានតស៊ូ ដោះស្រាយបញ្ហាមួយចំនួន មួយរយៈកន្លងមក។ Flybe បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការលក់សំបុត្រ ក៏ត្រូវបញ្ចប់ប្រតិបត្តិការហោះហើរ ក៏ត្រូវបញ្ចប់និងកំពុងត្រៀមទៅ ដល់ការប្រកាសក្ស័យធន ជាផ្លូវការ។ អាកាសយានដ្ឋាន ដែលមានទីតាំងស្នាក់ការកណ្តាល...
ព្រុចសែល ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិក បានឯកភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សា របស់ពួកគេនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា “ស្ថានភាពចំណាកស្រុក នៅក្នុងសហភាពអឺរ៉ុប មានភាពតានតឹង” ។ ក្រុមរដ្ឋមន្រ្តីបានឲ្យដឹងថា “មានតម្រូវការបន្ទាន់ដើម្បីពង្រឹងព្រំដែនខាងក្រៅ បង្កើនការត្រឡប់មកវិញ និងទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយប្រធានស៊ុយអែត នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “ភាពលំបាកក្នុងការវិល...
បរទេស ៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Ana Pisonero បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប ស្វាគមន៍ការស៊ើបអង្កេតប្រឆាំង អំពើពុករលួយដែលកំពុងដំណើរការ នៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីមួយចំនួន ប៉ុន្តែរំពឹងថា នឹងមានការរីកចម្រើន គួរឱ្យកត់សម្គាល់បន្ថែមទៀត ពីទីក្រុងគៀវលើបញ្ហានេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣...
បរទេស៖ បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្លុកអឺរ៉ុប កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយ ក្នុងការផ្តល់នូវកញ្ចប់ថវិកា ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានទំហំប្រមាណជា ៦៤២លានដុល្លារ ប៉ុន្តែមិនមាននូវរថក្រោះដែល រដ្ឋាភិបាលទីក្រុងគៀវ តែងតែចងបាននោះទេ ។ រដ្ឋមន្ត្រីការបរទេសប្រមាណជា ២៧រូប បានព្រមព្រៀងទៅលើកញ្ចប់ថវិកាថ្មី ៥០០លានអឺរ៉ូ ឬត្រូវជា៥៤២លានដុល្លារនេះ នៅក្រោយជំនួបពិភាក្សាគ្នា នៅក្នុងទីក្រុងប្រ៊ូស៊ែលនិងដោយប្រកាស ជាផ្លូវការនៅលើបណ្តាញសង្គម Twitter...
បរទេស ៖ ប្រទេស រុស្ស៊ីបានកាត់បន្ថយកម្រិត ទំនាក់ទំនងការទូត ជាមួយប្រទេសអេស្តូនី ហើយបានប្រាប់ឯកអគ្គរដ្ឋទូត របស់ប្រទេសនេះ គឺលោក Margus Laidre ឱ្យចាកចេញពីទីក្រុងមូស្គូនៅថ្ងៃទី ៧ ខែកុម្ភៈ ។ ការចេញបទបញ្ជានេះ កើតឡើងបន្ទាប់ពីអេស្តូនី បានទាមទារឱ្យទីក្រុងម៉ូស្គូ កាត់បន្ថយបុគ្គលិក នៃស្ថានទូត របស់ខ្លួននៅទីក្រុងតាលីន ។...
បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃសុក្រថា លោកខាងលិចត្រូវតែបន្តបញ្ជូនអាវុធ ទៅកាន់ទីក្រុងគៀវ ដោយព្រមានអ្នកដែលគិតថា រុស្ស៊ីចាញ់ ឬកំពុងធ្វើមិនល្អថាទីក្រុងមូស្គូ មានប្រវត្តិឈ្នះសង្រ្គាមដ៏យូរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Borrell បាននិយាយនៅក្នុងសុន្ទរកថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បណ្តាប្រទេសកាន់តែច្រើន ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប បាននាំគ្នាធ្វើការឆ្លើយតបនិងសន្យាផ្តល់ អាវុធបន្ថែមទៀតតបតាមការស្នើសុំ របស់រដ្ឋាភិបាលទីក្រុងគៀវ ដើម្បីយកមកប្រយុទ្ធប្រឆាំងទៅនឹង ការឈ្លានពានរបស់ប្រទេសរុស្សី។ ក្នុងនោះអង់គ្លេសបាន ប្រកាសផ្តល់មីស៊ីលប្រភេទ Brimstone ចំនួន៦០០គ្រាប់ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃសុក្រដែលមានប្រទេស ចូលរួមដល់ទៅ ៥០ប្រទេស ដើម្បីពិភាក្សាពីរបៀបនៃការចូលរួម ជួយគាំទ្រឧបត្ថម្ភអាវុធដល់អ៊ុយក្រែន។ តំណាងប្រទេស១១...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថាទ្វីប អឺរ៉ុបបានរកឃើញថា ខ្លួនកំពុងស្ថិតក្នុងបញ្ហានៃ វិបត្តិដែលមិនធ្លាប់មានពីមុនមក គឺជាជម្លោះនៅអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលលោកក៏បានបន្ថែមទៀតថា ទ្វីបត្រូវជ្រើសរើសថាតើ ខ្លួនចង់មានសេរីភាព ឬអាស្រ័យទាំងស្រុងលើអាមេរិក ឬចិនចំពោះបញ្ហាដែលកំពុងកើតមានឡើង។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់អេស្បាញ El Pais មេដឹកនាំបារាំងរូពនេះ បានកត់សំគាល់ដែរថា បច្ចុប្បន្នសេដ្ឋកិច្ចរបស់អឺរ៉ុប...