បរទេស៖ យោងតាមការចេញផ្សាយរបស់ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីរបស់សហភាពអឺរ៉ុបបានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សីជុំវិញ បញ្ហាជម្លោះនៅអ៊ុយក្រែន ហើយជឿជាក់ថា បញ្ជីឈ្មោះបុគ្គលនិងក្រុមហ៊ុនចំនួនជិត ២០០ នឹងត្រូវដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា បណ្តាក្រុមហ៊ុននិងបុគ្គលសំខាន់ៗទាំងនោះ មានទាំងអ្នកដែលមានប្រភពមកពី វិស័យឧស្សាហកម្មរបស់រុស្សី វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងវិស័យសារព័ត៌មាន មួយចំនួនផងដែរសរុប ១៨០ក្រុមហ៊ុននិងបុគ្គល។...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានកាលពីថ្ងៃអាទិត្យថា ដើម្បីអាចប្រកួតប្រជែងជាមួយឧស្សាហកម្មបៃតងដែលឧបត្ថម្ភដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាន គឺ សហភាពអឺរ៉ុបត្រូវតែ “ចាត់វិធានការ” និងបង្កើនជំនួយរដ្ឋដល់ក្រុមហ៊ុនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បានចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី Joe Biden នៅក្នុងខែសីហា,...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសុខភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងសក្តានុពល នៃការឆ្លងមេរោគផ្លូវដង្ហើម នៅទូទាំងតំបន់ក្នុងរដូវរងារនេះ ហើយបានអំពាវនាវឱ្យមាន ការការពារដោយយក ចិត្តទុកដាក់បំផុតចំពោះពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ។ ដោយសារការព្រួយបារម្ភអំពី ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV) ដែលបានកើនឡើង និងជំងឺកូវីដ-១៩...
ព្រុចសែល៖ យោងតាមប្រភពបានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងបិទកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ របស់រុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការព្យាយាមចុងក្រោយរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនថ្ងៃផុតកំណត់នៅថ្ងៃច័ន្ទ។ ប្រភពបានឲ្យដឹងថា ប៉ុន្តែប៉ូឡូញ នៅតែបន្តជំរុញឱ្យរឹងកញ្ចប់ទណ្ឌកម្ម មុនពេលចុះហត្ថលេខាលើតម្លៃកំណត់ ហើយការពិភាក្សានឹងបន្តនៅថ្ងៃស្អែក។ ទីក្រុង WARSAW ចង់បានការដាក់ទណ្ឌកម្មថ្មី ដែលភ្ជាប់ទៅនឹងផែនការប្រេងរុស្ស៊ី។ កិច្ចពិភាក្សារបស់សហភាពអឺរ៉ុប បានបន្តអូសបន្លាយតាំងពីសប្តាហ៍មុន...
ប៉េកាំង ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នឹងបំពេញទស្សនកិច្ច នៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។ ដំណើរទស្សនកិច្ច របស់លោកត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការរីកចម្រើន ជានិរន្តរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ដែលនឹងចាក់បញ្ចូលស្ថិរភាពបន្ថែមទៀត ក្នុងពិភពលោកដ៏ចលាចល និងការផ្លាស់ប្តូរ ។...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានគណកម្មការសភាអឺរ៉ុប បានធ្វើការអំពាវនាវ ឲ្យមានការបង្កកមូលនិធី ដែលមានតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យប្រទេស ហុងគ្រីក្នុងករណី ដែលរដ្ឋាភិបាល របស់លោក Viktor Orban នឹងបរាជ័យក្នុងការផ្លាស់ប្តូរការកែទំរង់។ នៅក្នុងតួលេខសរុប ដែលធ្លាប់បានប្រកាសកន្លងមកអឺរ៉ុប មានបំណងក្នុងការផ្តល់មូលនិធី ប្រមាណជា១៣,៣ពាន់លានអឺរ៉ូ ឬប្រមាណជា១១,៥ពាន់លានផោន...
ព្រុចសែល ៖ រដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ របស់ពួកគេអំពីបទប្បញ្ញត្តិរើសអើង ដែលមាននៅក្នុងច្បាប់ កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិក (IRA) ហើយទំនង ជាមានផលប៉ះពាល់ យ៉ាងសំខាន់នៃ IRA លើការប្រកួតប្រជែង និងការសម្រេចចិត្ត វិនិយោគនៃឧស្សាហកម្ម សហភាពអឺរ៉ុប ជាពិសេសទាក់ទងនឹង វិស័យដែលមានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់សេដ្ឋកិច្ចបៃតង។...
ព្រុចសែល ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ក្នុងសម័យប្រជុំវិសាមញ្ញ ក្នុងទីក្រុងប្រ៊ុចសែល កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីជម្រើស ក្នុងការបន្ធូរបន្ថយភាពតានតឹង រវាងអ៊ីតាលី និងបារាំង ជុំវិញជោគវាសនា នៃជនចំណាកស្រុក ខុសច្បាប់ ដែលត្រូវបានជួយសង្គ្រោះនៅសមុទ្រក្បែរប្រទេសអ៊ីតាលី ប៉ុន្តែមិនអនុញ្ញាតឱ្យចុះចត នៅកំពង់ផែអ៊ីតាលីឡើយ ។ បញ្ហានេះបានកើតឡើង កាលពីដើមខែវិច្ឆិកា នៅពេលដែលប្រទេសអ៊ីតាលីបានងាកចេញពី នាវាសង្គ្រោះ...
ភ្នំពេញ ៖ ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគ សាងសង់កន្រ្តកខ្សែកាប (Cable Car) នៅប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្នុងជំនួបពិភាក្សាការងារ រវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Peter...
បរទេស៖ យោងតាមការប្រកាសដោយ ក្រុមហ៊ុនអ្នកនាំចេញប្រេងរបស់រុស្សី Transneft កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្អាក ប្រតិបត្តិការនាំចេញប្រេងតាមរយៈបំពង់បង្ហូរ Druzhba សាជាថ្មីម្តងទៀតក្នុងរយៈពេលមិនបានកំណត់មួយ។ ទឹកប្រឹក្សានៃប្រធានក្រុមហ៊ុន Transneft បានថ្លែងថា៖កំណត់បង្ហូរប្រេង នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបិទដំណើរការចន្លោះពីតំបន់ Brod ទៅដល់តំបន់ Carpathians ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅត្រង់ កំណាត់បង្ហូរប្រេងនៅបេឡារូស កំពុងបន្តដំណើរការជាធម្មតាទេ។ រំលឹកដែរថា...