ព័ត៌មានអន្តរជាតិ

ប្លុកអឺរ៉ុប កំពុងពិចារណា​បញ្ជូន ​ជំនួយ​យោធា ​បន្ថែម​ទៀត ទៅកាន់​អ៊ុយក្រែន

ព្រុចសែល ៖ រដ្ឋមន្ត្រីការពារជាតិ សហភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីគំនិត នៃការបញ្ជូនជំនួយយោធា បន្ថែមទៀតទៅកាន់ប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ នៅក្នុងរដ្ឋធានីស្ដុកហូម ប្រទេសស៊ុយអែត ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ុយអែតលោក Pal Jonson បានឲ្យដឹងនៅក្នុងវីដេអូមួយដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំថា “មានការយល់ស្របកាន់ តែច្រើនឡើងនៅជុំវិញតុ ដែលអឺរ៉ុប ត្រូវតែធ្វើសកម្មភាព ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់រំសេវបន្ថែមទៀត” ។

រដ្ឋមន្ត្រីការពារជាតិ បានពិភាក្សាអំពីផែនការមួយ ដោយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ដើម្បីឲ្យសហភាពអឺរ៉ុប ផ្តល់សំណងដល់រដ្ឋសមាជិក ដែលបានបញ្ជូនគ្រាប់កាំភ្លើងធំបន្ថែមទៀត ភ្លាមៗទៅកាន់អ៊ុយក្រែន។

នៅក្រោមផែនការ រដ្ឋជាសមាជិកក៏នឹងរួមគ្នាទិញគ្រាប់រំសេវ ក្នុងបរិមាណដ៏ច្រើនតាមរយៈទីភ្នាក់ងារការពារអឺរ៉ុប ដើម្បីពន្លឿនការដឹកជញ្ជូន ខណៈដែលកាត់ បន្ថយការចំណាយ ។

សហភាពអឺរ៉ុប គ្រោងនឹងបែងចែកប្រាក់ចំនួន ពីរពាន់លានអឺរ៉ូ (២,១ ពាន់លានដុល្លារអាមេរិក) ពីកន្លែងសន្តិភាពអឺរ៉ុប សម្រាប់ការទិញគ្រាប់រំសេវ។ លោក Jonson បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំថា “ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចប្រជុំបន្ទាប់របស់រដ្ឋមន្ត្រី ការពារជាតិ របស់យើងនៅថ្ងៃទី២០ ខែមីនា នៅទីក្រុងប្រ៊ុចសែល យើងនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ” ៕

To Top