ព័ត៌មានអន្តរជាតិ

អឺរ៉ុប សន្យាផ្តល់គ្រាប់កាំភ្លើងធំ រាប់ម៉ឺនគ្រាប់តម្លៃជាង ២ពាន់លានអឺរ៉ូ ជូនអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សមាជិកនៃប្លុកអឺរ៉ុបជាច្រើន ប្រទេសបានប្រកាសសន្យា ក្នុងការផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន ជាមួយនឹងគ្រាប់កាំភ្លើងធំយ៉ាងហោចណាស់ ១លានគ្រាប់ សម្រាប់រយៈពេលមួយឆ្នាំក្រោយ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ផែនការផ្គត់ផ្គង់នេះដែលមានតម្លៃសរុបដល់ទៅ ២ពាន់លានអឺរ៉ូ ត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ នាទីក្រុងប្រ៊ូសែលប្រទេសប៊ែលហ្សិក។

រំលឹកដែរថា កាលពីខែមុនប្រទេសអ៊ុយក្រែន បានស្នើសុំអឺរ៉ុប ក្នុងការផ្តល់ឲ្យគ្រាប់កាំភ្លើងធំ យ៉ាងហោចណាស់ ៣៥០០០គ្រាប់ សម្រាប់កងកម្លាំងរបស់ខ្លួនទប់ទល់ ជាមួយនឹងការវាយប្រហារជាមួយ នឹងរុស្សីពេញមួយឆ្នាំនេះ ។

ជាការឆ្លើយតបចំពោះ ការសម្រេចចិត្តកាលពីថ្ងៃចន្ទម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានចេញសេចក្តីថ្លែងការណ៍សាទរ ព្រមទាំងសរសើរទៅដល់ការសម្រេចចិត្តនេះ យ៉ាងខ្លាំងក្លាផងដែរដោយបានលើកឡើងថា វាគឺជាការសម្រេចចិត្តបែប Game Changing មួយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top