បរទេស៖ សហភាពអឺរ៉ុបបានដាក់ពន្ធថ្មី ឬតម្លើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងព្រុចសែលកំពុងស្វែងរកការទប់ស្កាត់រថយន្តអគ្គិសនី ឬ EV ដែលមានតម្លៃទាបពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ី ដើម្បីការពារក្រុមហ៊ុនផលិតរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធថ្មីបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ នឹងអនុវត្តចាប់ពីថ្ងៃទី ៥ ខែកក្កដានេះ គឺសម្រាប់រយៈពេលអតិបរមា ៤...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកជាច្រើន បានផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីមន្ទីរប៉ង់តាហ្គោនថា មូលដ្ឋានយោធាអាមេរិក ទាំងអស់នៅក្នុងទ្វីបអឺរ៉ុបត្រូវបានដាក់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការគំរាមកំហែង ភេរវករដែលមានសក្តានុពល ប្រឆាំងនឹងគ្រឿងបរិក្ខារ ឬបុគ្គលិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់សារព័ត៌មាន Fox...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានដកស្រង់ ចេញពីសារព័ត៌មាន ជាច្រើនរបស់លោកខាងលិចថា លោកស្រី Ursula von der Leyen នឹងចូលកាន់តំណែង ជាប្រធានគណៈកម្មការអឺរ៉ុប អាណត្តិទីពីររបស់គាត់។ យោងតាមកិច្ចព្រមព្រៀង ដែលបានរាយការណ៍រវាងប្លុកសំខាន់ៗ ចំនួនបីនៅក្នុងសភាសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The RT បានឲ្យដឹងថា ប្រធានកិច្ចការ បរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទថា EU បានយល់ព្រមលើការ ផ្ទេរប្រាក់ចំនេញចំនួន ១,៤ ពាន់លានអឺរ៉ូឬត្រូវជា១,៥ ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិ ដែលជាប់គាំង របស់រុស្ស៊ីជាជំនួយ យោធាដល់អ៊ុយក្រែន។...
ប៉េកាំង៖ លោក Zheng Shanjie ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន បានឲ្យដឹងថា ផែនការរបស់សហភាពអឺរ៉ុប ក្នុងការយកពន្ធបន្ថែមលើការ នាំចូលរថយន្តអគ្គិសនីរបស់ចិន (EVs) នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំងពីរ។ ដោយបដិសេធការអះអាងនៃ “លើសចំណុះ” នៅក្នុងឧស្សាហកម្ម ថាមពលថ្មីរបស់ប្រទេសចិន លោក Zheng បានហៅការអះអាងទាំងនេះថា ផ្ទុយនឹងគោលការណ៍ទីផ្សារ និងសុភវិនិច្ឆ័យ ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន ប្រមាណជាង៥២.០០០នាក់ ត្រូវបានបណ្តុះបណ្តាល ស្ថិតក្រោមបេសកកម្មជំនួយយោធា របស់សហភាពអឺរ៉ុប ហៅថា (EUMAM) ។ ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានរបស់អ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ។ លោក Oleksandr...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មការអឺរ៉ុប បានបង្កើតក្រុមឃ្លាំមើលពិសេសមួយ ដើម្បីទប់ស្កាត់ការកេងបន្លំ ប្រាក់រាប់ពាន់លានដុល្លារ ដែលបានបែងចែក ទៅឱ្យទីក្រុងគៀវ ជាផ្នែកនៃផែនការដ៏សំខាន់ របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ កាលពីថ្ងៃចន្ទម្សិលមិញនេះសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការបង្កើតក្រុមប្រឹក្សាសវនកម្មដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុសែល ជាមួយនឹងអាណត្តិដើម្បីការពារការក្លែងបន្លំ អំពើពុករលួយ ជម្លោះផលប្រយោជន៍ និងភាពមិនប្រក្រតី នៅក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែនដោយប្លុកនេះ។ ស្ថាប័នដែលនឹងមានសកម្មរហូត...
ព្រុចសែល ៖ ប្រធានបែលហ្ស៊ិក នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃសុក្រថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រម “ជាគោលការណ៍” លើក្របខ័ណ្ឌចរចា សម្រាប់កិច្ចចរចាចូល ជាសមាជិក នៃប្រទេសអ៊ុយក្រែន និងម៉ុលដូវ៉ា។ ប្រធានក្រុមប្រឹក្សាបានបង្ហាញ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្លូវការរបស់ខ្លួននៅលើ X ថា សន្និសីទអន្តររដ្ឋាភិបាលដំបូង នឹងត្រូវកោះប្រជុំនៅថ្ងៃទី២៥ ខែមិថុនា នៅពេលដែលរដ្ឋមន្ត្រីកិច្ចការអឺរ៉ុប...
បរទេស៖ រដ្ឋាភិបាលហុងគ្រីត្រូវបានតុលាការយុត្តិធម៌អឺរ៉ុប (ECJ) បង្គាប់ឱ្យបង់ប្រាក់ ២០០ លានអឺរ៉ូ (២១៦ លានដុល្លារ) សម្រាប់ការខកខានមិនបានអនុវត្តតាមច្បាប់សិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើការពិន័យម្តងរួចមក តុលាការដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ ក៏បានសម្រេចថា ទីក្រុង Budapest ត្រូវបង់ប្រាក់ចំនួន ១...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ៊ឺរ៉ុបបានយល់ព្រមបញ្ចេញប្រាក់ចំណេញពី ទ្រព្យសកម្មដែលជាប់គាំងរបស់រុស្ស៊ី និងប្រើប្រាស់វាដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ នេះបើយោងតាមការអះអាងដោយប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអង្គារ។ ប្លុកនេះបានយល់ព្រមលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានកញ្ចប់លុយ១,៩ពាន់លានអឺរ៉ូឬត្រូវជា២ពាន់លានដុល្លារ ពីរោងចក្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប ក៏ដូចជា ១,៥ពាន់លានអឺរ៉ូឬត្រូវជា១,៦ពាន់លានដុល្លារនៅក្នុងប្រាក់ចំណេញដែលបង្កើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង។ មូលនិធិនេះត្រូវបានគេរំពឹងថានឹងត្រូវបែងចែកនៅដំណាច់ខែកក្កដា ដែលលោកស្រី von der Leyen...