បរទេស៖ តារាចម្រៀងប៉ុបអាមេរិក Taylor Swift បានលុបចោលការប្រគុំតន្ត្រីចំនួន៣ដែលនឹងមកដល់នៅទីក្រុងវីយែន ប្រទេសអូទ្រីស បន្ទាប់ពីជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន ពីបទរៀបចំផែនការ វាយប្រហារភេរវកម្ម លើកម្មវិធីប្រគុំតន្រ្តីនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា Taylor Swift ត្រូវបានគេសន្មត់ថា នឹងសម្តែងនៅកីឡដ្ឋាន Ernst Happel នៅទីក្រុងវីយែននៅថ្ងៃទី ៨, ៩ និងទី១០ខែសីហា ជាផ្នែកនៃ Eras Tour នៅអឺរ៉ុបរបស់នាង ហើយកន្លែងនៅទូទាំងទ្វីបសម្រាប់ការប្រគុំតន្រ្តីគឺត្រូវបានលក់អស់ជាច្រើនសប្តាហ៍។
អ្នកផ្សព្វផ្សាយការ ប្រគុំតន្ត្រី Barracuda Music បាននិយាយ នៅក្នុងការបង្ហោះ Instagram ថា “ជាមួយនឹងការបញ្ជាក់ ពីមន្ត្រី រដ្ឋាភិបាល នៃការវាយប្រហារ ភេរវករដែលបានគ្រោង ទុកនៅកីឡដ្ឋាន Ernst Happel យើងគ្មានជម្រើសអ្វីក្រៅ ពីលុបចោលកម្មវិធីដែលបានគ្រោងទុកចំនួនបី ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា” ។ “សំបុត្រទាំងអស់នឹងត្រូវបានសងវិញដោយស្វ័យប្រវត្តិក្នុងរយៈពេល ១០ ថ្ងៃធ្វើការបន្ទាប់។”
ប៉ូលិសប្រទេសអូទ្រីសបានចាប់ខ្លួនបុរសអាយុ ១៩ ឆ្នាំម្នាក់ដែលបានសន្យាភក្ដីភាពនឹងក្រុមរដ្ឋឥស្លាម (IS ឬហៅម្យ៉ាងទៀតថា ISIS) នៅក្រុង Ternitz ភាគខាងត្បូង ក្រុងវីយែន។ ក្រោយមក ជនសង្ស័យម្នាក់ទៀត ត្រូវបានឃុំខ្លួន នៅរដ្ឋធានី Franz Ruf ដោយអគ្គនាយកផ្នែកសុវត្ថិភាព សាធារណៈក្នុងក្រសួងមហាផ្ទៃអូទ្រីស បានប្រាប់អ្នកសារ ព័ត៌មានថា ជនសង្ស័យត្រូវបានចោទ ប្រកាន់ថាជាជនបដិវឌ្ឍន៍និយមតាមអ៊ីនធឺណិត មានគម្រោងវាយប្រហារទីក្រុងវីយែន និងបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះការប្រគុំតន្ត្រីរបស់ Taylor Swift ។
ប៉ូលីសបាននិយាយថា អ្នករៀបចំរំពឹងថា នឹងមាន អ្នកចូលរួមចំនួន ៦៥.០០០ នាក់នៅក្នុងកម្មវិធីនីមួយៗ និងអ្នកគាំទ្រ បន្ថែមពី ១០.០០០នាក់ ទៅ ១៥.០០០ នាក់នៅខាងក្រៅឆាកតន្រ្តី។ មេប៉ូលិសក្រុងវីយែន លោក Gerhard Purst បាននិយាយថា ហានិភ័យនេះសមហេតុផលក្នុង ការបង្កើនការប្រុង ប្រយ័ត្នផ្នែកសន្តិសុខ៕
ប្រែសម្រួលៈ ណៃ តុលា