ព្រុចសែល៖ សហភាពអឺរ៉ុប គ្រោងនឹងអនុម័តការដាក់ទណ្ឌកម្ម លើកដំបូងប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ូស្គូ បានទទួលស្គាល់ឯករាជ្យភាព នៃតំបន់ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ សម្រាប់សម័យប្រជុំក្រៅផ្លូវការ វិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្ម ដែលត្រូវអនុវត្ត ទៅលើប្រទេសរុស្ស៊ី។ កញ្ចប់នៃទណ្ឌកម្មដាក់នៅលើតុ ដោយគណៈកម្មការអឺរ៉ុប...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានព្រមានថា សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះ បន្តធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក von der Leyen បានលើកឡើងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប...
ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មានរបស់លោក Zelensky បានឲ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការសន្ទនាតាមទូរស័ព្ទ ពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខដ៏លំបាក នៅក្នុងប្រទេសអ៊ុយក្រែន។ ជាពិសេស Zelensky និងលោក Michel...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានផ្តល់ក្តីសង្ឃឹមដល់អឺរ៉ុបអំពី “រយៈពេល នៃភាពស្ងប់ស្ងាត់” និងសូម្បីតែ “ការស៊ូទ្រាំដោយភាពស្ងប់ស្ងាត់” នៅក្នុងសង្គ្រាមប្រឆាំង នឹងមេរោគជាមួយ នឹងបញ្ជីប្រទេស ដែលកំពុងកើនឡើង លើការទប់ស្កាត់ កូវីដ-១៩ ។ នាយកអង្គការសុខភាពពិភពលោក WHO លោក Hans Kluge បានឲ្យដឹងអំពី “អ្វីដែលអាចនាំឱ្យពួកយើងមានសន្តិភាព...
បរទេស៖ មេរោគអេដស៍បំលែងខ្លួនថ្មី ដែលអាចចម្លងលឿន និងគ្រោះថ្នាក់ជាងមុន គឺត្រូវបានគេរកឃើញ នៅក្នុងប្រទេសហូឡង់ ដែលបញ្ជាក់ពីការរំពឹងទុកដ៏អាក្រក់ បំផុតរបស់អ្នកវិទ្យាសាស្ត្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការសិក្សាសហការអន្តរជាតិ ដែលដឹកនាំដោយ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Big Data នៃសាកលវិទ្យាល័យ Oxford បានរកឃើញករណីចំនួន...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសកាលពីថ្ងៃសុក្រ កន្លងទៅនេះបានឲ្យដឹងថា ចំនួននៃមន្ត្រីដែលមានប្រភពមកពីអឺរ៉ុប មិនឲ្យធ្វើដំណើរ ចូលមកក្នុងប្រទេស របស់ខ្លួនឡើយ ។ ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ថា៖តំណាងនៃក្រុមអ្នកច្បាប់ ព្រមទាំងក្រុមហ៊ុនផ្នែកច្បាប់ ទាំង់នោះគឺជាបុគ្គល ដែលត្រូវតែទទួលខុសត្រូវ ចំពោះកិច្ចការងារលើកកំពស់ទៅ ដល់គោលនយោបាយដែលមានរូបភាព ប្រឆាំងទៅនឹងរុស្សី ។ ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីប្រកាសនេះ ក្រសួងការបរទេសរុស្សី...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងរៀបចំទណ្ឌកម្មប្រឆាំងនឹងគម្រោងឧស្ម័នថ្មីរបស់ប្រទេសរុស្ស៊ី ដែលនឹងត្រូវដាក់ ក្នុងករណីមានការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Financial Times ការដាក់ទណ្ឌកម្មថ្មី កំពុងត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយនឹងមានគោលបំណងកាត់...
បរទេស៖ វិទ្យុបារាំងអន្តរជាតិបានផ្សាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យមានគំនិតផ្តួចផ្តើមមួយនៅតាមបណ្តោយបន្ទាត់នៃកិច្ចចរចាទ្រង់ទ្រាយ Normandy ចំពេលមានវោហាសាស្ត្របែបបំភ័យរបស់សហរដ្ឋ អាមេរិក និងអង្គការណាតូ អំពីផែនការរបស់ទីក្រុងម៉ូស្គូក្នុងការ “ឈ្លានពាន” អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោក Macron...
ព្រុចសែល៖ សហភាពអឺរ៉ុប បានរៀបចំដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្សី ឬការគំរាមកំហែងកូនកាត់ ប្រសិនបើវាឈ្លានពានអ៊ុយក្រែន ហើយ “មានភាពជឿនលឿនណាស់” ក្នុងការរៀបចំរបស់ខ្លួន សម្រាប់ការឆ្លើយតបទៅនឹងការឈ្លានពានណាមួយ នេះបើតាមការលើកឡើងរបា់អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell។ លោកបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបថា ប្លុកនេះត្រូវបានរួបរួមនៅក្នុងវិធីសាស្រ្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ដថា “ការកសាងយោធារបស់រុស្ស៊ីនៅក្នុង និងជុំវិញអ៊ុយក្រែន និងការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីបង្កើតឡើងវិញនូវបន្ទាត់បែងចែកនៅលើទ្វីបរបស់យើង ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះ និងគោលការណ៍សំខាន់ៗ...
បរទេស ៖ ប្រទេសដាណឺម៉ាក បាននិយាយ នៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប ត្រៀមខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនធ្លាប់ឃើញពីមុន លើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះ ធ្វើការវាយប្រហារលើ ប្រទេស អ៊ុយក្រែន ហើយក្រុមរដ្ឋមន្ត្រី ការបរទេសសហភាព អឺរ៉ុបបាននិយាយថា ពួកគេនឹងបញ្ជូនការ ព្រមានរួមគ្នាឲ្យទៅទីក្រុងមូស្គូ ។ ភាពតានតឹងរវាងលោកខាងកើត និងលោកខាងលិច បានកើនកម្តៅខ្លាំងឡើង...