តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យរដ្ឋមូស្លីម ចាត់វិធានការរួមគ្នា ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍ របស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ លោកបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman Al Thani...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា ការឆ្លើយតបរបស់ប្រទេស អ៊ីរ៉ង់ ចំពោះការធ្វើឃាតប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នឹងច្បាស់លាស់ តាមការគណនា និងគ្រប់គ្រង ពោលគឺមានន័យថា អាចនឹងមានតម្លៃខ្ពស់ សម្រាប់អ៊ីស្រាអែល ។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អ៊ីរ៉ង់បានឲ្យដឹងថា ការឆ្លើយតបរបស់ខ្លួន ចំពោះការធ្វើឃាត មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នឹងត្រូវបានផ្តល់ឱ្យតាមរបៀប ដែលអ៊ីស្រាអែលលើសពីការរំពឹងទុក។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួររបស់កាសែត The Wall Street Journal កាលពីយប់ថ្ងៃអង្គារថា តើទីក្រុងតេអេរ៉ង់...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបិទសាខាចំនួនពីរនៃ “មជ្ឈមណ្ឌលខុសច្បាប់ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់” នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសារតែសកម្មភាពខុសច្បាប់ផ្សេងៗ និងការរំលោភលើ ផ្នែកហិរញ្ញវត្ថុដ៏រីករាល ដាលរបស់ពួកគេ”។ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ថា ការបិទនេះធ្វើឡើងតាមដីកាតុលាការ សម្រាប់ការរំលោភលើច្បាប់អ៊ីរ៉ង់” របស់សាខាទាំងពីរខាងលើនេះ។ យ៉ាងណាមិញ របាយការណ៍នេះបានបោះពុម្ពរូបថត របស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលបានទម្លាក់ស្លាកសញ្ញាវិទ្យាស្ថានភាសាអាល្លឺម៉ង់នៃទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងមានភាពរួសរាយរាក់ទាក់ ជាមួយទីក្រុងតេហរ៉ង់ឡើងវិញ ប្រសិនបើលោកវិលត្រឡប់មកកាន់ សេតវិមាននៅអាណត្តិថ្មីនេះ។ ប្រភពដដែលបានសរសេរទៀតថា លោកបានធ្វើការកត់សម្គាល់ នេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងថ្លែងក្នុងសន្និសីទកាសែតក្នុងរដ្ឋ New Jersey អំពីផែនការរបស់លោកក្នុងការស្ដារសន្តិភាពពិភពលោកឡើងវិញ។...
បាកដាដ៖ ក្រុមឆ័ត្រនៃកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទអំពីការសងសឹក “គ្មានដែនកំណត់” ប្រសិនបើប្រទេសមហាអំណាចមួយនេះ បើកការវាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់។ គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឱ្យក្រុមអ្នកតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានឲ្យដឹងថា វានឹងមិនត្រូវបានរារាំងដោយ ការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។ ការគម្រាមកំហែងនេះកើតឡើងចំពេល មានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹក...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធាអ៊ីស្រាអែល កំពុងឃ្លាំមើលអ៊ីរ៉ង់ និងក្រុមហេសបូឡាគ្រប់ពេល សម្រាប់ការវាយប្រហារសងសឹក ដែលមានសក្តានុពលប្រឆាំងនឹងអ៊ីស្រាអែល។ លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងតាមដានយ៉ាងជាក់លាក់នូវអ្វីដែលកំពុងកើតឡើងជាមួយអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពទាំងអស់របស់យើង” ដោយបន្ថែមថាប្រទេសសម្ព័ន្ធមិត្ត ក៏កំពុងជួយអ៊ីស្រាអែល ក្នុងការត្រួតពិនិត្យោងដែរ។ លោកបានលើកឡើងថា “យើងប្រកាន់យកសេចក្តីថ្លែងការ...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងបង្ហាញឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Pezeshkian បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការដកចេញនូវឧបសគ្គនានា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេស អ៊ីរ៉ង់ និងរដ្ឋអឺរ៉ុប ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់...
បរទេស៖ ក្រុមហាម៉ាស់និយាយថា ទាហានរបស់ខ្លួនបានសម្លាប់ចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលម្នាក់ និងធ្វើឱ្យរបួសពីរនាក់ទៀត ខណៈសេតវិមានអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺអាចនឹងកើតមាន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ពួកសកម្មប្រយុទ្ធហាម៉ាស លោក Abu Obaida បានស្តីបន្ទោសការសម្លាប់នេះ ដោយឆ្មាំយាមចំណាប់ខ្មាំងលើ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម រួមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងពិភពលោក និងការអភិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។...