តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការវាយប្រហារដោយ មីស៊ីលរបស់ប្រទេសនេះ លើមូលដ្ឋាននៃភេរវករ នៅក្នុងប្រទេសស៊ីរី និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad នៅក្នុងតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ គឺជាផ្នែកនៃ “ការដាក់ទណ្ឌកម្ម ចំពោះអ្នកឈ្លានពាន” ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា...
ភ្នំពេញ៖ លោក អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ទូតអ៊ីរ៉ង់ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមបាននិយាយថា ខ្លួនបានប្រើកាំជ្រួចផ្លោងប្រឆាំងនឹង មូលដ្ឋានពួកភេរវករ ISIS នៅក្នុងប្រទេសស៊ីរី និងជាទីតាំងរឹងមាំនៃសេវាកម្មចារកម្មអ៊ីស្រាអែល Mossad នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដើម្បីជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក របស់ភេរវករនាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្ទុះចំនួនពីរបានសម្លាប់មនុស្សជិត ១០០ នាក់នៅទីក្រុង គើម៉ាន់ កាលពីថ្ងៃទី...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបានបន្ដថា...
បរទេស ៖ កងនាវាចររបស់ទីក្រុងតេហេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងមួយគ្រឿង ត្រូវបានកងកម្លាំងអ៊ីរ៉ង់ចាប់ និងចាប់បាននៅ ឈូងសមុទ្រអូម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា St Nikolas ដែលជាកប៉ាល់គ្រប់គ្រងដោយក្រិក ដែលមានទង់កោះ Marshall ត្រូវបានគេចាប់យកជាការសងសឹក...
ដាម៉ាស់៖ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសស៊ីរី ដោយលើកឡើងពីការគាំទ្រ របស់អាមេរិកចំពោះអ៊ីស្រាអែល ក្នុងការវាយលុកដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងការវាយលុករបស់អ៊ីស្រាអែល សំដៅលើផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ ការកើនឡើងថ្មីៗដែល ត្រូវបានរាយការណ៍ក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះ រួមមានការវាយប្រហារលើ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងតំបន់ al-Tanf នៅជនបទនៃខេត្ត Homs ភាគកណ្តាល និងតំបន់ al-Shaddadi...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សន្តិសុខនៅតំបន់ហ្គាហ្សា និងតំបន់វេសបែង មានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយតំបន់នោះ ហើយសង្រ្គាមមិនមែនជាដំណោះស្រាយនោះទេ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់លោកស្រី Catherine Colonna នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ ក្នុងអំឡុងកិច្ចពិភាក្សា លោក Amir-Abdollahian បានលើកឡើងថា មធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការពង្រីកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រយ៉ាងសកម្មដល់អ៊ីស្រាអែល និងស្វែងរកការសម្រេច នូវសេណារីយ៉ូសុបិន្តអាក្រក់ សម្រាប់ការដឹកនាំរបស់អ៊ីរ៉ង់ ។ នេះជាការលើកឡើងរបស់ សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានប្រាប់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយថ្កោលទោសការសម្លាប់មនុស្ស ដែលបានមកចូលរួមទីតាំងផ្នូររបស់ឧត្តមសេនីយ៍ Qassem Soleimani ថាជា “គួរឱ្យតក់ស្លុតចំពោះអំពើឃោរឃៅ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស...