ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានសម្តែងការបើកចំហរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ សម្រាប់ការបង្កើតបទឈប់ បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា ចលនាបើកចំហ ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ ដែលនឹងបញ្ចប់ការឈឺចាប់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ដោយប្រើឧបករណ៍ ដែលមានទាំងអស់។ លោក Baghaei បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹង សំណួរមួយអំពីថាតើអ៊ីរ៉ង់ បានទទួលសារណា មួយពីរដ្ឋលោកខាងលិច ដែលអំពាវនាវកុំឱ្យ មានការសងសឹក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺច្បាស់ណាស់ ។ នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ផ្ទាល់ លោកបានគូសបញ្ជាក់ពីការផ្តល់លំហអាកាស និងបរិក្ខាររបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល...
បរទេស៖ ការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេស អ៊ីរ៉ង់ បានធ្វើឱ្យខូចខាតទីតាំង នៅមូលដ្ឋានយោធាសម្ងាត់ ចំនួនពីរនៅភាគអាគ្នេយ៍ នៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នាពេលកន្លងមក អ្នកជំនាញបានភ្ជាប់ទីតាំងមួយ ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងមួយទៀត ទៅនឹងកម្មវិធីមីស៊ីលផ្លោង ។ អគារមួយចំនួនដែលរងការខូចខាត...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ ការឆ្លើយតបដ៏សមរម្យ ចំពោះការឈ្លានពាន របស់អ៊ីស្រាអែល ប្រឆាំងនឹងដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ប្រឆាំង នឹងគោលដៅយោធាមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោក...
ញូវដែលីៈ ប្រទេសឥណ្ឌាបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលកំពុង កើនឡើងនៅអាស៊ីខាងលិច ហើយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យអត់ធ្មត់ខ្ពស់បំផុត។ ការអំពាវនាវរបស់ទីក្រុងញូវដេលី ឱ្យមានការអត់ធ្មត់បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងរបាំងនៃកាំជ្រួចផ្លោង ដែលទីក្រុងតេអេរ៉ង់ បានបាញ់ទៅលើទីក្រុង Tel Aviv កាលពីដើមខែនេះ។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវិវត្តនៅអាស៊ីខាងលិច និងការប៉ះពាល់របស់វាចំពោះសន្តិភាព...
បរទេស៖ ប្រទេស អ៊ីស្រាអែល បានបញ្ចេញប្រព័ន្ធ ការពារដែនអាកាសពហុស្រទាប់ ប្រឆាំងនឹងការវាយប្រហារ ដោយសត្រូវក្នុងតំបន់ ដូចជាអ៊ីរ៉ង់ ជាកន្លែងដែលទីតាំងយោធា ប្រទេសនេះត្រូវបានវាយប្រហារ ដោយការវាយប្រហារ របស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍នៅក្នុង ការផ្លាស់ប្តូរចុង ក្រោយនៅក្នុងជម្លោះ ដែលកើនឡើងរវាង គូប្រជែងនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤...
ដូហា៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសពីការផ្អាកជើងហោះហើរទៅ និងមកពីប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់ រួមជាមួយនឹងការកែសម្រួល ប្រតិបត្តិការ សម្រាប់ការហោះហើរ ទៅកាន់ប្រទេសហ្សកដានីផងដែរ ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ បានកត់សម្គាល់ថា “ដោយសារតែស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ប្រទេសណាមួយ ដែលស្វែងរកការរួមចំណែកដល់ ការបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម របស់អ៊ីស្រាអែល នៅក្នុងតំបន់។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើ របាយការណ៍អំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ លោក Baghaei បានកត់សម្គាល់ថា អ៊ីរ៉ង់ស្វាគមន៍រាល់គំនិតផ្តួចផ្តើម...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ឲ្យដឹងថា សមយុទ្ធកងទ័ពជើងទឹក មហាសមុទ្រឥណ្ឌា ហៅកាត់ (IONS) សមយុទ្ធដែនសមុទ្រ ហៅកាត់ (IMEX)ប្រចាំឆ្នាំ២០២៤នេះបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍នៅដែនទឹក ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ។ យោងតាមទីភ្នាក់ងារ IRNA បានផ្សាយឲ្យដឹងថា ប្រទេសរុស្ស៊ី និងអូម៉ង់ បានបញ្ជូនកងនាវាចម្បាំងរបស់ពួកគេ ដើម្បីចូលរួមនៅក្នុងសមយុទ្ធរួមជាមួយនឹង កងកម្លាំងនៃកងទ័ពជើងទឹកអ៊ីរ៉ង់...