បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសភាគច្រើននៃសមាជិករបស់សហភាពអឺរ៉ុប និងគណៈកម្មាការអ៊ឺរ៉ុប នៅតែមានការពេញចិត្តក្នុងការពន្យាររយៈពេល បន្តទណ្ឌកម្មសម្រាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយប្លុកអឺរ៉ុបបន្ថែមពី៦ទៅ ៣៦ខែ ទៀត។ អង្គការដ៏ធំបំផុតរបស់អឺរ៉ុបដែលមាន ទីស្នាក់ការនៅក្នុងទីក្រុងប្រ៊ូសែល កំពុងធ្វើការផ្លាស់ប្តូរបទប្បញ្ញត្តិ របស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យរួមចំណែកដល់ប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារ របស់ខ្លួនបន្ថែមទៀតទៅដល់អ៊ុយក្រែនផងដែរ។ វាត្រូវបានគេគ្រោងថាការផ្តល់មូលនិធិ នឹងត្រូវបានសងវិញដោយប្រើការប្រាក់ដែលរកបានប្រហែល៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យ សកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កក ដោយលោកខាងលិចបន្ទាប់ពីការកើនឡើងនៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយមូលនិធិដែលត្រូវបានរារាំងភាគច្រើនកំពុងត្រូវបានធ្វើឡើង...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអះអាងថា ប្រទេសរបស់លោក មិនមានចេតនា ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយបានរុញច្រានប្រឆាំង នឹងការព្រួយបារម្ភ របស់អន្តរជាតិជុំវិញ កម្មវិធីចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ។ លោក Pezeshkian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ថា “យើងបានសង្កត់ធ្ងន់ម្តងហើយ ម្តងទៀតថា យើងមិនស្វែងរកអាវុធ នុយក្លេអ៊ែរទេ...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ចប់ការអនុវត្តផ្លូវដឹកជញ្ជូន ដែលតភ្ជាប់អាស៊ីខាងត្បូង ទៅអឺរ៉ុបខាងជើង ដែលត្រូវបានគេស្គាល់ថា ជាច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង និងខាងត្បូង (INSTC)។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Abdolnaser Hemmati និងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីរុស្ស៊ី លោក Igor Levitin...
គែរ ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានព្រមានថា “ការអត់ឱន” របស់លោកខាងលិច សម្រាប់ជម្លោះតំបន់ហ្គាហ្សា ដែលកំពុងបន្តអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។ លោក Aboul-Gheit បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Tor Wennesland អ្នកសម្របសម្រួល ពិសេសរបស់អង្គការ សហប្រជាជាតិ...
បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានកោះហៅបេសកជន ៤ប្រទេស រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ និងហូឡង់ ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីដល់រុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំង នឹងអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានថ្កោលទោសសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ ចំពោះការដាក់ទណ្ឌកម្មថ្មីលើទីក្រុងតេអេរ៉ង់ ជុំវិញការចោទប្រកាន់ថា ការលក់យន្តហោះដ្រូន និងមីស៊ីលទៅឱ្យប្រទេសរុស្ស៊ី។ ការកត់សម្គាល់របស់លោក Araghchi បានធ្វើឡើងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសការនាំចេញមីស៊ីលរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh និងរដ្ឋមន្ត្រីដឹកជញ្ជូនវេណេស៊ុយអេឡា លោក Ramon Velasquez បានសង្កត់ធ្ងន់លើ តម្រូវការពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីទប់ទល់នឹងការជ្រៀតជ្រែក របស់របស់អាមេរិក។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរ ដែលជាសហប្រធាន នៃគណៈកម្មការ សហប្រតិបត្តិការសេដ្ឋកិច្ចរួមក៏បានអំពាវនាវ ឱ្យមានការពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ លោក...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា សមាជិកសហភាពអឺរ៉ុប ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលរបស់សហភាពអឺរ៉ុបឆ្នាំ២០៣០។ បណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តគោលដៅចងនៅខែតុលា ឆ្នាំ២០២៣ យោងទៅតាមអ្វី ដែលពួកគេគួរតែកាត់បន្ថយការប្រើប្រាស់ថាមពលចុងក្រោយចំនួន ១១,៧ ភាគរយនៅឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ថាមពលដែលបានព្យាករណ៍ សម្រាប់ឆ្នាំ២០៣០ ដោយផ្អែកលើសេណារីយ៉ូយោងឆ្នាំ២០២០។ ពួកគេក៏បានកំណត់ខ្លួនឯងនូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងតិច ៥៥ភាគរយនៅឆ្នាំ២០៣០ បើធៀបនឹងកម្រិតឆ្នាំ ១៩៩០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានឲ្យដឹងថា...
បាដាដ ៖ ប្រភពពីក្រសួងមហាផ្ទៃបានឲ្យដឹងថា គ្រាប់រ៉ុក្កែតដែលមានឈ្មោះថា Katyusha ចំនួន២គ្រាប់ត្រូវបានបាញ់កាលពីយប់ថ្ងៃអង្គារ ត្រូវចំទីតាំងដឹកជញ្ជូន ដែលជាកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក និងមូលដ្ឋានយោធាអ៊ីរ៉ាក់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ បាដាដ ។គ្រាប់រ៉ុក្កែតចំនួន១គ្រាប់ ក្នុងចំណោមគ្រាប់រ៉ុក្កែត ទាំង២នេះ បានធ្លាក់ចុះនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន របស់ស្ថានទូតអាមេរិក នៅតាមបរិវេណ អាកាសយានដ្ឋាន ដោយមិនបណ្តាល ឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានផ្គត់ផ្គង់ មីស៊ីលផ្លោងឱ្យរុស្ស៊ីទេ បើទោះបីជាអ្វីដែល ក្រុមប្រទេសដែលចូលចិត្ត ប្រើប្រាស់ទណ្ឌកម្ម នៅលោកខាងលិច តែងតែបានអះអាងក៏ដោយ ។ ប្រភពដដែលបានសរសេរទៀតថា កាលពីថ្ងៃអង្គារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន...