យូអិន៖ អង្គការសហប្រជាជាតិ បានធ្វើការតវ៉ាប្រឆាំង នឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា ដែលរារាំងអស់រយៈពេល ៧ម៉ោងកន្លះ និងបានបាញ់ប្រហារទៅលើក្បួន រថយន្តរបស់អង្គការសហប្រជាជាតិ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា “យើងបានតវ៉ា” ហើយខ្ញុំគិតថា ពួកយើងបានទាក់ទង ជាមួយមន្ត្រីអ៊ីស្រាអែលជាច្រើន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រទេសនេះកំពុងផ្លាស់ប្តូរទិសដៅ នៃយុទ្ធនាការយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលលោកបាន ទទួលការសង្ខេបអំពី សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលជាសមរភូមិនៅក្នុងទឹកដីលីបង់។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យ របស់លោក បានឲ្យដឹងថា “យើងកំពុងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទៅលើទីក្រុងតេហេរ៉ង់ នូវការផ្គត់ផ្គង់មីស៊ីលទៅកាន់ទីក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ និងថា វាជា “សង្គ្រាមចិត្តសាស្ត្រ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ឱកាសការទូតនៅតែមាន ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក។ លោក Kanaani បានឲ្យដឹងថា ផ្លូវទៅកាន់កិច្ចព្រមព្រៀងនៅតែបើកចំហ ប្រសិនបើភាគីពាក់ព័ន្ធផ្សេងទៀតបង្ហាញការប្តេជ្ញាចិត្តជាក់ស្តែងក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតេអេរ៉ង់ ថា “យើងជឿជាក់ថា ឱកាសការទូតនៅតែមានសម្រាប់ភាគីទាំងអស់ ជាពិសេសអ្នកដែលបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងនេះ” ។ លោកបានកត់សម្គាល់ថា...
ដាម៉ាស់ ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ទៅលើកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រ និងឃ្លាំងអាវុធមួយកន្លែងនៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងនៅ Masyaf ក្នុងខេត្តហាម៉ា ភាគខាងលិចប្រទេស។ ក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេមើលឃើញថាកំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដោយបន្ថែមថា មានការផ្ទុះឆេះដ៏ធំមួយត្រូវបានគេឃើញនៅជិត Wadi al-Oyoun នៅភាគខាងលិចទីក្រុងហាម៉ា បន្ទាប់ពីការវាយប្រហារ។...
បាកដាដ ៖ ក្រសួងប្រេងអ៊ីរ៉ាក់ បានច្រានចោលការចោទ ប្រកាន់ពីសមាជិកសភា អាមេរិកជាច្រើននាក់ថា អ៊ីរ៉ាក់ កំពុងរត់ពន្ធនិងលក់ប្រេង ដោយខុសច្បាប់ទៅប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះចៀសវាងការដាក់ទណ្ឌកម្ម របស់អាមេរិកដោ យហៅការអះអាងថា ជាការប្រឌិតដែលគ្មានមូលដ្ឋាន ។ “ ការឆ្លើយតបនេះបានធ្វើឡើង តាមលិខិតមួយ ដែលត្រូវបានរាយការណ៍ដោយសមាជិកសភា អាមេរិកចំនួនប្រាំរូប ទៅកាន់លោកប្រធានាធិបតីលោក ចូ បៃដិន...
ហ្គាហ្សា ៖ យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីទីក្រុងជេនីន នៃតំបន់វេសបែង កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១០ ថ្ងៃ ដែលបានបណ្តាលឲ្យមនុស្ស ២១នាក់បានស្លាប់។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការ កងកម្លាំងអ៊ីស្រាអែលបានបង្កការខូចខាតយ៉ាងសំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាន ដែលនាំឱ្យដាច់ចរន្តអគ្គិសនី ទំនាក់ទំនង និងអ៊ីនធឺណិតនៅក្នុងតំបន់ធំនៃទីក្រុង។ ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវ ឱ្យមានការបង្កើតសម្ព័ន្ធភាព ទូលំទូលាយ នៃបណ្តាប្រទេសអ៊ីស្លាមដើម្បីដោះស្រាយ ការគំរាមកំហែង នៃការពង្រីកនិយម ដែលមានប្រភពមកពីប្រទេសអ៊ីស្រាអែល។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំរូបនេះបានថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ ខណៈកំពុងនិយាយនៅឯព្រឹត្តិការណ៍ សមាគមសាលាអ៊ីស្លាមមួយនៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅតំណាងទូតអង់គ្លេសកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសនាពេលថ្មីៗនេះ លើបុគ្គលបីរូប និងអង្គភាពមួយរបស់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកការទូតត្រូវបានកោះហៅ ដោយលោក Majid Nili Ahmadabadi នាយកក្រសួង សម្រាប់ប្រជាជាតិអឺរ៉ុប ខាងលិច បន្ទាប់ពីសេចក្តីប្រកាសរបស់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Hamid Fazeli, Behnam Shahriari,...
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...